ធនាគារ ព្រីនស៍ មានមោទកភាពក្នុងការប្រកាសរៀបចំព្រឹត្តិការណ៍ “ភូមិអាជីវករឆ្លាត៧១៨” ក្នុងឱកាសអបអរសាទរខួប១០ឆ្នាំរបស់ខ្លួន ដែលគ្រោងប្រព្រឹត្តធ្វើនៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥ នៅអគារ Connexion កោះពេជ្រ។
ព្រឹត្តិការណ៍ដ៏សំខាន់នេះធ្វើឡើង មិនត្រឹមតែជាការអបអរសាទរមួយទសវត្សរ៍នៃការប្តេជ្ញាចិត្តចំពោះឧត្តមភាព នវានុវត្តន៍ និងទំនាក់ទំនងក្នុងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបង្ហាញពីការយកចិត្តទុកដាក់យូរអង្វែងរបស់ធនាគារក្នុងការជំរុញវប្បធម៌ ភាពច្នៃប្រឌិត និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ ធនាគារ ព្រីនស៍ បានរៀបចំសន្និសីទសារព័ត៌មាន សម្រាប់ការប្រកាសព្រឹត្តិការណ៍ ភូមិអាជីវករឆ្លាត៧១៨ ជាផ្លូវការ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលរោងភាពយន្ត មេជើ ស៊ីនេផ្លិច ក្នុងផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស រួមមាន នាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ព្រីនស៍ ដៃគូអាជីវកម្ម និងតំណាងអ្នកសារព័ត៌មានជាដើម។
ព្រឹត្តិការណ៍មួយនេះនឹងត្រូវចាប់ផ្តើមចាប់ពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយរៀបចំការជួបជុំអាហារពេលល្ងាចជាពិសេសសម្រាប់ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយស ដែលបានគាំទ្រសេវាកម្មធនាគារ ព្រីនស៍ រយៈពេល១០ឆ្នាំមកនេះ។ ចំពោះពីរថ្ងៃបន្ទាប់នៃព្រឹត្តិការណ៍ ភូមិអាជីវករឆ្លាត៧១៨ យើងនឹងបើកទ្វារស្វាគមន៍សាធារណជនទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមប្រារព្ធរួមគ្នា ចាប់ពីម៉ោង១០:០០ព្រឹកដល់ម៉ោង១០:០០យប់ ក្រោមប្រធានបទ "មួយទសវត្សរ៍នៃការលះបង់"។
លោក Looi Kok Soon នាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា៖ "ក្នុងការប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងពិតជាមានមោទកភាពចំពោះវឌ្ឍនភាពដែលយើងបានសាងរួមគ្នា និងទន្ទឹងរង់ចាំនូវអ្វីដែលអស្ចារ្យកើតមាននៅថ្ងៃខាងមុខទៀត។ ភូមិអាជីវករឆ្លាត៧១៨ ធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងក្នុងការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មក្នុងស្រុក និងរក្សាទំនាក់ទំនងដ៏មានអត្ថន័យនៅក្នុងសហគមន៍។ នេះគឺជារបៀបដែលយើងសម្តែងការអរគុណ និងតបស្នងទៅដល់អតិថិជនដែលបានគាំទ្រយើងក្នុងដំណើរមួយនេះ។
ដើម្បីចាប់ផ្តើមកម្មវិធីនេះ ធនាគារ ព្រីនស៍ នឹងធ្វើការចែកជូន ប័ណ្ណទិញទំនិញ២ដុល្លារ ដល់អ្នកចូលរួម១០០០នាក់ដំបូង ក្នុងថ្ងៃព្រឹត្តិការណ៍ ភូមិអាជីវករឆ្លាត៧១៨។ ភ្ញៀវទាំងអស់ ត្រូវបានអញ្ជើញឱ្យចូលរួមបរិភោគអាហារយ៉ាងរីករាយជាមួយយើង និងក្លាយជាផ្នែកមួយក្នុងឱកាសពិសេសនេះ។
ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនផលិតផលក្នុងស្រុកមកពីស្ថាប័នខុសៗគ្នាជាង១០០កន្លែង នឹងបង្ហាញខ្លួននៅ ភូមិអាជីវករឆ្លាត៧១៨ ដែលបំប្លែងទីធ្លាអគារ Connexion ទៅជាមជ្ឈមណ្ឌលដ៏រស់រវើកមួយនៃការដើរទិញឥវ៉ាន់ ការបរិភោគអាហារ និងការកម្សាន្តជាដើម។ អ្នកចូលរួមអាចស្វែងយល់ពីភាពចម្រុះនៃផលិតផលក្នុងស្រុក និងប្រេនដ៏មានភាពច្នៃប្រឌិតនៅតាមស្តង់នីមួយៗ និងរីករាយជាមួយនឹងការទូទាត់ដ៏ងាយស្រួលតាមរយៈ PRINCE KHQR។
ជាមួយការចូលរួមដោយឥតគិតថ្លៃ ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមក្នុងការប្រារព្ធពិធីដោយសេរី ដែលជាបណ្តុំនៃសហគ្រិនភាព និងភាពច្នៃប្រឌិត។ អ្នកចូលរួមក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ៥០% ឬច្រើនបំផុត១ដុល្លារ សម្រាប់ការកក់មធ្យោបាយធ្វើដំណើរទៅមកអគារ Connexion តាមរយៈកម្មវិធី TADA ក្នុងថ្ងៃប្រារព្ធព្រឹត្តិការណ៍នេះផងដែរ។
លើសពីកន្លែងទិញទំនិញ ព្រឹត្តិការណ៍នេះសន្យាថា នឹងនាំមកនូវបទពិសោធន៍ពិសេសៗ ជាមួយនឹងការចូលរួម និងការកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ។ អ្នកចូលរួមអាចរីករាយជាមួយភេសជ្ជៈនិងអាហារសម្រន់ដោយឥតគិតថ្លៃ ការចូលរួមក្នុងសកម្មភាពសប្បាយៗដែលរៀបចំឡើងដោយដៃគូរបស់ធនាគារ ព្រីនស៍ ដូចជា ក្លិបបាល់ទាត់វិសាខា ការគូរគំនូរលើជញ្ជាំងយក្ស និងម៉ាស៊ីនចាប់តុក្តតានិងចាប់លុយជាដើម។ យើងក៏មានរៀបចំសួនកម្សាន្តសម្រាប់កុមារជាពិសេស ដើម្បីឱ្យពួកគេអាចទទួលបាននូវភាពរីករាយ និងបទពិសោធន៍ដែលមិនអាចបំភ្លេចបានផងដែរ។
អ្នកចូលរួមនឹងកាន់តែរំភើប និងមិនអាចខកខានបាន ជាមួយបទពិសោធន៍នៃការសម្តែងក្បាចរាំ K-pop ដ៏គួរឱ្យទាក់ទាញបំផុតពីក្រុម Arrow Plas តន្ត្រី EDM ដ៏កន្ត្រាក់អារម្មណ៍ពេលរាត្រី ការប្រកួតញ៉ាំអាហារដ៏រំភើប និងការញ៉ាំស្រាបៀរដោយឥតគិតថ្លៃ រយៈពេលមួយម៉ោងពេញ ចាប់ពីម៉ោង២:០០រសៀលដល់ម៉ោង៣:០០រសៀល ដោយ Botanico Craft Beer Garden ។ លើសនេះទៅទៀត សិល្បករខ្មែរដ៏ល្បីនៅកម្ពុជាចំនួនពីររូបគឺ អ្នកនាងរ៉ាប៊ី និងលោកទេព ពិសិដ្ឋ ក៏នឹងបង្ហាញខ្លួនក្នុងថ្ងៃព្រឹត្តិការណ៍ទាំងពីរថ្ងៃផងដែរ ដើម្បីនាំទស្សនិកជនទាំងអស់ច្រៀងរាំតាមចង្វាក់ភ្លេង និងបង្កើនបរិយាកាសឱ្យកាន់តែអស្ចារ្យ និងរំភើបទ្វេដង។
បន្ថែមពីលើការអបអរសាទរខួបលើកនេះ ធនាគារ ព្រីនស៍ បានផលិតភាគយន្តខ្លីគឺ "រឿងរ៉ាវរបស់យើង" ដែលជាប្រភេទរឿងភាគខ្លីចំនួន៤ភាគតៗគ្នា ដោយសាច់រឿងបង្ហាញពីការរៀបរាល់រឿងរ៉ាវដ៏ខ្លោចផ្សា និងបង្កប់នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ យើងបានចាក់ផ្សាយនូវភាគ១និងភាគ២ជាលើកដំបូង និងជាផ្លូវការនៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីជាប្រទីបក្នុងការប្រទាក់អារម្មណ៍ទស្សនិកជនឱ្យអន្ទះសាចង់ដឹងថា នឹងមានរឿងរ៉ាវអ្វីកើតឡើងនៅភាគបន្ទាប់ទៀត។
រឿងរ៉ាវរបស់យើង ជាភាគយន្តខ្លីដែលនិយាយអំពីទឹកចិត្តម្តាយ ដែលធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញ ដើម្បីស្វែងរកកូនប្រុសរបស់គាត់ ដែលគាត់បានបង្ខំចិត្តចាកចេញកាលពីដប់ពីរឆ្នាំមុន បន្ទាប់ពីការលែងលះដ៏ឈឺចាប់មួយ។ តាមរយៈប្រធានបទនៃសេចក្ដីស្រឡាញ់ ការលះបង់ ការអភ័យទោស និងការសង្គ្រោះ គឺត្រូវបានបង្ហាញទាំងអស់នៅក្នុងសាច់រឿងតែមួយ ដើម្បីផ្តល់ឱ្យទស្សនិកជននូវអារម្មណ៍ជ្រាលជ្រៅ និងដិតជាប់ក្នុងចិត្ត។
លើសពីការប្រឌិតសាច់រឿង នៅក្នុងភាគយន្តខ្លី “រឿងរ៉ាវរបស់យើង” បានបង្កប់នូវគោលការណ៍ដូចគ្នាទៅនឹងធនាគារ ព្រីនស៍ ដែលតែងប្រកាន់ខ្ជាប់ក្នុងដំណើរវិវឌ្ឍន៍មួយទសវត្សរ៍កន្លងមកនេះ — ក្តីមេត្តា ភាពធន់រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការផ្តល់សេវាកម្ម និងគាំទ្រដល់សហគមន៍កម្ពុជា។ តាមរយៈសាច់រឿងនេះ ពិតជាបានឆ្លុះបញ្ចាំង និងសមស្របទៅនឹងរបៀបដែលធនាគារ ព្រីនស៍ បានបម្រើ និងរក្សាទំនាក់ទំនងជាមួយអតិថិជន និងសាធារណជន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
រឿង២ភាគដំបូងនៃភាគយន្តខ្លីរបស់យើងក៏មានចាក់បញ្ចាំងលើទំព័រ Facebook និងឆានែល YouTube ផ្លូវការរបស់ធនាគារ ព្រីនស៍ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ផងដែរ ខណៈពេលដែលភាគចុងក្រោយនឹងត្រូវបានចាក់បញ្ចាំងក្នុងកម្មវិធីជួបជុំអាហារពេលល្ងាច នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ យើងក៏បានត្រៀមរៀបចំកម្មវិធីពិសេសក្នុងព្រឹត្តិការណ៍នៅថ្ងៃទី១៩ ខែកក្កដា ដោយមានការសម្តែងដោយផ្ទាល់នៃបទចម្រៀង “Meet-and-Greet” ដោយសិល្បៈករខ្មែរដ៏មានទេពកោសល្យមួយរូបគឺ លោក Glomyy Vincent ដែលលោកបានផលិតលំនាំបទចម្រៀង និងសរសេរដោយផ្ទាល់ដៃជាពិសេស សម្រាប់ភាគយន្ត រឿងរ៉ាវរបស់យើង។
ធនាគារ ព្រីនស៍ សូមគោរពអញ្ជើញសាធារណជនទាំងអស់ចូលរួមឱ្យបានច្រើនកុះករក្នុងការប្រារព្ធព្រឹត្តិការណ៍អបអរសាទរ មួយទសវត្សរ៍នៃការលះបង់ នៅភូមិអាជីវករឆ្លាត៧១៨ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងអារម្មណ៍ពិសេសពីភាគយន្តខ្លី រឿងរ៉ាវរបស់យើង ដែលផ្សាភ្ជាប់ទៅនឹងបេះដូង និងក្តីស្រលាញ់សម្រាប់សហគមន៍ គ្រួសារ និងក្តីសង្ឃឹម។