ធនាគារ អេស៊ីលីដា និងធនាគារ ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាបើគិតពីទំហំនៃទ្រព្យសកម្មហើយក្នុងមួយឆ្នាំៗធនាគារទាំងនេះរកស៊ីចំណេញបានលុយរាប់រយលានដុល្លារហើយក៏បានរួមចំណែកជួយដល់កំណើតសេដ្ឋកិច្ចកម្ពុជាផងដែរ។
ខាងក្រោមនេះគឺ Business Cambodia នឹងបង្ហាញពីតួលេខសំខាន់ៗដែលធនាគារធំទាំង២នេះសម្រេចបានកាលពីឆ្នាំ២០២៤កន្លងទៅរួមទាំងប្រាក់ចំណេញផងដែរ។
១. ធនាគារ ABA
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤នេះ ធនាគារ ABA មានទ្រព្យសកម្មចំនួន១៣.៨ពាន់លានដុល្លារកើនឡើងចំនួន១៩.៨% បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ។ នៅក្នុងនោះដែរប្រាក់បញ្ញើរបស់ABA ឡើងដល់១១ពាន់លានដុល្លារកើនឡើងចំនួន១៩.៣%។
ចំពោះតួលខដែលគួរឲ្យចាប់អារម្មណ៍នោះគឺប្រាក់ចំណេញប្រចាំឆ្នាំ២០២៤ ដោយត្រឹមបំណាច់ឆ្នាំ២០២៤ ធនាគារ ABA រកស៊ីចំណេញរហូតដល់ទៅ២៩៩.៦លានដុល្លារកើនឡើងចំនួន៨.៣%បើធៀបនឹងប្រាក់ចំណេញកាលពីឆ្នាំ២០២៣។ ចំណែកប្រាក់កម្ចីដែលបញ្ចេញឲ្យអតិថិជនមានរហូតដល់ទៅ៨.៧ពាន់លានដុល្លារនិងចំនួនគណនីមានជិត៦លានមគណនី។
១. ធនាគារ អេស៊ីលីដា
គិតត្រឹមចុងឆ្នាំ២០២៤កន្លងទៅនេះធនាគារ អេស៊ីលីដារកស៊ីចំណេញបានចំនួន១២១លានដុល្លារដែលជាប្រាក់ចំណេញដែលនឹងត្រូវផ្ដល់ជូនម្ចាស់ភាគហ៊ុនិក។
ចំពោះសមតុល្យឥណទានសរុបមានប្រមាណជា៧.១១ពាន់លានដុល្លារដោយក្នុងនោះមានឥណទានចំនួន១.៤៦ពាន់លានដុល្លារជាឥណទានដែលផ្ដល់ឲ្យវិស័យកសិកម្ម។ ចំពោះប្រាក់បញ្ញើឡើងដល់ជាង៨.៣ពាន់លានដុល្លារ ចំណែកទ្រព្យសកម្មរបស់ធនាគារចាស់វស្សាមួយនេះកើនដល់ជាង១០.៨ពាន់លានដុល្លារ។
គួរបញ្ជាក់ផងដែរ ធនាគារ អេស៊ីលីដាគឺជាធនាគារដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅលើផ្សារមូលបត្រកម្ពុជាដែលជាផ្សារភាគហ៊ុនកម្ពុជា។ ដូច្នេះប្រជាជនទូទៅសុទ្ធតែអាចទិញហ៊ុនធនាគារ អេស៊ីលីដាដើម្បីរកចំណូលបន្ថែមតាមរយៈហ៊ុនឡើងថ្លៃលក់យកប្រាក់ចំណេញនិងចំណូលពីភាគលាភ។
តម្លៃហ៊ុន អេស៊ីលីដានៅលើផ្សារហ៊ុនបច្ចុប្បន្ននេះត្រូវបានគេជួញដូរក្នុងតម្លៃ៦,៩០០រៀលក្នុងមួយហ៊ុន។ ចង់ដឹងបន្ថែមពីរបៀបទិញហ៊ុន អេស៊ីលីដាលើផ្សារហ៊ុនអាចចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong