ខេត្ដសក្ដានុពល! ក្រុមហ៊ុនថៃចំនួន ២០ ចុះស្វែងរកឱកាសវិនិយោគនិងតំណរភ្ជាប់តំបន់សេដ្ឋកិច្ចថ្មីរវាងថៃ-កម្ពុជានៅខេត្តក្រចេះ
Bunthoeun KoemAPRIL 2 2024192 views

កាលពីថ្ងៃទី ១ មេសា ២០២៤ ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមជាមួយមន្ត្រីរាជការនៃស្ថានទូតនិងវិស័យឯកជនថៃនៅកម្ពុជាជាង ២០ ក្រុមហ៊ុន ធ្វើដំណើរទស្សនកិច្ចខេត្តក្រចេះជាផ្លូវការ ដើម្បីធ្វើការសិក្សាស្វែងយល់ពីឱកាសធ្វើធុរកិច្ច វិនិយោគ និងតំណរភ្ជាប់តំបន់សេដ្ឋកិច្ចថ្មីរវាងថៃ - កម្ពុជា ដោយប្តេជ្ញាចិត្តនៅក្នុងការបង្កើនផលប្រយោជន៍សេដ្ឋកិច្ចរវាងគ្នានឹងគ្នាអោយកាន់តែច្រើនឡើងថែមទៀត ជាពិសេសការបង្កើននូវទំហំការធ្វើពាណិជ្ជកម្មនិងវិនិយោគ និងការជំរុញគាំទ្រវិស័យឧស្សាហកម្មរបស់ប្រទេសទាំងពីរអាចតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់បញ្ជូលគ្នានិងពង្រីកនូវឱកាសនៃតំណរភ្ជាប់ទៅកាន់ប្រទេសនៅក្នុងតំបន់។

434754188 803513695156284 4345619486846327627 N

យោងតាមការដកស្រង់ពីស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានបញ្ជាក់ថា គណៈប្រតិភូដែលជាតំណាងរបស់រដ្ឋនិងឯកជនរបស់ថៃបានធ្វើដំណើរទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ (UBE Snoul Special Economic Zone) និងបានស្តាប់អំពីការធ្វើបទបង្ហាញ ដោយលោក Hean Sopauline, Director of SEZ Operation And Management Department of CDC ដែលបានធ្វើការអត្ថាអធិប្បាយអំពីសក្តានុពលរបស់តំបន់សេដ្ឋកិច្ចពិសេសថ្មីនៅក្នុងខេត្តក្រចេះនិងឱកាសនៅក្នុងការវិនិយោគនៅក្នុងខេត្តដែលមានសក្តានុពលក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដោយបច្ចុប្បន្ននេះមានរោងចក្រកែច្នៃកៅស៊ូ និងរោងចក្រឧស្សាហកម្មបានបង្កើតជាបន្តបន្ទាប់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។

ក្រៅពីនេះ ឯកឧត្តម ហេង សុថា អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះក៏បានទទួលស្វាគមន៍ នឹងអមដំណើរប្រតិភូទស្សនកិច្ចច្រកទ្វារអន្តរជាតិត្រពាំងស្រែ (កម្ពុជា - វៀតណាម) (Tropeang Srea International Border Check Point) ដែលបានបង្ហាញអោយឃើញអំពីការតភ្ជាប់គ្នារវាងកម្ពុជា និងវៀតណាម រួមទាំងឱកាសរបស់ថៃនៅក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅទីក្រុងហូជិមិញបានយ៉ាងស្រួលទៀតផង។

434771326 803513605156293 2224349377986075885 N

សកម្មភាពទាំងអស់ខាងលើជាចំណែកមួយនៃភារកិច្ចការទូតសេដ្ឋកិច្ចស្ទុះទៅមុខរបស់ស្ថានទូតថៃប្រចាំនៅកម្ពុជា ដែលការរៀបចំសកម្មភាពនៅក្នុងការស្វែងយល់ឱកាសសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់រវាងថៃនិងកម្ពុជានេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយដើរទន្ទឹមគ្នាជាមួយនឹងការរៀបចំកម្មវិធីសប្បុរសធម៌ដើម្បីជាចំណែកនៅក្នុងការអភិវឌ្ឍសង្គមនិងសហគមន៍ (Corporate Social Responsibility: CSR) ដោយមានការសហការពីក្រុមហ៊ុនឯកជនថៃនៅកម្ពុជា ដោយនៅក្នុងឆ្នាំនេះធ្វើឡើងនៅក្នុងខេត្តក្រចេះនិងស្ទឹងត្រែងចន្លោះថ្ងៃទី ១ - ៣ មេសា ២០២៤ ដោយមានគោលដៅធ្វើអោយប្រជាជននៃប្រទេសទាំងពីររីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមព្រមៗគ្នា៕

434746650 803513671822953 6968263061878654267 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia