ការរស់នៅសាមញ្ញតែការខិតខំប្រឹងប្រែងវិសាមញ្ញ ៖ កិច្ចប្រជុំប្រចាំឆ្នាំរបស់ភ្នាក់ងារអចលនទ្រព្យចិនធំជាងគេនៅកម្ពុជា
Sreymom ChaFEBRUARY 7 2025

ថ្មីៗនេះ ក្រុមហ៊ុន UP Pacific Real Estate បានរៀបចំកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំ 2024 របស់ក្រុមហ៊ុន និងពិធីប្រគល់រង្វាន់ ក្រោមប្រធានបទ "ដឹងគុណចំពោះមិត្តរួមការងារ និងរីកចម្រើនជាមួយគ្នា"។ ក្រៅពីស្ថាបនិកក្រុមហ៊ុន កញ្ញា ZHANG TING (FANG JIE CINDY) ចាង ធីង សហស្ថាបនិក លោក YANG QINMIN យ៉ាង ឈីនមីន និងសហស្ថាបនិក លោកស្រី WU LILI អ៊ូ លិលិ  ក៏នៅមានសមាជិកស្នូលជាង 60​នាក់ផ្សេងទៀតរបស់ក្រុមហ៊ុន (រួមទាំងអ្នកគ្រប់គ្រងសាខានៅប្រទេសថៃ ឌូបៃ និងក្រុងព្រះសីហនុ)​បានប្រមូលផ្តុំគ្នាដើម្បីអបអរសាទរសមិទ្ធិផលក្នុងឆ្នាំកន្លងមក និងសម្លឹងទៅអនាគត។

ការបង្រួបបង្រួមក្រុម និងបង្កើតរូបរាងថ្មី

Photo 2025 02 07 11 05 07

Photo 2025 02 07 11 05 02

Photo 2025 02 07 11 04 56

នៅព្រឹកនៃកិច្ចប្រជុំប្រចាំឆ្នាំ ក្រុមហ៊ុនបានរៀបចំឱ្យបុគ្គលិកទាំងអស់គ្នាថតរូបជារួម ដើម្បីបង្ហាញពីរូបរាងថ្មីរបស់ United Pacific Real Estate ក្នុងឆ្នាំថ្មី។ សំណុំនៃរូបថតនេះមិនត្រឹមតែតំណាងឱ្យការរួបរួម និងការខិតខំរបស់បុគ្គលិកទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឱ្យការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការឈានចូលដល់ឆ្នាំ 2025 ជាមួយនឹងអាកប្បកិរិយាថ្មី។ ស្ថាបនិកទាំងបីបាននិយាយថានេះមិនត្រឹមតែជាការបង្ហាញរូបភាពរួមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រកាសទៅកាន់អនាគតផងដែរ United Pacific Real Estate នឹងបន្តឆ្លងកាត់ទម្លុះរាល់ឧបសគ្គ និងដឹកនាំក្រុមទៅរកគោលដៅកាន់តែខ្ពស់។

អាជីពដែលមិនធម្មតា កើតចេញពីជំនឿដ៏មុតមាំ

Photo 2025 02 07 11 04 49

នៅក្នុងកិច្ចប្រជុំបូកសរុបនៅពេលរសៀល ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងបីបានពិនិត្យឡើងវិញនូវដំណើរនៃការរីកចម្រើនរបស់ពួកគគាត់ពីទស្សនៈផ្សេងៗគ្នា និងចែករំលែកជាមួយនិយោជិតអំពីដំណើរនៃការធ្វើការរួមគ្នាជាមួយក្រុមហ៊ុន។

អ្នកដំបូងគេដែលឡើងទៅវេទិការនោះគឺសហស្ថាបនិក លោក YANG QINMIN យ៉ាង ឈីនមីនដែលបានបង្ហាញពីអំពីបទពិសោធន៍យ៉ាងរំភើបរបស់គាត់ក្នុងការចាប់ផ្តើមចូលធ្វើការរហូតដល់ចូលរួមក្រុមហ៊ុនដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់។ លោកបានលើកឡើងថាក្នុងនាមជាមនុស្សសាមញ្ញម្នាក់ក៏អាចសម្រេចបាននូវអាជីពដ៏អស្ចារ្យមួយផងដែរ​តាមរយៈការខិតខំប្រឹងប្រែងជាបន្តបន្ទាប់។ សុន្ទរកថារបស់ លោក YANG QINMIN យ៉ាង ឈីនមីនបានដាស់អារម្មណ៍ទស្សនិកជន ដោយបំផុសគំនិតបុគ្គលិកឱ្យជឿជាក់លើសក្តានុពលរបស់ពួកគេ និងធ្វើឱ្យជីវិតរបស់ពួកគេកាន់តែអស្ចារ្យតាមរយៈការខិតខំប្រឹងប្រែង។

ជាបន្ទាប់មកទៀតគឺសហស្ថាបនិក លោកស្រី WU LILI (អ៊ូ លិលិ)បានឡើងមកចែករំលែកពីបំណងកាលពីដើមរបស់គាត់ក្នុងការជ្រើសរើសចាប់ផ្តើមអាជីវកម្មជាមួយដៃគូទាំងពីរនាក់ ប្រសើរជាជាងចាប់ផ្តើមក្រុមហ៊ុនតែម្នាក់ឯង។ គាត់បានប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ ដើម្បីបង្ហាញពីសារៈសំខាន់នៃ "កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ"។ គាត់បានពិនិត្យមើលដំណើរការរីកចម្រើនរបស់ក្រុមហ៊ុនចាប់តាំងពីគាត់ និងដៃគូទាំងពីររបស់គាត់បានបង្កើតឡើង ហើយទន្ទឹងរង់ចាំផែនការដ៏ភ្លឺស្វាងសម្រាប់អនាគត ដោយសង្កត់ធ្ងន់ថា ការងារជាក្រុមគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់ក្រុមហ៊ុន។

ចុងក្រោយគឺស្ថាបនិករបស់ក្រុមហ៊ុន  កញ្ញា ZHANG TINGចាង ធីងបានថ្លែងអំពីការរួមបញ្ចូលគ្នានូវការរីកចម្រើនផ្ទាល់ខ្លួនរបស់គាត់ និងប្រវត្តិនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុន គាត់បានរៀបរាប់យ៉ាងលម្អិតអំពីសារៈសំខាន់នៃការរីកចម្រើនផ្ទាល់ខ្លួន និងការរីកចម្រើនរបស់ក្រុមហ៊ុនដែលកំពុងដើរទន្ទឹមគ្នា ហើយបានសង្កត់ធ្ងន់លើទំនួលខុសត្រូវរបស់អ្នកដឹកនាំក្រុមក្នុងការដឹកនាំក្រុមឱ្យរីកចម្រើនជាមួយគ្នា។ គាត់បានថ្លែងអំណរគុណចំពោះបុគ្គលិកគ្រប់រូបដែលបានជ្រើសរើសធ្វើការជាមួយក្រុមហ៊ុន ហើយបានសន្យាយ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តខិតខំប្រឹងប្រែងដើម្បីបង្កើតវេទិកាមួយដែលអាចជួយបុគ្គលិកសម្រេចនូវក្តីសុបិនរបស់ពួកគេគ្រប់គ្នា។

ប្រមូលផ្តុំកម្លាំង និងបង្កើតអនាគតដ៏ល្អប្រសើរ

កិច្ចប្រជុំប្រចាំឆ្នាំនៅពេលល្ងាចបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏រស់រវើក ហើយបានបែងចែកជាបីផ្នែកស្នូល ដែលមានដូចជាការបណ្តុះការដឹងគុណ ការលើកទឹកចិត្ត និងស្មារតីប្រយុទ្ធ។

Photo 2025 02 07 11 04 44

Photo 2025 02 07 11 04 38

Photo 2025 02 07 11 04 32

United Pacific Real Estate បានរៀបចំជាពិសេស "ពានរង្វាន់ថ្លែងអំណរគុណ" ដើម្បីទទួលស្គាល់បុគ្គលិកដោយផ្អែកទៅលើឆ្នាំនៃការចូលរួមបម្រើការងារក្នុងក្រុមហ៊ុនរបស់ពួកគេ និងដើម្បីអរគុណពួកគេសម្រាប់ការរួមចំណែករចំពោះការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពរបស់ក្រុមហ៊ុន។

ក្នុងនាមជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងអស់រយៈពេលជិតប្រាំមួយឆ្នាំមកហើយ ស្ថិរភាពនៃក្រុមស្នូលបច្ចុប្បន្នរបស់ United Pacific Real Estate ឆ្លុះបញ្ចាំងពីភាពទាក់ទាញនិងភាពស្អិតរមួតរបស់ក្រុមហ៊ុនចំពោះបុគ្គលិក។

Photo 2025 02 07 11 04 25

Photo 2025 02 07 11 04 18

ក្រុមហ៊ុនបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ផ្នែកលក់ និងផ្តល់រង្វាន់ប្រចាំឆ្នាំ ចំណាត់ថ្នាក់លេខ 1 លេខ2 ​និង លេខ3 ។ នេះមិនត្រឹមតែជាការទទួលស្គាល់ពីក្រុមការងារដ៏ល្អប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ឱ្យបន្តការងារអោយបានល្អប្រសើរជាងមុន និងទទួលបានភាពជោគជ័យកាន់តែច្រើនទៀតក្នុងឆ្នាំថ្មី។

Photo 2025 02 07 11 04 12

Photo 2025 02 07 11 03 54

តាមរយៈការលេងហ្គេម និងការប្រកួត PK challenges របស់ក្រុមហ៊ុន និងនិយោជិតបានរួមគ្នាកំណត់គោលដៅអនុវត្តសម្រាប់ឆ្នាំ 2025 ហើយបានចុះហត្ថលេខាព្រមព្រៀងគ្នាផងដែរ។ វគ្គនេះមានគោលបំណងធ្វើឱ្យ

និយោជិតទាំងអស់ប្រឈមមុខនឹងការប្រកួតប្រជែងនៃឆ្នាំថ្មីដោយមានទំនុកចិត្តកាន់តែខ្លាំង ទន្ទឹមនឹងការពង្រឹងភាពស្អិតរមួតរបស់ក្រុមនៃគោលបំណងរួមគ្នា។

Photo 2025 02 07 11 03 47

United Pacific Real Estate បង្កើតឡើងក្នុងឆ្នាំ 2019 និងមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា គឺជាស្ថាប័នក្រោមស្លាកយីហោដែលមានសេវាកម្មអចលនទ្រព្យដ៏ទូលំទូលាយដោយផ្អែកលើអចលនទ្រព្យ + សេវាកម្មការរស់នៅនៅក្រៅប្រទេស។ សេវាកម្មអចលនទ្រព្យរបស់ក្រុមហ៊ុនរួមមានៈ 1. អាផាតមិន វីឡា ដី ការលក់ និងជួលអចលនទ្រព្យពាណិជ្ជកម្ម 2. ផ្តល់ជូនម្ចាស់អចនទ្រព្យនូវសេវាកម្មប្រកបដោយវិជ្ជាជីវៈទូលំទូលាយដូចជា ការគ្រប់គ្រងទ្រព្យសកម្មថេរដូចជា ការជួល ការលក់ និងការគ្រប់គ្រងផ្ទះទាំងមូលនា  ពេលបច្ចុប្បន្នផងដែរ ហើយជាក្រុមហ៊ុនអចលនៈទ្រព្យដែលធំជាងគេនៅកម្ពុជា ជាភ្នាក់ងារអចលនវត្ថុធំជាងគេ ទូលំទូលាយ និងមានឥទ្ធិពលបំផុតនៅក្នុងឧស្សាហកម្មអចលនទ្រព្យរបស់ចិន ដែលមានអចលនទ្រព្យចំនួនជាង 20,000 ទ្រព្យនៅក្នុងដៃ ។ ក្នុងអំឡុងពេលដូចគ្នានេះក្រុមហ៊ុនបានបង្កើតសាខានៅក្នុងប្រទេសនិងតំបន់ដូចជាប្រទេសថៃ ជប៉ុន ឌូបៃ ហុងកុង និងសិង្ហបុរី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏បានក្លាយជាស្លាកយីហោសេវាកម្មល្បីឈ្មោះសម្រាប់អចលនទ្រព្យចិននៅបរទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

Photo 2025 02 07 11 03 41

ស្ថិតក្រោមសម្ពាធធំៗទាំងពីរនៃការធ្លាក់ចុះនូវសេដ្ឋកិច្ចសកល និងនិន្នាការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យរបស់កម្ពុជា United Pacific Real Estate  អាចរារាំងនិន្នាការនេះ និងដំណើរការទ្វេរដងក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ជាមួយនឹងភាពក្លាហាន និងជំនឿដ៏មុតមាំ ស្ថាបនិកទាំងបីបានដឹកនាំក្រុមហ៊ុនដើម្បីយកឈ្នះលើការលំបាកនានា និងសម្រេចបាននូវសម្មិតិផលដែលកម្ររមាននៅក្នុងឧស្សាហកម្មនេះ។ ពួកគាត់តែងតែប្រកាន់ខ្ជាប់នូវនិរន្តរភាពយូរអង្វែង ផ្តោតលើការអភិវឌ្ឍន៍ក្រុម និងលើកកម្ពស់នៃការរីកចម្រើនរួមរបស់និយោជិត និងសហគ្រាស ទស្សនៈជាប់លាប់នេះក៏បានធ្វើឱ្យ United Pacific Real Estate នៅតែអាចយកឈ្នះបាន។

Photo 2025 02 07 11 03 33

កិច្ចប្រជុំប្រចាំឆ្នាំនេះ មិនត្រឹមតែជាការប្រារព្ធពិធីដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណើរដែលពោរពេញទៅដោយការ

ដឹងគុណ និងក្តីសុបិនផងដែរ។ United Pacific Real Estate នឹងឆ្ពោះទៅអនាគតជាមួយនឹងជំហានដែល

បានកំណត់រួចជាស្រេច ពួកយើងនឹងចាប់ផ្តើមសសេរនូវជំពូកថ្មីដ៏អស្ចារ្យបន្តទៀត។

Sreymom Cha

អត្ថបទសរុប៖ 313

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia