បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិខ្វះឈាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយសារការរីករាលដាលនៃជំងឺ Covid-19 ដែលបង្កហានិភ័យខ្ពស់ដល់ការមើលថែទាំអ្នកជំងឺ។ ក្នុងអំឡុងពេលមានវិបត្តិនេះ វេជ្ជបណ្ឌិតត្រូវបានបង្ខំចិត្តឱ្យធ្វើការសម្រេចចិត្តដ៏លំបាកសម្រាប់អ្នកដែលទទួលបានការបញ្ចូលឈាម និងអ្នកដែលនឹងត្រូវរង់ចាំរហូតទទួលបានឈាម ហើយការបរិច្ចាកឈាមគឺរឿងចាំបាច់ជាខ្លាំងដើម្បីជួយការពារនិងពន្យារពេលបន្ថែមទៀតក្នុងការព្យាបាលវេជ្ជសាស្រ្តសំខាន់ៗ។
ដោយសារស្ថានភាពជំងឺ Covid-19 នៅកម្ពុជានាពេលបច្ចុប្បន្នបានបន្តធ្លាក់ចុះនិងមានភាពប្រសើរឡើងវិញ មនុស្សជាច្រើនទន្ទឹងរង់ចាំជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ដែលជាការចងចាំដ៏ល្អព្រោះមានការខកខានជាយូរនៃការជួបជុំដោយសារជំងឺ Covid-19 ហើយបានធ្វើឱ្យមនុស្សម្នារក្សាគម្លាត។ ដើម្បីបង្កើតការជួបជុំដ៏ល្អ និងលើកទឹកចិត្តឱ្យសមាជិកយល់ពីសារសំខាន់និងតួនាទីក្នុងការជួយជីវិតមនុស្ស ក្រុមហ៊ុន TF Motors បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងរៀបចំបុគ្គលិកស្ម័គ្រចិត្តជាច្រើនដោយធ្វើការបរិច្ចាកឈាមនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន TF Motor នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២ នេះ។ ដូចដែរអ្នកបានដឹងហើយថា ក្រុមហ៊ុន TF Motors Cambodia គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនៃរថយន្តម៉ាក MG, រថយន្ត Maxus និងម៉ូតូ Royal Enfield មកកាន់ប្រទេសកម្ពុជា ជាមួយនឹងការណែនាំអ្នកបើកបរក្នុងស្រុកជាមួយនឹងបទពិសោធន៍ដ៏ល្អនៃការប្រើប្រាស់រថយន្តយីហោរបស់ចក្រភពអង់គ្លេសដ៏ល្បីល្បាញ អមជាមួយអាទិភាពនៃតម្លៃយ៉ាងមរម្យនៃផលិតផលរបស់ក្រុមហ៊ុ TF Motors។
លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៍ថា “តម្រូវការឈាមគឺតែងតែមាននៅក្នុងប្រទេសកម្ពុជា ហើយយើងក៏សូមអរគុណដល់បុគ្គលិកជាច្រើននៅក្នុងក្រុមហ៊ុនដែលបានយល់ច្បាស់ពីសារៈសំខាន់នៃការជួយគ្នា និងសម្រេចចិត្តបរិច្ចាកឈាមដើម្បីជួយដល់អ្នកជំងឺដែលត្រូវការឈាម។ យើងខ្ញុំសង្ឃឹមថាការវត្តមាននៃរថយន្ត MG, Maxus, Royal Enfield នៅកម្ពុជានឹងនាំយកនូវអ្វីដែលល្អៗ ក៏ដូចជាការដឹកនាំគ្រប់គ្រងបុគ្គលិកទាំងអស់របស់យើងឱ្យមានទឹកចិត្តល្អ ដើម្បីជួយអភិវឌ្ឍសហគមន៍ជាតិរបស់យើង និងគាំទ្ររាល់សកម្មភាពល្អៗជាមួយរដ្ឋ។
កញ្ញា រតនា មន្ត្រីទំនាក់ទំនងសាធារណៈនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍ថា “ការបរិច្ចាកឈាមម្តងអាចជួយសង្គ្រោះជីវិតមនុស្សបានច្រើនជាងមួយនាក់ និងអាចជួយទៅដល់ក្មេងជំទង់ម្នាក់ដែលជួបឧបទ្ទវហេតុ, ជួយមនុស្សចាស់ជរាដែលត្រូវការការវះកាត់បេះដូង, ជួយមិត្តភក្តិដែលកំពុងព្យាបាលជំងឺមហារីក ឬជួយដល់កុមារដែលមានជំងឺកោសិកា។ យើងខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង ហើយក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន TF Motors Cambodia ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងធ្វើកម្មវិធីបរិច្ចាកឈាមនាថ្ងៃនេះ”។