ចំណង់ច្រើនមិនចម្រើនទ្រព្យ! រឿងអ្នកត្រូវធ្វើ ដើម្បីកាត់បន្ថយចំណង់ ដែលនាំឲ្យអ្នកចាយលុយខ្ជះខ្ជាយ
Toeuy HongJULY 26 2024259 views

ដូចដែលយើងគ្រប់គ្នាៗបានដឹងហើយថា មនុស្សនៅពេលបច្ចុប្បន្ននេះសុទ្ធសឹងតែមានចំណង់ចំណូលចិត្តក្នុងការទិញសម្ភារៈខ្លះៗ យកមកប្រើប្រាស់ ដើម្បីយកមកបំពេញនូវតម្រូវការប្រចាំថ្ងៃផងដែរ។លើសពីនេះទៅទៀត មនុស្សភាគច្រើនមិនអាចគ្រប់គ្រងចំណង់របស់ខ្លួនបាននោះទេ ដែលធ្វើឱ្យប្រាក់ចំណូលចេះតែបាត់បង់បន្តិចម្តងៗ ដោយសារតែមិនអាចគ្រប់គ្រងលុយកាក់ឱ្យបានល្អ។ ថាមានវិធីសាស្រ្តអ្វីខ្លះ ដែលជួយកាក់បន្ថយចំណង់បាន ដើម្បីធ្វើឱ្យលុយកាក់ទទួលបាននូវប្រសិទ្ធភាព?

ជុំវិញបញ្ហានេះផងដែរ លោក ម៉េង សុងហោរ ដែលជាស្ថាបនិក ផ្សារខ្មែរ បានបង្ហាញពីវិធីសាស្រ្ត៣យ៉ាងដែលជួយឱ្យអ្នកគ្រប់គ្រងចំណង់និងធ្វើឱ្យអ្នកអាចគ្រប់គ្រងលុយកាក់កាន់តែទទួលបាននូវប្រសិទ្ធិភាពខ្ពស់ថែមទៀតផង ដោយវិធីសាស្រ្តទាំងនោះរួមមានដូចខាងក្រោម៖

១.រៀបចំផែនការចំណូល-ចំណាយ

មែនទែនទៅមនុស្សយើងម្នាក់ៗច្រើនតែមាននូវចំណង់ចំណូលចិត្តរៀងៗខ្លួន ដើម្បីសម្រេចបាននូវគោលបំណង់ដែលខ្លួនចង់បានថែមទៀតផង។ លើសពីនេះនៅក្នុងការចំណាយមនុស្សយើងម្នាក់ៗសុទ្ធតែត្រូវចំណាយទៅតាមចំណង់ចំណូលចិត្ត ដោយមិនបានដឹងថាចំណាយទាំងអស់នោះវាធ្វើឱ្យប្រាក់ចំណូលបាត់បង់ដោយមិនដឹងខ្លួននោះទេ។

ដូច្នេះប្រសិនបើអ្នក មានគម្រោងក្នុងការរៀបចំនៅផែនការទៅលើចំណូល-ចំណាយឱ្យបានច្បាស់លាស់វិញ នោះអ្នកនិងអាចដឹងពីការចំណាយរបស់អ្នកក្នុងមួយថ្ងៃៗត្រូវចំណាយទៅលើរបស់ឬសម្ភារៈអ្វី ខ្លះ ដើម្បីយកមកបំពេញនូវតម្រូវការប្រចាំថ្ងៃផងដែរ។ មួយវិញទៀតអ្នកក៏អាចកាត់បន្ថយនូវចំណង់ចំណូលចិត្តដែលចង់ចំណាយទៅលើរបស់ដែលមកចាំបាច់ឬរបស់ដែលមិនផ្តល់ប្រភពចំណូលមកវិញទៀតផង។ ​លើសពីនេះប្រសិនបើអ្នកមានការកត់ត្រាបានត្រឹមត្រូវទៅលើចំណូលចំណាយរបស់អ្នកឱ្យបានលំអិតនោះវាក៏ជួយកាត់បន្ថយចំណង់បានដូចគ្នា។

២.ដាក់គម្រោងសម្រាប់សន្សំ

បើនិយាយពីរឿងលុយកាក់មនុស្សយើងម្នាក់ៗតែងតែគិតថាខ្លួនរកបានកាន់តែច្រើនចំណង់ក្នុងការចំណាយក៏កាន់តែកើតមានឡើងជាបន្តបន្ទាប់ដូចគ្នា។ មិនតែប៉ុណ្ណោះប្រសិនបើមានចំណូលកាន់តែច្រើនកាន់តែចង់ចំណាយនូវអ្វីដែលខ្លួនចង់បានយកមកប្រើប្រាស់ថែមទៀតផង។

លើសពីនេះប្រសិនបើអ្នកទាំងអស់គ្នាមានគម្រោងទុកសម្រាប់នស្សំប្រាក់ទុកឱ្យបានកាន់តែច្រើនវិញនោះ អ្នកមានគំនិតកាន់ច្រើនក្នុងាការបែងចែកប្រាក់មួយណាទុកសម្រាប់សន្សំ ប្រាក់មួយណាសម្រាប់ទុកចំណាយ ដែលធ្វើឱ្យអ្នកអាចកាត់បន្ថយចំណង់ក្នុងការចំណាយបានមួយចំណែកផងដែរ។ មួយវិញទៀតនៅពេលដែលអ្នកមានគម្រោងសម្រាប់ទុកសន្សំនោះប្រាក់ចំណូលរបស់អ្នកក៏កាន់តែកើនឡើងដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការវិនិយោគដែលផ្តល់ប្រភពចំណូលបន្ថែមផងដែរ។

៣.ចេះបង្វែលចិត្តនិងសួរខ្លួនឯង

ជាការពិតណាស់ចំណង់តែងតែកើតមុនចំណាយប្រសិនបើអ្នកចេះបង្វែរចិត្តហើយសួរខ្លួនឯងថា ត្រូវតែកាត់បន្ថយកលើចំណាយហើយលែងមានចំណង់ទៅលើរបស់ឬសម្ភារៈណាដែលមិនចាំបាច់ឬមិនគួរមានចំណង់ទៅលើវានោះទេ។ លើសពីនេះអ្នកត្រូវតែសួរខ្លួនឯងថា ប្រសិនបើជាមានចំណង់ទៅអារម្មណ៍ចង់ ថាតើការចំណាយទាំងអស់នោះបានផ្តល់ប្រភពចំណូលតឡប់មកវិញដែលឬទេ?

ដូច្នេះចំណង់វាកើតមានលើចិត្តកាលណាអ្នកប្រាប់ចិត្តកុំឱ្យមានការចំណាយ ហើយទុកលុយយកទៅវិនិយោគទៅលើរបស់ណាដែលអ្នកគិតថា ការចំណាយអស់នោះមានផលវិជ្ជមានមកកាន់ខ្លួនវិញទើបវាល្អប្រសើរ។ មិនតែប៉ុណ្ណោះនៅពេលដែលគិតថាខ្លួនឯងអាចបង្វែងចិត្តបាននោះចំណង់របស់អ្នកក៏លែងចង់យកលុយទៅចំណាយលើរបស់អស់ទាំងនោះទៀតហើយ។

គួរបញ្ចាក់ផងដែរថា វិធីសាស្រ្ត៣ខាងលើដែលបានដាក់បង្ហាញនេះគឺជួយជំរុញឱ្យអ្នកអាចគ្រប់គ្រងចំណង់បានបានច្រើនផងដែរ។ លើសពីនេះអាចឱ្យអ្នកគ្រប់គ្រងលុយកាក់ឱ្យកាន់តែល្អប្រសើរនិងជួយកាក់បន្ថយក្នុងការចំណាយដែលមិនចាំបាច់ ជាពិសេសសម្រាប់អ្នកដែលមានចំណង់ចង់តែទិញឬក៏ចំណាយទៅលើរបស់ប្រើប្រាស់ប្រចាំថ្ងៃ អាចយកចំណុចខាងលើយកទៅអនុវត្តតាមបានដែលជួយកាត់បន្ថយបានថែមទៀតផង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia