កាយវិការបង្ហាញភាសា! ចង់​ឱ្យមើលទៅមានទំនុកចិត្តខ្ពស់ នៅកន្លែងធ្វើកា.រ ប្រើភាសាកាយវិការ៣នេះ
Ping Chou EngJULY 26 2024770 views

ភាសាកាយវិការក៏អាច​បញ្ជាក់អំពីអត្តចរិតនិងបុគ្គលិកលក្ខណៈរបស់មនុស្ស។ ទន្ទឹមនឹងនេះដែរសម្រាប់បុគ្គលិកដែលចង់បង្កើតទំនុកចិត្តខ្ពស់នៅកន្លែងធ្វើការ គួរតែប្រើភាសាកាយវិការសាមញ្ញាទាំង៣នេះឱ្យបានត្រឹមត្រូវ ប្រកបដោយឥទ្ធិពលវិជ្ជមាន ដោយយោងតាមអ្នកចិត្តវិទ្យាពី Global Editing

 

. ប្រើកែវភ្នែក​៖ អ្នកមានទំនុកចិត្តខ្ពស់ចំពោះខ្លួនឯងនៅកន្លែងធ្វើការ គឺតែងតែប្រើ​ប្រាស់ក្រសែភ្នែក ដើម្បីជាការបង្ហាញពីការគោរព និងការចាប់អារម្មណ៍ចំពោះអ្នកដទៃ។ ការប្រើប្រាស់ភាសាកាយវិការ ដូចជាការប្រើកែវភ្នែក សម្លឹងមើលភ្នែកដៃគូសន្ទនាឱ្យចំអំឡុងពេលនិយាយជាមួយគេ អាចបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅ បង្ហាញពីភាពស្មោះត្រង់ និងកសាងទំនុកចិត្ត។

 

​២. ត្រូវញញឹមចេញពីចិត្ត៖ ស្នាមញញឹម​ដ៏​ស្មោះ​ត្រង់ អាចផ្លាស់ប្តូរបរិយាកាសបានភ្លាមៗ ធ្វើឱ្យភាពតានតឹងថយចុះនៅកន្លែងធ្វើការ អាចជួយឱ្យមានអារម្មណ៍ធ្វើការប្រកបដោយផលិតភាព បង្កើនទំនុកចិត្តខ្ពស់លើខ្លួនឯង ជាពិសេសទទួលបានការចូលចិត្តស្រឡាញ់រាប់អានពីមិត្តរួមការងារ។

 

. ស្តាប់ដោយយកចិត្តទុកដាក់៖ ការស្តាប់ដោយយកចិត្តទុកដាក់និងមានប្រសិទ្ធិភាពនៅកន្លែងធ្វើការ អាចបង្ហាញថាអ្នកឱ្យតម្លៃលើទស្សនៈគំនិតរបស់អ្នកដទៃ មានផ្នត់គំនិតបើកចំហ ក្នុងការទទួលយកទស្សនៈថ្មីៗជុំវិញខ្លួន ដែលជំរុញឱ្យមានការគោរពគ្នាទៅវិញទៅមក បង្កើតការសាមគ្គី សម្រាប់ទំនាក់ទំនងនៅកន្លែងការងារប្រកបដោយជោគជ័យ និងបង្កើនទំនុកចិត្តផ្ទាល់ខ្លួនមួយកម្រិតផងដែរ។

 

ជាការពិតណាស់សម្រាប់មនុស្សមួយចំនួន ទំនុកចិត្តមិនមែនជាលក្ខណៈពិសេសដែលពួកយើងទទួលបានដោយឯកឯងពីកំណើតនោះឡើយ ពោលវាត្រូវការឱ្យហ្វឹកហាត់កសាងឱ្យប្រសើរឡើងរាល់ថ្ងៃ ដោយចាប់ផ្តើមពីការផ្លាស់ប្តូរវិធីដែលអ្នកដើរ ឈរ ឬអង្គុយ ដែលវាអាចបញ្ឆោតខួរក្បាលអ្នក ឱ្យមានអារម្មណ៍ជឿជាក់ជាងមុនបាន៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia