នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យផ្ដល់គោរមងារ «សម្តេច មហាមន្ត្រី» ជូនឯកឧត្ដម ឧកញ៉ា មហាមន្ដ្រី គុយ សុផល ។ ខណៈការត្រាស់បង្គាប់ផ្ដល់គោរមងារជូន សម្ដេច មហាមន្ដ្រី គុយ សុផល នេះ ត្រូវបានធ្វើឡើងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ទន្ទឹមគ្នានេះដែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ក៏បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង សម្ដេច មហាមន្ដ្រី គុយ សុផល ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងផងដែរ៕