មិនសរសើរមិនបាន! ផ្តើមពីបុគ្គលិកធ្វើការឱ្យគេ តែយុវជននិងយុវនារី២រូបនេះប្រែក្លាយជាម្ចាស់អាជីវកម្មមានជំនួញពេញដៃ
ធី ស្រីល័ក្ខJULY 26 2024479 views

មិនសរសើរមិនបានឡើយ ខណៈយុវនារីនិងយុវជន២នាក់នេះ ធ្លាប់តែបុគ្គលិកធ្វើការឱ្យគេតែពេលនេះក្លាយទៅជាម្ចាស់អាជីវកម្មមានជំនួញពេញដៃ ដោយយុវជនទី១គឺ លោក អួន ចាន់ណា ដែលជាម្ចាស់អាជីកម្ម Mintec Powertools ミンテック និងម្នាក់ទៀតគឺកញ្ញា ឃឿន សុជាតារ៉ាឌី ដែលបច្ចុប្បន្នគឺជាម្ចាស់ក្រុមហ៊ុនHgems agency ។

ជាក់ស្តែង នៅក្នុងបទសម្ភាសន៍ជាមួយ ចាបក្រហម លោក អួន ចាន់ណា ដែលមានដើមកំណើតនៅខេត្តក្រចេះ បាននិយាយថានៅឆ្នាំ២០១៥ លោកបានធ្វើជាអ្នកលក់ម៉ូទ័ររហូតដល់លក់បានលទ្ធផល លោកក៏បានកែប្រែខ្លួនឯងនឹងបន្តរៀនលក់ម៉ាស៊ីនភ្លើងគឺលោករៀនលក់តាមអនឡាញប៉ុណ្ណោះ។

ព្រោះតែការខំប្រឹងមិនចុះចាញ់ជាមួយព្រេងវាសនា ក៏បានធ្វើឱ្យលោកចាន់ណា ក្លាយទៅជាម្ចាស់អាជីវកម្មមួយរូបដែលមានជំនួញ៣នៅក្នុងដៃត្រឹមវ័យ២៣ ឆ្នាំ ដោយជំនួញទី១របស់លោកគឺមានក្រុមហ៊ុន ផ្គត់ផ្គង់គ្រឿងកសិកម្ម ជំនួញទី២គឺក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍សំណង់ ចំណែកជំនួញទី៣វិញជាក្រុមហ៊ុនម៉ាស៊ីនភ្លើង។

លោកអួន ចាន់ណា បានបញ្ជាក់ថា បច្ចុប្បន្ននេះសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងកសិកម្ម គឺលោកមានលក់ម៉ាស៊ីនកិនស្រូវខ្នាតតូច ម៉ាស៊ីនធ្វើចំណីសត្វ ម៉ាស៊ីនធ្វើជី ម៉ាស៊ីនហាន់ដើមចេក ម៉ាស៊ីនសូនចំណីត្រី ម៉ាស៊ីនហាន់ស្មៅគោ ពពែ ជ្រូក មាន់ ទានិងគ្រឿងកសិកម្មជាច្រើនទៀត ។ ចំណែកក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍សំណង់វិញមានលក់ដូចជាឧបករណ៍ប្រើប្រាស់ គ្រឿងជាង ម៉ូទ័រកាត់ដែក ម៉ូទ័រស្វានម៉ូទ័រ បុកដីនិងបង្ហាប់ដី  និងឧបករណ៍ជាច្រើនមុខទៀតរហូតដល់៣ពាន់មុខ។ សម្រាប់ក្រុមហ៊ុនម៉ាស៊ីនភ្លើងគឺមានផ្គត់ផ្គង់ម៉ាស៊ីនពី 10KVA ដល់ 1000KVA។

២០

ជាមួយគ្នានោះដែរ យុវតី១រូបទៀតគឺកញ្ញាឃឿន សុជាតារ៉ាឌី ក៏បានបង្ហើបដែលថា កញ្ញាធ្លាប់បានចាប់ផ្តើមធ្វើការជា Barista តាំងពីឆ្នាំ ២០១៧ មកម្លេះដោយកាលនោះកញ្ញាគឺជានិស្សិតរៀនឆ្នាំទី៤ ក្រោយពីធ្វើការនៅហាងកាហ្វេបានរយៈពេលជាង ១ឆ្នាំ កញ្ញាក៏បានប្តូរការងារទៅជា Assistant Recruitment ការងារនេះដែរក៏បានធ្វើឱ្យកញ្ញាក្លាយជាមនុស្សពូកែ research ម្នាក់ពោលឱ្យតែឆ្ងល់អ្វីមួយគឺកញ្ញាតែងតែស្រាវជ្រាវរហូតធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សពូកែខាងការងារផ្នែកនេះ។ បន្ទាប់ពីចេះការងារមួយនេះបានមួយរយៈធំកញ្ញាក៏បានប្តូរទៅធ្វើនៅជំនាញមួយទៀតគឺ HR Admin កាន់តួនាទីនេះបានត្រឹមតែ ៣ខែប៉ុណ្ណោះ កញ្ញាក៏ឡើងតួនាទីថ្មីគឺជា Senior HR ហើយតួនាទីចុងក្រោយនេះក៏មិនស្រួលប៉ុន្មានដែរ។

កញ្ញា រ៉ាឌី បានបន្ថែមថា ពេលឡើងតួនាទីទៅធ្វើជា Senior HR ដែលគ្រប់គ្រងបុគ្គលិកទាំងក្នុងទាំងក្រៅក្រុមហ៊ុនជាង ១០០នាក់គឺមិនងាយស្រួលឡើយពោលឯកសារដែលទាក់ទងជាមួយនឹងបុគ្គលិកគឺត្រូវសើរើឆែកពិនិត្យឡើងវិញទាំងអស់។ បែបនេះហើយធ្វើឱ្យកញ្ញារ៉ាឌី ចាប់ផ្តើមមានគោលគំនិតមួយថា ក្រៅពីចង់បើកក្រុមហ៊ុនរើសបុគ្គលិក កញ្ញាក៏ចង់បើកជាសេវាកម្មរៀបចំឯកសារ សេវាកម្មធ្វើផែនការអាជីវកម្មផងដែរ។

១៩

អតីតបុគ្គលិករូបនេះក៏បានលើកទៀតថា ក្រោយពីទៅជួបមិត្តភភ្តិ ពួកគាត់ក៏បាននាំគ្នាត្អូញត្អែរ ថាចង់ធ្វើពីផែនការអាជីវកម្មប៉ុន្តែមិនដឹងថាត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះឡើយ បន្ទាប់ពីឮមិត្តត្អូញបែបនេះហើយធ្វើឱ្យកញ្ញាកាន់តែចង់បើកក្រុមហ៊ុនកាន់តែលឿន ព្រោះកញ្ញាមានបទពិសោធន៍ស្រាប់ទាក់ទងជាមួយនឹងការងារបែបនេះហើយកញ្ញាក៏ចាប់ផ្តើមបើកនៅក្រុមហ៊ុន១មានឈ្មោះថា ESH ក្រុមហ៊ុននេះដែរ គឺមានការផ្តល់សេវាកម្មឱ្យអតិថិជនមិនឱ្យស្តាយក្រោយឡើយ ដោយមានផ្តល់សេវាកម្មដូចជា ការធ្វើផែនការអាជីវកម្ម ក៏ដូចជា Budget plan ការរៀបចំឯកសារទាក់ទងជាមួយ Department HR ការជ្រើសរើសបុគ្គលិកគ្រប់ផ្នែកទាំងអស់ដោយពួកគាត់សុទ្ធសឹងតែមានវិជ្ជាជីវៈជាមួយការងារផ្សេងៗដែលពួកគាត់ត្រូវការជ្រើសរើស។

ម្ចាស់ក្រុមហ៊ុន ESH បានបញ្ជាក់ថា បើគិតមកដល់ពេលនេះ ក្រុមហ៊ុន ESH បានបើកដំណើរបានរយៈពេលជាង ២ឆ្នាំមកហើយដោយមានដៃគូសហការជាច្រើននៅក្នុងប្រទេសកម្ពុជា ក្រោយពីបើកដំណើរការក្រុមហ៊ុនមួយនេះបានយ៉ាងរលូន កញ្ញាក៏បានមើលឃើញនៅបញ្ហាមួយទៀតដែលមនុស្សភាគច្រើនជួបនោះគឺពិបាកក្នុងការរើសអ្នកមើលក្មេងគួរឱ្យទុកចិត្តជាទីបំផុត ដូច្នេះហើយកញ្ញាក៏សម្រេចចចិត្តបើកនៅក្រុមហ៊ុនមួយទៀតគឺក្រុមហ៊ុន Hgems agency ដែលក្រុមហ៊ុននេះគឺអាចជួយសម្រួលទៅដល់ក្រុមគ្រួសារផ្សេងៗដែលពួកគាត់រវល់ធ្វើការងារពុំមានពេលកូន ឬប៉ាម៉ាក់របស់គាត់ដែលឈឺគ្មាននរណាធ្វើម្ហូបជូនពួកគាត់គឺក្រុមហ៊ុនរបស់កញ្ញាមានផ្តល់នៅបុគ្គលិកដែលមានការបណ្តុះបណ្តាលចេញពីមន្ទីរពេទ្យច្បាស់លាស់នៅក្នុងការមើលថែកូនក្មេង មនុស្សចាស់ដោយមានទំនុកចិត្តបំផុត។

លើសពីនេះទៅទៀត ចំពោះក្រុមហ៊ុនទាំង២ ដែលបង្កើតឡើងដោយកញ្ញាសុជាតារ៉ាឌី នេះគឺអតិថិជនប្រើប្រាស់ដោយមានទំនុកចិត្តបាន មិនបាច់ភ័យខ្លាចថាជាក្រុមហ៊ុនបោកឡើយ ព្រោះក្រុមហ៊ុនកញ្ញាមានទីតាំងច្បាស់លាស់ មានការចុះបញ្ជីត្រឹមត្រូវ ហើយក៏ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវច្បាស់លាស់ធានាថាអតិថិជនដែលជ្រើសរើសសេវាកម្មពីខាងក្រុមហ៊ុនកញ្ញាហើយគឺមិនខកបំណងឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia