កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាពេលថ្មីៗនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានរៀបចំកម្មវិធីមួយដោយបានប្រគល់រថយន្តដ៏ថ្មីស្រឡាងស៊េរី AIQAR EQ3 ជូនអតិថិជនមហាសំណាងម្នាក់បន្ទាប់ពីទិញទំនិញចេញពីផ្សារទំនើប ជីប ម៉ង់ ២៧១ មេហ្គាម៉ល ។
នៅក្នុងកម្មវិធីប្រគល់រង្វាន់ជូនអតិថិជននេះដែរ ក៏មានការអញ្ជើញចូលរួមដោយផ្ទាល់ពីលោកជំទាវ លី សុខឆេង ដែលជាអគ្គនាយិកាក្រុមហ៊ុន Chip Mong Retail ដើម្បីមកប្រគល់រង្វាន់ជូនអ្នកស្រី ជី ស្រីហួច ដែលជាអតិថិជនមហាសំណាងទី៥ បានឈ្នះរថយន្ដទី៥ AIQAR EQ3 ផងដែរ ។
អ្នកស្រី ជី ស្រីហួច ដែលជាអតិថិជនមហាសំណាងក៏បាននិយាយដែរថា សម្រាប់អ្នកស្រីនិងក្រុមគ្រួសារផ្ទាល់ គឺពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ដែលបានឈ្នះរថយន្តស៊េរីទំនើបនេះ ព្រោះកាលពីដំបូងឡើយអ្នកស្រីបានចំណាយលុយប្រមាណជាង ១០០ដុល្លារប៉ុណ្ណោះដើម្បីទិញទំនិញពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយពេលនេះអ្នកស្រីអាចឈ្នះរង្វាន់រថយន្តស៊េរីទំនើបពិតៗតែម្តង។ ជាចុងក្រោយ អ្នកស្រីក៏សូមអរគុណទៅដល់អគ្គនាយិកាក្រុមហ៊ុន Chip Mong Retail ដែលបានបង្កើតកម្មវិធីនេះឡើងមកធ្វើឱ្យអ្នកស្រីអាចឈ្នះរង្វាន់ពិតៗម្តង។
គួរជម្រាបថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងនៅតែបន្តមានរង្វាន់ជាច្រើនទៀត ដូច្នេះអតិថិជនកុំភ្លេចទៅទិញទំនិញគ្រប់ប្រភេទនៅក្នុងផ្សារទំនើបជីប ម៉ុង ២៧១ ទាំងអស់គ្នា។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបង្កើតឡើងដោយកូនខ្មែរសុទ្ធ ១០០% ដែលបានក្តោបក្តាប់វិស័យលក់រាយនិងបានវិនិយោគទឹកប្រាក់ប្រមាណជាជាង ៣០០លានដុល្លារដើម្បីសាងសង់ផ្សារទំនើបខ្នាតអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ង នេះឡើងមក៕