ដំណឹងល្អ! ក្រុមហ៊ុន BYD សម្រេចជ្រើសរើសខេត្ដ១នេះ ដើម្បីសាងសង់រោងចក្រផលិតរថយន្ដអគ្គិសនី
Bunthoeun KoemFEBRUARY 7 20256.9 K views

ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ធំរបស់ប្រទេសចិន បាននិងកំពុងសាងសង់រោងចក្រផលិតរថយន្ដដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ខណៈរោងចក្រថ្មីនេះអាចនឹងរួចរាល់នៅចុងឆ្នាំ២០២៥។ នេះបើតាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 

476160144 122240679242029244 6057891112093070707 N

 

ថ្លែងនៅក្នុងកម្មវិធី កិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំយន្ដការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យ តាមដានការអនុវត្តនគម្រោងវិនិយោគ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមបានបញ្ជាក់ថា ក្រុមហ៊ុន BYD បានសម្រេចជ្រើសរើសតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាទីតាំងសាងសង់រោងចក្រនេះ។

 

ចំពោះមូលហេតុនៃការជ្រើសរើសទីតាំងសង់រោងចក្រនៅក្នុងខេត្ដព្រះសីហនុ ដោយសារក្រុមហ៊ុនងាយស្រួលដឹកជញ្ជូនសម្ភារមកកាន់កំពង់ផែដើម្បីធ្វើការផលិត រួចដឹកមកលក់នៅរាជធានីភ្នំពេញ។ ហើយសម្រាប់រោងចក្រនេះដែរ គឺអាចមានសមត្ថភាពផលិតរថយន្ដបានចំនួន ១ ម៉ឺនគ្រឿងឯណោះនៅក្នុង ១ ឆ្នាំ។

 

608a5c24a31024adbdc53544

 

សម្រាប់ជំហានទី១ ក្រុមហ៊ុននឹងផលិតផ្គត់ផ្គង់នៅក្នុងទីផ្សារកម្ពុជាសិន និងជំហ៊ានបន្ទាប់អាចនឹងផលិតនាំចេញទៅទីផ្សារក្រៅប្រទេសបន្ថែមទៀត។ ហើយក្រៅពីការផលិតរថយន្ដនេះ ក្រុមហ៊ុនក៏នឹងធ្វើការផលិតគ្រឿងបង្គុំ ដើម្បីនាំចេញផងដែរ។

 

«គាត់បានទៅជួលទីតាំងហើយនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងឈួសឆាយសាងសង់ ហើយប្រហែលខែ ១១ ឆ្នាំនេះ នឹងឃើញរថយន្ដ BYD ចេញពីរោងចក្រនៅកម្ពុជាយើងហើយ។ ១ ឆ្នាំអាចដំឡើងបាន ១ ម៉ឺនគ្រឿង និងមាន ២ ប្រភេទគឺប្រើអគ្គិសនីសុទ្ធ (EV) និងប្រើអគ្គិសនីផង សាំងផង»។ ប្រសាសន៍ឯកឧត្ដម ស៊ុន ចាន់ថុល

 

202407058eb297cf324f481e82c97369f43134b0 Chkhge E007003 20240705 Cbmf N0 A001

6 3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia