ហាមប្រើ! ប្រទេសចំនួន៤ បានបិទកម្មវិធី AI ចិន DeepSeek មិនឱ្យប្រជាជននិងមន្រ្តី ប្រើជាដាច់ខាត
Ping Chou EngFEBRUARY 7 202536 views

កម្មវិធី DeepSeek ដែលជាAI របស់ចិនបានក្លាយជាកម្មវិធីមួយ មានអ្នកទាញយកច្រើនបំផុតទូទាំងពិភពលោកវ៉ាដាច់ Chatgpt កាលពីប៉ុន្មានសប្តាហ៍មុន។ ប៉ុន្តែប្រទេសចំនួន៤នេះក៏បានហាមឃាត់មិនឱ្យមន្រ្តីនិងប្រជាជនរបស់ខ្លួនប្រើជាដាច់ខាត។

 

. តៃវ៉ាន់៖ រដ្ឋបាលតៃវ៉ាន់បានហាមប្រាមប្រជាជននិងភ្នាក់ងាររដ្ឋាភិបាលមិនឱ្យប្រើប្រាស់ AI DeepSeek និងប្រាប់ឱ្យពួកគេប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះ​បច្ចេកវិទ្យា​របស់​ចិន ដោយសារ​តែវាអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខព័ត៌មានជាតិ។

 

. សហរដ្ឋអាមេរិក៖ ទោះបីជាមិនទាន់មានសេចក្តីប្រកាសហាមមិនឱ្យប្រើទូទាំងប្រទេស ប៉ុន្តែរដ្ឋតិចសាស់បានក្លាយជារដ្ឋដំបូងគេនៅអាមេរិកដែលហាមឃាត់មិនឱ្យមន្រ្តីរដ្ឋាភិបាលប្រើ DeepSeek លើឧបករណ៍ឌីជីថលជារបស់រដ្ឋ ព្រោះរដ្ឋបារម្ភអំពីការប្រមូលទិន្នន័យ AI ពីប្រទេសចិន។ ក្នុងនោះទីភ្នាក់ងារអវកាស NASA ក៏បានហាមឃាត់មិនឱ្យបុគ្គលិកទាំងអស់ប្រើ AI DeepSeek ដែរ។

 

. អ៊ីតាលី៖ ប្រទេសអ៊ីតាលីបានក្លាយជាប្រទេសដំបូងគេដែលហាមឃាត់ DeepSeek​ នៅពេលអេបនេះកំពុងមានប្រជាប្រិយភាពភ្លាមៗ ដោយអាជ្ញាធរការពារទិន្នន័យរបស់ប្រទេស បានបញ្ជាឱ្យប្លុកDeepSeek ពីការចូលប្រើប្រាស់របស់ប្រជាជនទាំងអស់តែម្តង ដើម្បីឱ្យពួកគេបញ្ឈប់ដំណើរការទិន្នន័យរបស់ខ្លួនលើ DeepSeek។

 

. អូស្ត្រាលីរដ្ឋាភិបាលអូស្ត្រាលីបានហាមឃាត់ DeepSeek ពីការប្រើប្រាស់គ្រប់រូបភាពទាំងអស់លើប្រព័ន្ធនិងឧបករណ៍របស់រដ្ឋាភិបាល កាលពីថ្ងៃដើមខែកុម្ភៈ ក្រោមហេតុផលការពារសន្តិសុខនិងទ្រព្យសម្បត្តិជាតិរបស់ប្រទេស។

 

សូមជម្រាបថា DeepSeek AI របស់ចិនមានក្រុមហ៊ុនមេនៅទីក្រុង Hangzhou ដោយមានលោក Liang Feng ជាស្ថាបនិក។ កម្មវិធីនេះបង្កើតឡើងក្នុងឆ្នាំ២០២៣ ដោយចំណាយទុនផលិតប្រមាណជាង៥លានដុល្លារ ហើយកាលពីខែមករា កន្លងទៅ DeepSeek បានដាក់ឱ្យប្រើប្រាស់ជាសកលនិងឥតគិតថ្លៃ ធ្វើឱ្យគេអ្នកប្រើប្រាស់យល់វាថាស្រដៀងទៅនឹង ChatGPT របស់ក្រុមហ៊ុនអាមេរិក OpenAI ៕

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia