ផ្ទះគឺជាជម្រកដ៏កក់ក្ដៅសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសសម្រាប់អ្នកមានគ្រួសារ ការមានផ្ទះផ្ទាល់ខ្លួនរស់នៅគឺជារឿងសំខាន់ដើម្បីផ្ដល់ភាពកក់ក្ដៅដល់សមាជិកគ្រួសារទាំងមូលដែលឈានទៅដល់ការរស់នៅមានសុភមង្គលនៅក្នុងគ្រួសារ។
ទាក់ទងនឹងផ្ទះនេះដែរ លោកស្រី Dana Bull ជាbroker ផ្នែកអចលនទ្រព្យបានចែករំលែកក្បួន80-10-10 ដែលអ្នកអាចប្រើប្រាស់ក្នុងការទិញផ្ទះរស់នៅឲ្យបានត្រឹមត្រូវបំផុត។
៨០% គឺជាអ្វីដែលអ្នកស្រាលាញ់
សម្រាប់តួលេខ៨០គឺមានន័យ៨០%គឺជាអ្វីដែលអ្នកស្រលាញ់ ហើយនេះគឺជាមូលដ្ឋានគ្រឹះក្នុងការជ្រើសរើសបានផ្ទះក្នុងក្ដីស្រមៃរបស់អ្នក។ ៨០% នេះរាប់បញ្ចូលនូវអ្វីៗដែលអ្នករស់នៅមិនអាចខ្វះបាន ដូចជាទីតាំងល្អ ទំហំ និងការរចនាជាដើម។
១០%ជាអ្វីដែលអ្នកអាចធ្វើឲ្យប្រើសើរឡើង
តួលេខ១០ត្រង់នេះគឺចង់សំដៅដល់របស់ដែលអ្នកអាចធ្វើការកែកុនឲ្យកាន់តែប្រើសើរនាពេលខាងមុខដើម្បីឲ្យផ្ទះរបស់ក្លាយជាផ្ទះដែលអ្នកចង់បាន ដូចជាពណ៌ កម្រាល និងការតុបតែងនៅក្នុងផ្ទះជាច្រើនផ្សេងទៀត។
១០% ជាអ្វីដែលអ្នកអាចរស់នៅជាមួយបាន
ត្រង់នេះឧទាហរណ៍ថាអ្នកជិតខាងរបស់អ្នកពេលខ្លះអាចរំខានដូចជាការច្រៀងលេងប៉ុន្ដែសកម្មភាពទាំងនោះគឺអ្នកអាចរស់នៅបានគឺមិនជាអ្វីនោះទេព្រោះវាគឺគ្រាន់តែជាងរឿងតូចដែលប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់អ្នកឡើយ៕