លោក Larry Ellison សហស្ថាបនិកក្រុមហ៊ុនៅOracle Corporation គឺជាអ្នករកស៊ីជោគជ័យម្នាក់របស់អាមេរិកដែលមិនសូវមានគេស្គាល់ឡើយប៉ុន្ដែកាលពីថ្ងៃពុធសប្ដាហ៍នេះសេដ្ឋីវ័យ៨១ឆ្នាំរូបនេះធ្វើឲ្យគេមានការភ្ញាក់ផ្អើលដោយទ្រព្យសម្បត្តិរបស់លោកឡើងដល់៣៩៣ពាន់លាដុល្លារវ៉ាដាច់ Elon Musk ក្លាយជាសេដ្ឋីមានបំផុតក្នុងលោក។
កាលពីព្រឹកថ្ងៃពុធសប្ដាហ៍ទ្រព្យសម្បត្តិរបស់លោក Larry Ellison បានកើនឡើងយ៉ាងគំហុកបន្ទាប់ពីតម្លៃភាគហ៊ុននៃក្រុមហ៊ុន Oracleរបស់លោកកើនឡើងចំនួន៤០%ធ្វើឲ្យតម្លៃក្រុមហ៊ុននេះមានតម្លៃជិត១ពាន់ពាន់លានដុល្លារ។
លោក Larry Ellison កាន់កាប់ភាគហ៊ុនចំនួន៤១% ដូច្នេះភាគហ៊ុនក្រុមហ៊ុន Oracle ឡើងខ្លាំងធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោកឡើងដល់៣៩៣ពាន់លានដុល្លារលើសទ្រព្យរបស់ Elon MusK ដែលមានតែ៣៨៥ពាន់លានដុល្លារ។
យ៉ាងណាមិញតំណែងជាសេដ្ឋីលេខ១របស់លោក Larry Ellison បានតែរយៈពេលខ្លះប៉ុណ្ណោះពោលគឺបន្ទាប់ពីបិទការជួញដូរភាគហ៊ុនរបស់ Oracle ធ្លាក់ចុះមកវិញបន្តិចហើយបច្ចុប្បន្នលោកជាសេដ្ឋីមានជាងគេបំផុតលេខ២បន្ទាប់ពីElon Musk ដោយទ្រព្យរបស់គាត់មាន៣៦៣ពាន់លានដុល្លារ។
គួរបញ្ជាក់ផងដែរថា លោក Larry Ellison បានចាប់ផ្ដើមក្រុមហ៊ុន Oracle ដំបូងនៅឆ្នាំ១៩៧៧ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរក្រុមហ៊ុនរហូតដល់Oracle ក្លាយជាក្រុមហ៊ុន Software និង Database ដ៏ធំបំផុតមួយនៅលើពីភពលោក។ បច្ចុប្បន្នក្រុមហ៊ុន Oracle Corporation ល្បីល្បាញខាងរកស៊ីលើផ្នែកបច្ចេកវិទ្យា Database, Cloud Solution និងenterprise Software Products ជាដើម។