ព្រោះមូលហេតុនេះ ថៃអាចនឹងបាត់ឱកាសក្លាយជាម្ចាស់ Sea Game 2025
Nim Pranun AUGUST 15 202410.8 K views

ជោគវាសនា ម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥ ហាក់មានភាពស្រពិចស្រពិល ស្របពេលដែលមានការប្រេះឆាបានកើតមានឡើងរវាង OCA និងប្រទេសថៃ ដែលជាម្ចាស់ផ្ទះ Asian Indoor and Martial Arts Games ដោយបញ្ហានេះ អាចនឹងធ្វើឱ្យប្រទេសថៃអាចនឹងរងពិន័យ ព្រមទាំងអាចប៉ះពាល់ដល់ឱកាសរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំក្រោយផងដែរ។ នេះបើយោងទៅតាមការចេញផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) គ្រោងនឹងគ្រប់គ្រងសិទ្ធិរបស់ប្រទេសថៃក្នុងការធ្វើជាម្ចាស់ផ្ទះកីឡា Asian Indoor and Martial Arts Games នៅនៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនមានតំណាងមកពីប្រទេសម្ចាស់ផ្ទះត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនោះទេ។

ការដែលលើកបញ្ហានេះមកប្រជុំ ដោយសារតែប្រទេសថៃមានបញ្ហាហិរញ្ញវត្ថុក្នុងការរៀបចំព្រឹត្តិការណ៍កីឡា Asian Indoor and Martial Arts Games ជាហេតុធ្វើឱ្យកាត់បន្ថយប្រភេទកីឡាមួយចំនួន មិនមានភាពច្បាស់លាស់ក្នុងនាមជាម្ចាស់ផ្ទះ។

លោក Chaiyapak Siriwat អនុប្រធាន OCA បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ការសម្រេចចិត្តរបស់ថៃក្នុងការកាត់បន្ថយចំនួនកីឡា បានជះឥទ្ធិពលអវិជ្ជមានជាច្រើន ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា “ប្រសិនបើប្រទេសថៃបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះ Asian Indoor និង Martial Arts Games នោះ វាក៏អាចប៉ះពាល់ដល់សិទ្ធិរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំក្រោយផងដែរ”។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia