ការងា.ររដ្ឋ! ក្រសួងសេដ្ឋកិច្ច ប្រកាសរើសមន្រ្តីជាប់កិច្ចសន្យា ឱ្យចូលធ្វើការ លើ២៣មុខតំណែងនេះ
Ping Chou EngFEBRUARY 7 20251.4 K views

ជាឱកាសល្អមួយសម្រាប់បងប្អូនដែលស្រឡាញ់ការងាររដ្ឋ ​ខណៈអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បំពេញការងារពេញម៉ោងចំនួន២៨រូប។ បេក្ខជននឹងត្រូវវាយតម្លៃជាបឋមលើប្រវត្តិរូបសង្ខេបនិង Cover Letter ដោយអ្នកបានជាប់ក្នុងវគ្គជម្រុះបឋម នឹងត្រូវសម្ភាសន៍ផ្ទាល់មាត់។

 

ចំពោះមុខតំណែងទាំង២៣ដែលក្រសួងកំពុងជ្រើសរើសរួមមាន៖ ផ្នែកស្រាវជ្រាវគោលនយោបាយឌីជីថល,ផ្នែកស្រាវជ្រាវបច្ចេកវិទ្យាឌីជីថល, ផ្នែកវិភាគសេដ្ឋកិច្ចឌីជីថល,ផ្នែកកិច្ចការគតិយុត្ត, ផ្នែកវិភាគធុរកិច្ច,ផ្នែកតេស្ត និងពិនិត្យគុណភាពសុសវែរ,ផ្នែកវិស្វកម្មសុសវែរ,ផ្នែកអភិវឌ្ឍកម្មវិធីរ៉ិប, ផ្នែកអភិវឌ្ឍកម្មវិធីផ្នែកខាងមុខ, ផ្នែកអភិវឌ្ឍកម្មវិធីទូរសព្ទ, ផ្នែកវិស្វកម្មឌេ​វឧប,ផ្នែកវិស្វកម្មប្លុកចេន,ផ្នែកគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនមេ, ផ្នែកធ្វើតេស្តសន្តិសុខបច្ចេកវិទ្យាព័ត៌មាន, ផ្នែកវិភាគសន្តិសុខសាយប័រ, ផ្នែកអភិបាលកិច្ចទិន្នន័យ, ផ្នែកវិស្វកម្មទិន្នន័យ, ផ្នែកវិភាគទិន្នន័យ, ផ្នែកវិទ្យាសាស្ត្រទិន្នន័យ, ផ្នែកបញ្ញាសប្បនិម្មិត និងការបង្រៀនម៉ាស៊ីន, ផ្នែកគាំទ្រការប្រើប្រាស់ប្រព័ន្ធ, ផ្នែកផែនការនិងគាំទ្រគម្រោង,ផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ។  

 

ដូច្នេះសម្រាប់បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV​​ និង Cover Letter ជាភាសាអង់គ្លេស និងឯកសារភ្ជាប់ពាក់ព័ន្ធនានា ទៅកាន់ប្រព័ន្ធអនឡាញ gdde_hr@met.gov.kh  ឱ្យបានត្រឹមថ្ងៃនផុតកំណត់ទទួលពាក្យនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាទីល្ងាច។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងប្រព័ន្ធតេឡេក្រាមលេខ០១៥​ ៨៨១ ​៦១១ រៀងរាល់ម៉ោងធ្វើការ៕

 

 

476630408 1051502763688280 4707024393195250559 N

 

 

475918424 1051502753688281 6728956373258406930 N

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia