ឆ្នាំថ្មីចង់ទិញផ្ទះ អាចសម្លឹងមើលធនាគារទាំង៥នេះ ផ្តល់កម្ចីដោយមានការប្រាក់ទាបបំផុត
SOKLY SODECEMBER 22 20221.5 K views

មនុស្សមានគោលដៅច្រើនផ្សេងៗគ្នា ប៉ុន្តែក្នុងចំណោមគោលដៅទាំងអស់នោះ មានរបស់មួយដែលមនុស្សភាគច្រើនសុទ្ធតែចង់បានដូចគ្នាគឺ ការមានផ្ទះជារបស់ផ្ទាល់ខ្លួន។ បច្ចុប្បន្ននេះនៅពេលដែលគេចង់ទិញផ្ទះ គេមិនសូវយកលុយទាំងដុលទៅទិញឡើយ គេសុខចិត្តធ្វើការបង់រំលស់ជាមួយនឹងម្ចាស់គម្រោង ឬក៏ធនាគារវិញ ដើម្បីទុកលុយវិនិយោគ ឬធ្វើដើមទុនរកស៊ី។

ជាក់ស្ដែងវិស័យធនាគារតែងតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយសម្រួលដល់ ជីវភាពវិស័យឯកជន ហើយខាងក្រោមនេះគឺជាធនាគារធំៗទាំង៥ ដែលផ្ដល់កម្ចីទិញផ្ទះ នៅក្នុងទំហំធំ រួមជាមួយនឹងការប្រាក់ទាបបំផុត ដែលលោកអ្នកអាចពិចារណាបាន។

B

១. ធនាគារ CIMB

- ទំហំកម្ចី៖ ចាប់ពី ១ម៉ឹនដុល្លារឡើង

- អត្រាការប្រាក់៖ ចាប់ពី ៧.៥% ក្នុងមួយឆ្នាំ

- រយៈពេលកំណត់៖ រហូតដល់ ២៥ឆ្នាំ

- លេខទំនាក់ទំនង៖ ០២៣ ៩៨៨ ៣៨៨

B1

២. ធនាគារ អ៊ូរី

- ទំហំកម្ចី៖ រហូតដល់ ១០ម៉ឺនដុល្លារ

- អត្រាការប្រាក់៖ ចន្លោះពី ០.៩០% ដល់ ១.៥០% ក្នុងមួយខែ

- រយៈពេលកំណត់៖ រហូតដល់ ១២០ខែ

- លេខទំនាក់ទំនង៖ ០២៣ ៩៦ ៣៣៣៣ / ០៨១ ៣៣១ ៣៣៣

B2

៣. ធនាគារ ស្ថាបនា

- ទំហំកម្ចី៖ រហូតដល់ ៥៨% នៃតម្លៃផ្ទះ

- អត្រាការប្រាក់៖ សមរម្យ

- រយៈពេលកំណត់៖ រហូតដល់ ២៥ឆ្នាំ

- លេខទំនាក់ទំនង៖ ០២៣/ ០៨១ ៩៩៩ ០១០

B3

៤. ធនាគារ ព្រីនស៍

- ទំហំកម្ចី៖ រហូតដល់ ៨០% នៃតម្លៃទ្រព្យបញ្ចាំ

- អត្រាការប្រាក់៖ សមរម្យ

- រយៈពេលកំណត់៖ មានរយៈពេលយូរ

- លេខទំនាក់ទំនង៖ ១៨០០ ២០ ៨៨៨៨ (ឥតគិតថ្លៃ)

B4

៥. ធនាគារ ហ្វីលីព

- ទំហំកម្ចី៖ ចរចារបាន

- អត្រាការប្រាក់៖ ៨% ដល់ ១០%ក្នុងមួយឆ្នាំ

- រយៈពេលកំណត់៖ រហូតដល់ ២៥ឆ្នាំ

- លេខទំនាក់ទំនង៖ ០៨៦ ៩៣០ ០០០ / ០៨៩ ៩៨៩ ៨១៨

សូមជម្រាបផងដែរថា បើទោះបីជាផ្ទះគឺជាក្ដីស្រមៃរបស់មនុស្សគ្រប់រូប ប៉ុន្តែវាក៏ជាបន្ទុកដ៏ធំមួយដែរព្រោះ អ្នកនឹងមានការចំណាយកាន់តែច្រើនជាងមុន។ ហេតុនេះមុននឹងសម្រេចចិត្តទិញផ្ទះ សូមប្រាកដចិត្តសិនថា អ្នកត្រៀមខ្លួនរួចរាល់នៅក្នុងការទទួលបន្ទុកធំមួយ និងត្រូវប្រាកដផងដែរថា អ្នកទិញដើម្បីបង្កើនទ្រព្យមិនមែនបង្កើនបំណុល៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia