ក្រុមហ៊ុនប្រេងឥន្ធនៈយីហោខ្មែរ BVM Petroleum ប្រកាសបើកស្ថានីយថ្មីនៅទឹកដីខេត្ដបាត់ដំបង
Bunthoeun KoemJUNE 30 2025334 views

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុនប្រេងឥន្ធនៈយីហោរបស់ខ្មែរគឺ ក្រុមហ៊ុន ប៊ីវីអឹម ភេត្រូលៀម (BVM Petroleum) បានសម្ពោធបើកដំណើរការស្ថានីយថ្មី មានទីតាំងស្ថិតនៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។ ការបើកស្ថានីយថ្មីនេះ គឺដើម្បីពង្រីកការផ្គត់ផ្គង់ប្រេងឥន្ធនៈជូនដល់អតិថិជន ពិសេសនៅក្នុងខេត្ដបាត់ដំបងនេះផ្ទាល់តែម្ដង។ 

513812665 1341033531358212 5280697398092328192 N

បើតាមការបញ្ជាក់ពីក្រុមហ៊ុន BVM មកកាន់ Business Cambodia បានឲ្យដឹងថា ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អន្លង់វិល នេះគឺជាស្ថានីយស្ដង់ដារទី៣ របស់ក្រុមហ៊ុន។ ចំពោះមូលហេតុនៃការជ្រើសរើសទឹកដីខេត្ដបាត់ដំបងសម្រាប់បើកសាខាថ្មីនេះ ដោយសារតែខេត្ដបាត់ដំបងមានសក្ដានុពលខ្ពស់ និងមានចំនួនប្រជាពលរដ្ឋរស់នៅច្រើន។ ជាពិសេសតំបន់នេះក៏មានអតិថិជនយ៉ាងច្រើនបានគាំទ្រប្រេងឥន្ធនៈ BVM រួចមកហើយដែរ។

514231678 1341033738024858 7856145626381992030 N

ក្រុមហ៊ុនបានបន្ដថា ដើម្បីអបអរសាទរសម្រាប់ការបើកស្ថានីយថ្មីខាងលើ ក្រុមហ៊ុន BVM ក៏បានរៀបចំនូវការផ្ដល់ជូនពិសេសដល់អតិថិជនដើម្បីទទួលយកបទពិសោធន៍ថ្មីនៃការប្រើប្រាស់ប្រេងឥន្ធនៈយីហោខ្មែរ។ ហើយក្នុងនោះមានការលេងហ្គេមកម្សាន្ដ និងការផ្ដល់ជូននូវកាដូផ្សេងៗ រយៈពេល ៣ ថ្ងៃជូនដល់អតិថជនថែមទៀតដែរ។

514215441 1341059581355607 1240090912387751085 N

សូមជម្រាមថា ក្រុមហ៊ុន BVM ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០ ភាគរយ។ហើយបច្ចុប្បន្នក៏បានក្លាយជាក្រុមហ៊ុនដ៏ពេញនិយមមួយនៅក្នុងការលក់ និងចែកចាយប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា។ ហើយគិតមកដល់ពេលនេះក្រុមហ៊ុនមានស្ថានីយស្ដង់ដារសរុបចំនួន ៣ ៖ ទី១. ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ ខេត្ដកណ្ដាល, ទី២.ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម សួង ខេត្ដត្បូងឃ្មុំ និងទី៣. ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អន្លង់វិល ខេត្ដបាត់ដំបងនេះផ្ទាល់តែម្ដង។

511988387 1341033341358231 1761014312963129292 N

យ៉ាងណាដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងទន្ទឹងរង់ចាំដ៏ច្រើនទៀតនោះ ក្រុមហ៊ុន BVM ក៏បានបង្ហើបពីការត្រៀមការសាងសង់ស្ថានីយថ្មីចំនួន ៣ បន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៥នេះផងដែរ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងក្រុមហ៊ុន ឬតម្លៃប្រេងដែលត្រូវដាក់លក់លើទីផ្សារ លោកអ្នកអាចធ្វើការតាមដានហ្វេប៊ុកផេកក្រុមហ៊ុន BVM Petroleum បាន។ ខាងក្រោមនេះជាផែនទីនៃទីតាំងស្ថានីយទាំង៣៖

១. ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ៖ https://maps.app.goo.gl/zmaVj1n9qL5gBd5b9?g_st=it

២. ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម សួង៖ https://maps.app.goo.gl/timwVRHRq4nkoHm46

៣. ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អន្លង់វិល៖ https://maps.app.goo.gl/w3qKctFwTb41ESGt9

513903824 1341033861358179 2350997840389024164 N

513828672 1341033824691516 1291219663624651362 N

514221523 1341060271355538 1619031500913403943 N

514009774 1341060121355553 4173992054868153178 N

514360077 1341058861355679 2251951719975776717 N

514264551 1341033284691570 5732497788579639906 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia