ធ្វើកា.រពីផ្ទះ! របរក្រៅម៉ោងធំៗ៥ បើចេះច្បាស់អាចរកលុ.យបានច្រើន មិនចាំបាច់ឈប់ពីកា.រងារ
Kan DaraJULY 13 202419.4 K views

ប្រាក់ចំណូលតួលេខ៦ខ្ទង់ (១០០,០០០) អាចរកបានគ្រាន់តែធ្វើការពីផ្ទះ ដោយមិនចាំបាច់ឈប់ពីការងារពេញម៉ោង ស្តាប់ទៅហាក់មិនគួរឲ្យជឿតែវាជាការពិត។ អ្វីដែលអ្នកត្រូវការបំផុតត្រឹមមានអ៊ីនធឺណេតគ្រប់គ្រាន់ និងជំនាញច្បាស់លាស់មួយប៉ុណ្ណោះ។

យោងតាម Freelancer.com បានកំណត់របរក្រៅម៉ោងកំពូលៗចំនួន៥ មានតម្រូវការខ្ពស់ខ្លាំងដែលអាចធ្វើការពីផ្ទះបាន ដោយផ្អែកលើបញ្ជីច្រើនជាង ៣០០,០០០ បានបង្ហោះនៅលើមូលដ្ឋានទិន្នន័យរបស់ពួកគេ ក្នុងឆ្នាំ២០២៤៖

១/. ផ្នែករចនា (Design)

ត្រូវការជំនាញ៖ UX Design, Website Design, Photoshop, Illustrator

ប្រាក់ចំណូលចន្លោះ ៧៥,៧៨៩ដុល្លារ ដល់ ២៦៣,៥៧១ដុល្លារ ក្នុងមួយឆ្នាំ

២/. អ្នកអភិវឌ្ឍកម្មវិធីហ្គេម (Game Development)

ត្រូវការជំនាញ៖ Game Design, Unity 3D, Animation

ប្រាក់ចំណូលចន្លោះ ៥៦,៤៩៣ដុល្លារ ដល់ ២៥៨,៥០១ដុល្លារ ក្នុងមួយឆ្នាំ

/. សរសេរកូដ (Coding)

ត្រូវការជំនាញ៖ Java, HTML, CSS, PHP, Backend Development

ប្រាក់ចំណូលចន្លោះ ១០១,២៥០ដុល្លារ ដល់ ២១៩,១០៨ដុល្លារ ក្នុងមួយឆ្នាំ

/. អ្នកអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃ (Mobile App Development)

ត្រូវការជំនាញ៖ iOS & Android App Development, User Interface (UI) Design

ប្រាក់ចំណូលចន្លោះ ៥៦,៤៩៣ដុល្លារ ដល់ ១៤៥,២០០ដុល្លារ ក្នុងមួយឆ្នាំ

/. អ្នកអភិវឌ្ឍវេបសាយ (Website Development)

ត្រូវការជំនាញ៖ WordPress, PHP, MySQL, HTML

ប្រាក់ចំណូលចន្លោះ ៦៣,៥៨៦ដុល្លារ ដល់ ១៤១,៩២៣ដុល្លារ ក្នុងមួយឆ្នាំ។

យ៉ាងណាមិញ លោក Sebastián Siseles អនុប្រធានគ្រប់គ្រងជាន់ខ្ពស់នៅ Freelancer.com បានប្រាប់ CNBC Make It យ៉ាងដូច្នេះថា៖ «ទីផ្សារការងារក្រៅម៉ោងលើអនឡាញសម្រាប់ជំនាញផ្នែកបច្ចេកវិទ្យាឯករាជ្យ បានផ្ទុះឡើងខ្លាំងក្នុងរយៈពេល១២ខែចុងក្រោយនេះ បើទោះបីក្រុមហ៊ុនធំៗក្នុងវិស័យបច្ចេកវិទ្យាហាក់ធ្លាក់ចុះនិងកំពុងកាត់បន្ថយបុគ្គលិករបស់ខ្លួនក៏ដោយ»៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia