ក្រសួងធនធានទឹក អំពាវនាវឲ្យអ្នកនៅខេត្ដ ៨ នេះប្រើប្រាស់ទឹកសន្សំសំចៃកម្រិតខ្ពស់សម្រាប់ខែកុម្ភៈនិងមីនា
Bunthoeun KoemFEBRUARY 7 2025338 views

ក្រសួងធនធានទឹក និងឧតុនិយម បានស្នើអាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ដភាគខាងជើង និងជុំវិញបឹងទន្លេសាប ដែលមានដូចជា៖ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង ប្រើប្រាស់ទឹកសន្សំសំចៃកម្រិតខ្ពស់ ដោយសារនៅក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៥។

 

តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងស្ដីពីការព្យាករអាកាសធាតុលើកទី២ របស់ក្រសួងកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា បាតុភូតឡានីញ៉ានឹងថយចុះមកត្រឹម ៣០-៥០ភាគរយ ដោយជំនួសមក វិញនូវបាតុភូតអែនសូ (ENSO-Neutral) បានកើនឡើង៧០ភាគរយ ដែលស្ថានភាពនេះនឹងនាំឲ្យមានភ្លៀងតិចជាងមធ្យម ដែលអាចបណ្តាលឱ្យមានការ ខ្វះខាតទឹកប្រើប្រាស់នៅបណ្តាខេត្តទាំងនេះ។

 

ដោយសារលែក សម្រាប់ភ្លៀងកក់ខែអាចកើតមានឡើងនៅខែមេសា ដែលមាន កម្រិត ពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៤ ជាមួយបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។ ដោយឡែក នៅ តំបន់មាត់សមុទ្រ បរិមាណទឹកភ្លៀងអាចមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

 

ចំពោះសីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមានឹងទាបជាងធម្មតា គឺទាបជាងឆ្នាំ២០២៤។ ហើយចាប់ពីខែកុម្ភៈ ដល់ដើមខែមីនា នៅទូទាំងប្រទេសអាចមានសីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងមធ្យម អតិបរមា ៣៧°C ដែលត្រជាក់ជាងធម្មតា គឺត្រជាក់ជាងឆ្នាំ២០២៤៕

 

Img 4879

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia