បច្ចុប្បន្នគម្រោងអគារថ្មីរបស់ធនាគារជាតិនៃកម្ពុជាកំពុងត្រូវបានគេសាងសង់យ៉ាងញាប់ដៃញាប់ជើងនៅទីតាំងចាស់ដែលស្ថិតនៅបណ្ដាលមហាវិថីព្រះនរោត្ដម ហើយនៅពេលដែលអនាគារធនាគារជាតិនៃកម្ពុជាត្រូវបានសាងសងចប់ជាផ្លូវការវានឹងក្លាយជាអគារដែលឈរបង្អួតសម្រស់ដ៏អស្ចារព្រោះអគារនេះយកលំនាំតាមប្រាទភ្នំដែលមានរូបរាងដូចប្រាសាទកោះកេរ។
អគារថ្មីរបស់ធនាគារជាតិនៃកម្ពុជានេះ ត្រូវបានសាងសាងដោយមានកម្ពស់ចំនួន១០០ម៉ែត្រស្ថិតនៅតាមបណ្ដាយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
ចំពោះអត្ថន័យនៃរនាបថវិញ អគារនេះត្រូវគេកំពុងសាងសង់ឡើងដោយយកលំនាំតាមប្រាសាទភ្នំដែលបង្ហាញពីវប្បធម៌ខ្មែរយើង ហើយបង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនវិស័យធនាគារ នាពេលបច្ចុប្បន្ន ហើយក៏មានរូបរាងដូចនឹងទៅប្រាសាទកោះកេរដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូកាលពីពេលថ្មីៗនេះ។
ក្រៅពីមានរចនាបថដ៏អស្ចារ្យ អគារថ្មីរបស់ធនាជាតិត្រូវបានបំពាក់ដោយគ្រឿងបរិក្ខាទំនើបប្រកបដោយសុវត្ថិភាពខ្ពស់ស្របតាមស្ដង់អន្តរជាតិនៃធនាគារកណ្ដាលនានាជុំវិញពិភពលោក។ លើសពីនេះភាពស្គឹមស្គៃនៃអនាគារបង្ហាញពីភាពរីកចម្រើននៃវិស័យធនាគារនៅកម្ពុជាដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
អ្វីដែលកាន់តែពិសេសនោះគឺអគារមានរូបជាប្រាសាទភ្នំដូចប្រាសាទកោះកេរនេះបង្ហាញពីស្ថេរភាពហិរញ្ញវត្ថុនៅកម្ពុជា។ ចំណែកផ្ទៃជញ្ជាំងពណ៌សគឺប្រៀបបាននឹងលំហូរមូលធនមកពីគ្រប់ទិសទីចូលមកប្រទេសកម្ពុជា។ ហើយកញ្ចប់ពណ៌ខៀវហាក់បីដូចជាលំហូរទឹកដែលហូរពីទីខ្ពស់ចាក់មកទីទាបប្រៀបបាននឹងបរិយាប័ន្នហិរញ្ញវត្ថុដែលបញ្ជាក់ពីភាពរីកចម្រើននៃសេវាហិរញ្ញវត្ថុដែលបាននិងកំពុងបម្រើដល់ប្រជាជនកម្ពុជាគ្រប់ទីកន្លែង៕