ប៉េង ហួត គ្រុប បានបង្កេីតឱកាសការងារជាច្រើនកន្លែងសម្រាប់បងប្អូនខ្មែរដែលវិលត្រឡប់មកមាតុភូមិជាតិកម្ពុជា
Bunthoeun KoemJUNE 30 2025

បន្ទាប់ពីការចូលរួមបរិច្ចាគថវិកា ១៥ម៉ឺនដុល្លារ ដល់កងទ័ពនៅព្រំដែនជួរមុខ ឥឡូវនេះ ប៉េង ហួត គ្រុប បង្កើតឱកាសការងារជិត ២០០០កន្លែង ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាជនខ្មែរដែលវិលត្រឡប់មកមាតុភូមិជាតិ ក៏ដូចជាជួយសម្រួលដល់ភាពចំបាច់ក្នុងការស្វែងរកការងារទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

Photo 2025 06 30 20 19 56

ប៉េង ហួត គ្រុប ផ្សារភ្ជាប់គុណតម្លៃវប្បធម៌ចែករំលែកទៅកាន់សង្គម ស្របជាមួយនឹងក្របខណ្ឌការងារ​ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (ការអប់រំ បរិស្ថាន សង្គម) និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ  ហើយក៏ស្របជាមួយការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្មារតីខ្មែរជួយខ្មែរក្នុងកាលៈទេសៈលំបាកនានា។ 

Photo 2025 06 30 20 20 05

បច្ចុប្បន្ននេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបង្កេីតនូវឱកាសការងារជាច្រេីនកន្លែង សម្រាប់បងប្អូនខ្មែរដែលទើបវិលត្រឡប់ មកកាន់មាតុភូមិវិញ ដែលមានដូចជា៖ ជាងបូកក្រៅ និងជ្រី ជាងការ៉ូ ជាងបូក ជាង-កម្មករតម្លើងគ្រឿងសង្ហារិម ជាងបេតុង ជាងកញ្ចក់ សន្តិសុខ ​ និង កម្មករ ដែលមានចំនួនសរុបជិត ២,000 នាក់។ សម្រាប់អត្ថប្រយោជន៍បន្ថែម៖ ក្រុមហ៊ុនមានផ្តល់ជូនកន្លែងស្នាក់នៅ មានថ្ងៃឈប់សម្រាក និងផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗ។ លេខទំនាក់ទំនងដាក់ពាក្យ៖ 098 844 544 | 012 344 092

ទីតាំងដាក់ពាក្យ៖ អគារលេខ៩ ការិយាល័យ ប៉េង ហួត គ្រុប ក្នុងគម្រោង ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

Photo 2025 06 30 20 19 51

Photo 2025 06 30 20 20 38

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia