រាជរដ្ឋាភិបាលដាក់ផែនការអភិវឌ្ឍន៍ខេត្ដចំនួន ៤ ទៅក្លាយទៅជារបៀងសេដ្ឋកិច្ចពហុបំណង
Bunthoeun KoemJULY 26 20243 K views

រាជ​រដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំផែនការមេអភិវឌ្ឍខេត្ត​ព្រះសីហនុ​ទៅជាតំបន់សេដ្ឋកិច្ច​ពិសេស​គំរូពហុបំណង និងអភិវឌ្ឍ​បណ្តាខេត្តជាប់ឆ្នេរសមុទ្រផ្សេងទៀតដូចជា ខេត្ដកោះកុង កែប និងកំពត  ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ហើយទៅអនាគតអភិវឌ្ឍ​ឱ្យ​ក្លាយជាគោលដៅ​ទេសចរណ៍ឆ្នេរកម្រិតពិភពលោក និងជាថ្នាលថ្មីសម្រាប់សេដ្ឋកិច្ច​បៃតង។

452557624 903331128505445 34350

សេចក្តីព្រាង«ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» មានចក្ខុវិស័យ​រយៈពេលវែងដល់ឆ្នាំ២០៣៨ ដែលមានទិសដៅអភិវឌ្ឍខេត្តជាប់ឆ្នេរ​សមុទ្រកម្ពុជាទៅជា ៖

ទី១- គោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក៖ ដៃគូប្រកួតប្រជែង​ទៅ​កាន់​គោលដៅទេសចរណ៍ឆ្នេរសមុទ្រអន្តរជាតិ, ផ្តល់សេវាទេស​ចរណ៍​ប្រកបដោយវិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍​បែបកម្សាន្ត ។

ទី២- ថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើប្រាស់វិធីសាស្ត្របៃតងសម្រាប់ការធ្វើកសិកម្ម និងការអភិវឌ្ឍ​ឧស្សាហកម្ម និងហិរញ្ញវត្ថុបៃតង។

សូមជម្រាបថា សេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់​ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានធ្វើការវាយតម្លៃអំពីការគ្រប់គ្រងរដ្ឋបាល, ស្ថានភាពចរាចរណ៍, កម្ពស់សណ្ឋានដី, ការអភិវឌ្ឍដី, ចំនួនប្រជាជន, ស្ថានភាព​ធនធាន និងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បីវិភាគទៅលើគោលដៅ, លក្ខខណ្ឌ និងសក្តានុពលអភិវឌ្ឍន៍របស់ខេត្តនីមួយៗ ។ ផែនការមេនេះ​ក៏មានការវិភាគ លើសក្តានុពលអភិវឌ្ឍឧស្សាហកម្មរបស់ខេត្តនីមួយៗ និងផ្តល់អនុសាសន៍ លើការបំពេញឱ្យ​គ្នាទៅវិញទៅមក និងភាពប្រទាក់​ក្រឡារវាងខេត្តទាំង៤ ព្រមទាំងគម្រោងយុទ្ធសាស្ត្រសម្រាប់ខេត្តជាប់​ឆ្នេរសមុទ​កម្ពុជាផងដែរ៕ 

449612770 501879042208572 41950

Photo 2021 07 28 14 57 14 1

Panoramic View of Sihanoukville August 2022

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia