ប្រយ័.ត្ន! បើមិនចង់ឲ្យប្តី/ប្រពន្ធ នឿយណាយចិត្ត សោះកក្រោះខ្លាំង ត្រូវឈប់ធ្វើរឿងធំៗ៣នេះភ្លាម
Kan DaraJULY 8 202415.7 K views

សុភាសិតខ្មែរពោលថា ចាន​ក្នុង​រាវ​គង់តែ​នឹង​រណ្ដំ​គ្នា ប្រដូចន័យក្នុងសង្គមគ្រួសារនីមួយៗ​តែងកើតឡើង​នូវ​ជម្លោះ ឈ្លោះទាស់ទែង ប៉ះទង្គិច​គ្នា​ជារឿយៗ​​ជៀស​ពុំ​រួចឡើយ ឯខ្លះឈានដល់ផ្លូវប្រេះឆាទៀតក៏មាន។ ខាងក្រោមនេះ គឺជារឿងធំៗ៣ ដែលអ្នកត្រូវឈប់ធ្វើភ្លាម បើមិនចង់ឲ្យដៃគូស្នេហានឿយណាយចិត្ត យោងតាមអ្នកជំនាញផ្នែកចិត្តសាស្ត្រ Tina Fey៖

១/. ការមិនយកចិត្តទុកលើខ្លួនឯង៖ នៅក្នុងចិត្តវិទ្យា មានទ្រឹស្តីមួយដែលគេហៅថា “ឱនភាពនៃការមើលថែទាំខ្លួនឯង”។ ការមិនអើពើនឹងសុខុមាលភាពផ្ទាល់ខ្លួនរបស់អ្នក អាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងការថែរក្សាអ្នកដទៃប្រកបដោយប្រសិទ្ធភាព។ ការថែរក្សាខ្លួនឯងមិនមែនផ្តោតលើការប្រើប្រាស់របស់ថ្លៃៗនោះទេ វាសំដៅលើការលះបង់ពេលវេលាជារៀងរាល់ថ្ងៃ ដើម្បីមើលថែសុខភាពផ្លូវកាយ អារម្មណ៍ និងផ្លូវចិត្តរបស់អ្នក។ នៅពេលដែលអ្នកមើលរំលងរឿងនេះ អ្នកកំពុងបង្ហាញប្រាប់ដៃគូដោយអចេតនាថា អ្នកជាមនុស្សបណ្តោយខ្លួនខ្លាំង និងមិនអាចពឹងពាក់បានឡើយ។

/. ការប្រើពាក្យ សុំទោស ច្រើនពេក៖ នៅក្នុងទំនាក់ទំនងអតីតកាលរបស់អ្នកជំនាញផ្នែកចិត្តសាស្ត្រ Tina Fey មានទំនោរពោលពាក្យ “សុំទោស” ច្រើនលើសលប់ ទោះបីជាមានការមិនចុះសម្រុងគ្នាបន្តិចបន្តួចក៏ដោយ។ ដំបូងឡើយនាងគិតថា វាគ្រាន់តែជាវិធីមួយដើម្បីបញ្ចៀសជម្លោះ និងរក្សាភាពសុខដុម។ ប៉ុន្តែក្រោយមកទើបនាងដឹងថា វាពុំមែនជាការបង្កើតសន្តិភាពក្នុងទំនាក់ទំនងទេ ផ្ទុយទៅវិញនាងកំពុងបន្ទាបតម្លៃខ្លួនឯង ហើយបង្រៀនដៃគូឲ្យមើលរំលងអារម្មណ៍របស់នាង និងយល់ថានាងមិនសូវសំខាន់។

/. ព្យាយាមដោះស្រាយបញ្ហាទាំងអស់របស់ដៃគូ៖ ក្នុងទំនាក់ទំនង វាជារឿងធម្មតាទេដែលត្រូវចេះជួយយកអាសាគ្នាក្នុងគ្រាលំបាក។ ប៉ុន្តែការចូលរួមជួយគ្រប់រឿង វាអាចបង្ហាញពីការខ្វះទំនុកចិត្តលើសមត្ថភាពរបស់ដៃគូក្នុងការដោះស្រាយបញ្ហាប្រឈម ដោយអចេតនា។ នេះមិនត្រឹមតែបន្ថយទំនុកចិត្តរបស់ពួកគេប៉ុណ្ណោះទេ តែជំនួយរបស់អ្នកនឹងគ្មានតម្លៃ ឬក្លាយជាការរំខានទៅវិញ។ ដូច្នេះ ចូរនៅទីនោះសម្រាប់ដៃគូរបស់អ្នក តែពុំមែនផ្តោតលើការផ្តល់ដំណោះស្រាយទាំងស្រុងឡើយ ពេលខ្លះវាអាចជាការស្តាប់ ការយល់ចិត្ត និងការលើកទឹកចិត្ត នៅពេលពួកគេស្ថិតក្នុងស្ថានភាពតានតឹង។

យ៉ាងណាមិញ ប្រសិនបើ​អ្នកឬដៃគូបានបង្កើត​អារម្មណ៍​មិន​ស្រួល​ឡើង​មក ​ត្រូវប្រញាប់ជជែក​គ្នា​រក​ដំណោះស្រាយភ្លាមៗ កុំ​បណ្ដោយ​ឲ្យភាព​​អាត្មានិយម និង​ភាព​អំនួត​ កាន់តែ​មាន​អំណាច​គ្រប់គ្រង​លើ​ចិត្ត​ ដោយ​មិន​អើពើ​នឹង​នៃ​ទំនាក់ទំនង​មួយ​នេះឲ្យសោះ កុំចាំដល់ហួសពេល ទើបនឹកស្តាយក្រោយ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia