ផ្លូវ ៦០ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ ខណៈនេះជាល្បឿនកំណត់ឲ្យយានយន្ដបើកបរ
Bunthoeun KoemFEBRUARY 7 2025116 views

បច្ចុប្បន្ននេះ អាជ្ញាធរបានធ្វើការរៀបចំដំឡើងរបាំងដែក និងរបាំងថ្មពុះចែកទ្រូងផ្លូវ មហាវិថីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រ ដើម្បីបង្កភាពងាយស្រួលដល់ការបើកបរយានយន្ដគ្រប់ប្រភេទលើកំណាត់ផ្លូវដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិតេជោនេះ។

 

476231618 606387602036553 5772669484223191793 N

 

ជាមួយគ្នានេះដែរ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​ការ​ដាក់​របាំងដែក​ របាំង​ថ្មពុះចែកទ្រូង​ផ្លូវ​ មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ។ បើយោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ ការដំឡើងរបាំងពុះចែកទ្រូងផ្លូវនេះត្រូវបានចែកចេញជាពីរកំណាត់ និងកំណត់ល្បឿនសម្រាប់ការបើកបរដូចខាងក្រោម៖

 

១-ដំឡើង​របាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គីឡូម៉ែត្រក្នុង ១ ម៉ោង ។

 

២-ដំឡើង​របាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ ២ ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង៕

 

476443159 606387905369856 1842576598841675344 N

476455848 606387708703209 3641982930306572935 N

476328581 606387842036529 6898937915496989032 N

476096123 606388232036490 8063448153918158950 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia