ឡូយណាស់! សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីដំបូងគេនៅស្រុកបន្ទាយស្រី នឹងបើកឱ្យចូលមើលពីរបៀបផលិតឥតគិតថ្លៃ
ធី ស្រីល័ក្ខMARCH 20 20231.3 K views

ស្រុកបន្ទាយស្រី គឺជាស្រុកគំរូមួយដែលស្ថិតនៅលើទឹកដីខេត្តសៀមរាប ដោយនៅក្នុងនោះជារឿយៗស្រុក បន្ទាយស្រីតែងតែទទួលបានការកោតសរសើរពីសម្រស់នៅទីនោះ ហើយថ្មីៗនេះស្រុកបន្ទាយស្រីទើបតែទទួលបានសមិទ្ធផលធំ១គឺការកែច្នៃគ្រាប់ស្វាយចន្ទីរហើយក៏មានសិប្បកម្មមួយដែលមានឈ្មោះថាភូមិចន្ទី-Cashew Village បានបើកកន្លែងចូលទស្សនាពីការផលិតគ្រាប់ស្វាយឥតគិតថ្លៃផងដែរ។

ជាក់ស្តែង នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ផល ភារម្យ ដែលជាស្ថាបនិករបស់ភូមិចន្ទី-Cashew Village បានបង្ហើបថា នេះជាលើកដំបូងហើយដែលសិប្បកម្មរបស់លោកបានបើកឱ្យប្រជាពលរដ្ឋចូលទស្សនាពីការផលិតឥតគិតថ្លៃ ពោលអ្នកចូលទស្សនាអាចមើលពីរបៀបផលិតគ្រាប់ស្វាយចន្ទីរ ពីរបៀបបកគ្រាប់ស្វាយចន្ទីរហើយពួកគាត់អាចទិញភ្លក់នៅកន្លែងសិប្បកម្មដោយផ្ទាល់បាន។

ស្ថាបនិក ភូមិចន្ទី-Cashew Village បានបន្តថាលោកបានចាប់ផ្តើមបើកសិប្បកម្មគ្រាប់ស្វាយចន្ទីប្រមាណជាង១ឆ្នាំហើយ នៅក្នុងស្រុកបន្ទាយស្រី នៃទឹកដីខេត្តសៀមរាប ដោយបានដាក់ឈ្មោះថាជាភូមិចន្ទីក៏ដោយសារ តែអាជីវកម្មមួយនេះគឺបានចាប់ផ្តើមឡើងជាមួយអ្នកភូមិនៅទីនោះផ្ទាល់ ហើយវាក៏ជាអត្តសញ្ញាណនៃស្រុកបន្ទាយស្រីផងដែរ ។

14

លោកបានបន្តថា សម្រាប់គ្រប់ស្វាយចន្ទីនេះដែរគឺលោកបានជួយទិញពីប្រជាកសិករដែលជាអ្នកដាំដុះ នៅក្នុងស្រុកផ្ទាល់ ក៏ដូចជាបណ្តាខេត្តមួយចំនួនទៀត ហើយសម្រាប់សិប្បកម្មរបស់លោកអាច និយាយបានថាប្រើមនុស្សច្រើនជាងប្រើម៉ាស៊ីន មានន័យថា មិនទាន់មានការបំពាក់ម៉ាស៊ីនផលិតច្រើននៅឡើយ ត្រង់ចំណុចនេះលោកក៏កំពុងតែរៀបចំម៉ាស៊ីនថែមដែរដើម្បីឆ្លើយតបទៅកាន់តម្រូវការនៅលើទីផ្សារ ។

អ្នកស្រុកបន្ទាយស្រីរូបនេះ បានបន្ថែមថា ក្នុងមួយថ្ងៃអាចលក់ចេញគ្រាប់ស្វាយចន្ទីប្រមានខ្ទង់មួយរយ គីឡូ ដោយក្នុងនោះខាងសិប្បកម្មរបស់លោក កំពុងតែចែកចាយលក់ជាគីឡូនិងក្រាម ដោយធ្វើការវេចខ្ចប់បានយ៉ាងស្អាត មិនចាញ់ផលិតផលនាំចូលឡើយ ពោលគឺបានចែកចាយនៅតាមផ្សារម៉ាតនៅក្នុងខេត្តសៀមរាប បាត់ដំបង និងភ្នំពេញជាដើម ដែលមានតម្លៃធូរថ្លៃជាងរបស់នាំចូលទៀត ខណៈគុណភាពគឺឆ្ងាញ់ប្លែកពីរបស់នាំចូល ។

15

សូមបញ្ជាក់ថា នាពេលចូលឆ្នាំខាងមុខនេះសម្រាប់ប្រជាជនខ្មែរដែលបានទៅលេងកំសាន្តនៅខេត្តសៀមរាបហើយបានជិះកាត់ស្រុកបន្ទាយស្រីកុំភ្លេចចូលទស្សនានៅសិប្បកម្មភូមិចន្ទី-Cashew Village ដែលមានទីតាំងស្ថិតនៅ ភូមិប្រិយ៍ ស្រុកបន្ទាយស្រី តាមបណ្តោយផ្លូវ៦៧ ហួសភូមិព្រះដាក់ប្រហែលជា៥គីឡូម៉ែត្រ ឬអាច ទំនាក់ទំតាមរយៈហ្វេសប៊ុកផ្លូវការ ៖ ភូមិចន្ទី-Cashew Village បានផងដែរ ៕

1819

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia