ភ្ញាក់ផ្អើលខ្លាំង! នេះជាប្រា.ក់ខែ ដែលមន្ត្រីជាន់ខ្ពស់ធ្វើកា.រក្នុងសេតវិមានទទួលបាន ស្ទើរមិនគួរឲ្យជឿ
Kan DaraAUGUST 26 202410.7 K views

ត្រឹមរយៈពេលជាង ៣ខែទៀតប៉ុណ្ណោះ សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ខណៈខាងក្រោមនេះ គឺជាប្រាក់ខែដែលមន្ត្រីជាន់ខ្ពស់ធ្វើការក្នុងសេតវិមាន (White House) ទទួលបាន យោងតាម USA Today៖

 

/. ប្រធានាធិបតី (៤០០,០០០ ដុល្លារ)

 

ជាការពិត ការធ្វើជាប្រធានាធិបតីមិនមែនជាការងារងាយស្រួលទេ ដូច្នេះតម្លៃនៃការសបស្នងក៏ខ្ពស់ដូចគ្នា ពោលក្នុងតំណែងប្រធានាធិបតីអាមេរិកទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំ ៤០ម៉ឺនដុល្លារ។ បន្ថែមពីលើនេះ ក៏មានប្រាក់ឧបត្ថម្ភផ្សេងៗទៀតដូចជា ថ្លៃចំណាយប្រចាំឆ្នាំ ៥ម៉ឺនដុល្លារ និង ១០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំសម្រាប់ថ្លៃការធ្វើដំណើរ រួមទាំង ១៩,០០០ដុល្លារ ក្នុងមួយឆ្នាំសម្រាប់ការកម្សាន្ត។ នេះជាចំនួនទឹកប្រាក់សម្រាប់តំណែង ប្រធានាធិបតីនីមួយៗទទួលបាន ចាប់តាំងពីឆ្នាំ២០០១ រហូតមកទល់បច្ចុប្បន្ន។

 

២/. អនុប្រធានាធិបតី (២៣០,៧០០ ដុល្លារ)

 

អនុប្រធានាធិបតី ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំ ២៣០,៧០០ដុល្លារ សម្រាប់ការងារជាតំណែងកំពូលទីពីរក្នុងសេតវិមាន។ អ្នកកាន់តំណែងកាលពីមុនៗក៏ទទួលបានចំនួនទឹកប្រាក់ប្រហាក់ប្រហែលគ្នានេះដែរ ហើយវាជាចំនួនទន្និន័យស្តង់ដារចាប់តាំងពីឆ្នាំ២០១០ មកម្ល៉េះ។

 

៣/. ប្រធានបុគ្គលិកស្តីទី (២០៣,៥០០ ដុល្លារ)

 

ប្រធានបុគ្គលិកស្តីទី ក៏ជាតំណែងមួយដែលមានការទទួលខុសត្រូវខ្ពស់ និងមានភាពតានតឹងខ្លាំងផងដែរ ដោយទទួលបានប្រាក់ខែច្រើនជាង ២០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងអំឡុងពេលពីរអាណត្តិរបស់លោកអូបាម៉ាមានមនុស្សដល់ទៅ ៥នាក់ កាន់តំណែងនេះហើយទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំ ១៧៦,៤៦១ដុល្លារ ក្នុងឆ្នាំ២០១៦។

 

៤/. ជំនួយការប្រធានគោលនយោបាយពាណិជ្ជកម្ម និងផលិតកម្ម (១៨៣,០០០ ដុល្លារ)

 

ក្នុងនាមជាជំនួយការប្រធានគោលនយោបាយពាណិជ្ជកម្ម និងផលិតកម្ម លោក Peter Navarro អាចទទួលបានប្រាក់បៀវត្ស ១៨៣.០០០ដុល្លារ ជារៀងរាល់ឆ្នាំ។ លោកធ្លាប់ជាសមាជិកគណៈរដ្ឋមន្រ្តីចាប់តាំងពីការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក ដូណាត្រាំ។ ក្នុងតំណែងជាប្រធានាធិបតីលោក ដូណាត្រាំ បានចាប់ផ្តើមការិយាល័យគោលនយោបាយពាណិជ្ជកម្ម និងផលិតកម្មក្នុងឆ្នាំ២០១៧ ដូច្នេះលោក Peter Navarro គឺជាមនុស្សដំបូងដែលឡើងកាន់តំណែងនេះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia