ធនាគារ ឈីហ្វ ឈានចូលឆ្នាំ២០២៥ ជាមួយនឹងការប្តេជ្ញាចិត្តជាថ្មីចំពោះទំនុកចិត្ត វិជ្ជាជីវៈ ក្រមសីលធម៌ និងទំនាក់ទំនងល្អជាមួយអតិថិជនជាកត្តាជំរុញដ៏សំខាន់សម្រាប់បន្តភាពជោគជ័យរបស់ខ្លួន។ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិនៃធនាគារ ឈីហ្វ ជឿជាក់ថាគោលការណ៍ទាំងនេះ ដែលជាចំណុចស្នូលនៃប្រតិបត្តិការរបស់ខ្លួននឹងជួយបន្តនាំផ្លូវដល់ធនាគារក្នុងបរិយាកាសហិរញ្ញវត្ថុដែលមានការបម្រែបម្រួលយ៉ាងលឿន និងជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត។
បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ មានជំនឿចិត្តថា គុណតម្លៃស្នូល និងវិធីសាស្រ្តអាជីវកម្មរបស់ធនាគារ នឹងបន្តពង្រឹងស្ថាប័នមួយនេះសម្រាប់ច្រើនឆ្នាំទៅមុខទៀត។ លោកបណ្ឌិតបានមានប្រសាសន៍ថា ៖«ទំនុកចិត្ត វិជ្ជាជីវៈ និងក្រមសីលធម៌ គឺជាសសរស្តម្ភដែលនាំយើងឱ្យឆ្លងកាត់គ្រប់ដំណាក់កាលនៃការរីកចម្រើន ហើយនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យរបស់យើងនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់»។ លោកបណ្ឌិតបន្ថែមថា ៖«យើងមានក្រុមការងាររឹងមាំ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងគំរូអាជីវកម្មល្អ ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង សម្រាប់ទាំងពេលបច្ចុប្បន្ន និងអនាគត»។
ការប្តេជ្ញាចិត្តរបស់ធនាគារចំពោះការអនុវត្តក្រមសីលធម៌នេះ គឺត្រូវបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការធ្វើអាជីវកម្ម។ ដូចដែលបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានលើកឡើង «ធនាគារ ឈីហ្វមានការប្តេជ្ញាចិត្តខ្ពស់ ដោយផ្តោតសំខាន់លើភាពស្មោះត្រង់ និងយុទ្ធសាស្រ្តអាជីវកម្មរយៈពេលវែងជាងគិតលើផលចំណេញក្នុងរយៈពេលខ្លី។ យើងផ្តោតលើការកសាងទំនាក់ទំនងដ៏រឹងមាំ សុចរិតភាព និងប្រកបដោយនិរន្តរភាពជាមួយអតិថិជន ហើយវិធីសាស្រ្តប្រកបដោយក្រមសីលធម៌ចំពោះអាជីវកម្មគឺធានាថា យើងនឹងបន្តបម្រើអតិថិជនប្រកបដោយប្រសិទ្ធភាព»។
កំណើន និងការពង្រីកវិសាលភាព៖ មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ពេលអនាគត
ធនាគារ ឈីហ្វ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងខែធ្នូ ឆ្នាំ២០១៣ ហើយមកដល់ឆ្នាំ២០២៥ នេះទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការកើនឡើងនៃកម្លាំងការងារ និងអតិថិជន។ ធនាគារ ឈីហ្វ ទទួលបានការរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីត្រូវបានបង្កើតឡើងមក ជាមួយនឹង ដើមទុនចុះបញ្ជីដំបូងចំនួន ១០ លានដុល្លារ ដោយវិវត្តន៍ពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជពេញលេញនៅឆ្នាំ២០១៨។ វឌ្ឍនភាពនេះត្រូវបានមើលឃើញតាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់បញ្ញើសរុបដែលលើសពី ១៨៨ លានដុល្លារ និងទ្រព្យសកម្មសរុបលើសពី ២៧៨ លានដុល្លារគិតត្រឹមខែធ្នូ ឆ្នាំ២០២៤។ ធនាគារ ឈីហ្វ សម្រេចបានតាមផែនការប្រតិបត្តិការរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ និងឆ្នាំសារពើពន្ធខាងមុខ ដែលជំរុញដោយភាពជឿនលឿនផ្នែកឌីជីថល បទប្បញ្ញត្តិល្អ និង គំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយ។ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានចាត់ទុកភាពជោគជ័យរបស់ធនាគារទៅនឹងទស្សនសាជីវកម្មរបស់ខ្លួនគឺ "The Chief Way" ដែលផ្តល់អាទិភាពដល់ទំនុកចិត្តលើគ្នាទៅវិញទៅមក និងភាពជាដៃគូជាមួយអតិថិជន។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ៖«យើងផ្ដោតលើការកសាងទំនាក់ទំនងល្អរយៈពេលវែង ដោយផ្អែកលើទំនុកចិត្ត។ វិធីសាស្រ្តរបស់យើងត្រូវបានរួមបញ្ចូលនៅក្នុងវិជ្ជាជីវៈ និងភាពស្មោះត្រង់ ហើយជឿជាក់ថា នេះគឺជាគន្លឹះនៃភាពរីកចម្រើនរួមគ្នាទាំងធនាគារ និងអតិថិជន»។
នៅឆ្នាំ២០២៥ នេះ ធនាគារ ឈីហ្វ នឹងបន្តការពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងការបើកដំណើរការអភិវឌ្ឍថ្មី ដែលទីស្នាក់ការកណ្តាលថ្មីគឺនៅក្នុង Chief Tower មានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្នុងរាជធានីភ្នំពេញ។ អគារស្នាក់ការកណ្តាលថ្មីនេះ ត្រូវបានកំណត់ថា ជាផ្នែកដ៏សំខាន់មួយនៃការរីកចម្រើនជាយុទ្ធសាស្រ្តរបស់ធនាគារ។ ទីតាំងនេះស្ថិតនៅតំបន់ពាណិជ្ជកម្មដ៏សំខាន់ ទីស្នាក់ការកណ្តាលរបស់ធនាគារ ឈីហ្វ នៅក្នុងអគារ Chief Tower នឹងផ្តល់នូវភាពងាយស្រួលកាន់តែប្រសើរ សម្រាប់ទាំងអតិថិជន និងដៃគូ ខណៈដែលនឹងបង្កើនវត្តមានរបស់ធនាគារនៅក្នុងតំបន់ពាណិជ្ជកម្មដ៏លេចធ្លោមួយនៅក្នុងទីក្រុង។ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍថ្មីនេះ ដោយមានប្រសាសន៍ថា៖« ទីស្នាក់ការកណ្តាលថ្មីរបស់យើងមិនមែនគ្រាន់តែជានិមិត្តរូបនៃការរីកចម្រើនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះនវានុវត្តន៍ ទំនុកចិត្ត និងឧត្តមភាពសេវាកម្ម»។
ការយកចិត្តទុកដាក់បន្តរបស់ធនាគារលើតម្រូវការរបស់អតិថិជន គឺបង្ហាញឱ្យឃើញនៅក្នុងផ្នែកសេវាកម្មដែលបំពេញបន្ថែមដល់វត្តមានរបស់ខ្លួន រួមទាំងកម្មវិធីប្រាក់កម្ចីខ្នាតតូចបែបឌីជីថលដ៏លេចធ្លោរ “Chief Easy” និងភាពជាដៃគូជាមួយប្រព័ន្ធទូទាត់ឌីជីថលដូចជា ប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា CSS និងKHQR ជាដើម។ Chief Easy អនុញ្ញាតឱ្យអតិថិជនស្នើសុំប្រាក់កម្ចីបានរហូតដល់ ៥០០០ ដុល្លារ ដោយមិនត្រូវការទ្រព្យបញ្ចាំតាមរយៈទូរស័ព្ទដៃ ហើយទទួលបានការឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោងនៅថ្ងៃធ្វើការ។ គំនិតផ្តួចផ្តើមនេះគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុដោយផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានឥណទានផ្លូវការទៅតាមគោលបំណងផ្ទាល់ខ្លួន។ កម្មវិធី Chief Mobile 3.0 ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ត្រូវបានរចនាឡើងដើម្បីបង្កើនបទពិសោធន៍របស់អ្នកប្រើប្រាស់ ដោយផ្តល់នូវការប្រើប្រាស់កាន់តែងាយស្រួលសម្រាប់តម្រូវការសេវាកម្មធនាគារឌីជីថល។
ធនាគារ ឈីហ្វ គ្រោងបន្តពង្រីកបណ្តាញសាខាបន្ថែមទៀតនៅក្នុងតំបន់ដែលមានសក្ដានុពលខ្ពស់ក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តសំខាន់ៗ។ យុទ្ធសាស្រ្តនេះ រួមជាមួយនឹងការខិតខំប្រឹងប្រែងចំពោះការផ្លាស់ប្ដូរឌីជីថល ដែលជួយដល់ធនាគារ ក្នុងការបំពេញតម្រូវការអតិថិជនឲ្យកាន់តែល្អបន្ថែមទៀត និងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
រក្សាភាពស្មោះត្រង់ជាតម្លៃស្នូល ចំពោះបញ្ហាប្រឈម
ភាពធន់ និងកំណើនជាលំដាប់របស់ធនាគារ ឈីហ្វ ក៏កើតឡើងដោយសារតែគោលនយោបាយគ្រប់គ្រងហានិភ័យដ៏រឹងមាំរបស់ខ្លួនផងដែរ។ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានសង្កត់ធ្ងន់ថា ធនាគារតែងតែផ្តល់អាទិភាពដល់ការគ្រប់គ្រងហានិភ័យ និងសុចរិតភាពដោយធានាថា រាល់ការសម្រេចចិត្តគឺស្របតាមចក្ខុវិស័យ រយៈពេលវែងរបស់ខ្លួន និងជាមួយបេសកកម្មរបស់ខ្លួន ក្នុងការក្លាយជាដៃគូហិរញ្ញវត្ថុដែលមានទំនុកចិត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងតំបន់អាស៊ាន។ លោកមានប្រសាសន៍ថា ៖ «យើងផ្តោតលើការគ្រប់គ្រងហានិភ័យដោយប្រុងប្រយ័ត្ន និងជាមធ្យោបាយដែលគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាព សម្រាប់អតិថិជន និងអាជីវកម្ម។ វិធីសាស្រ្តនេះបានជួយឱ្យយើងរក្សាស្ថិរភាពនៅក្នុងវិស័យហិរញ្ញវត្ថុដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ»។
ខណៈពេលដែលធនាគារ ឈីហ្វ ឈានចូលដល់ឆ្នាំ២០២៥ ការបន្តផ្តោតលើការទំនុកចិត្ត វិជ្ជាជីវៈ ក្រមសីលធម៌ ទំនាក់ទំនងប្រកបដោយសុចរិតភាព និងនវានុវត្តន៍ ធ្វើឱ្យយើងឈរលើទីតាំងដ៏ល្អមួយសម្រាប់អភិវឌ្ឍខ្លួនបន្ថែមទៀត។ ដោយមានការគាំទ្រឥតងាករេរបស់អតិថិជន បុគ្គលិកប្រកបដោយសមត្ថភាព និងការគាំទ្រផ្នែកច្បាប់យ៉ាងរឹងមាំពីធនាគារជាតិនៃកម្ពុជា បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ មានទំនុកចិត្តថា ធនាគារនឹងមិនត្រឹមតែសម្រេចបានតាមគោលដៅប៉ុណ្ណោះទេ ប៉ុន្តែអាចលើសពីគោលដៅរបស់ខ្លួនក្នុងឆ្នាំខាងមុខ។ លោកថ្លែងថា ៖«យើងឈានចូលដល់ឆ្នាំ២០២៥ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់៖ ដើម្បីបន្តធ្វើជាដៃគូហិរញ្ញវត្ថុដែលទំនុកចិត្តសម្រាប់អតិថិជន រក្សាស្តង់ដារក្រមសីលធម៌ខ្ពស់បំផុត និងរួមចំណែកដល់កំណើនហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
ជាមួយនឹងការបើកដំណើរការទីស្នាក់ការកណ្តាលនៅក្នុង Chief Tower នាពេលខាងមុខនេះ និងការបន្តការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអនុវត្តធុរកិច្ចប្រកបដោយក្រមសីលធម៌ធនាគារ ឈីហ្វ បានកំណត់សម្រាប់ភាពជោគជ័យជា បន្តនៅក្នុងវិស័យហិរញ្ញវត្ថុដែលមានការប្រកួតប្រជែង និងផ្លាស់ប្តូរជានិច្ច។ ធនាគារនៅតែផ្តោតលើការកសាងទំនាក់ទំនងរយៈពេលវែងដោយសុចរិតភាព និងការជំរុញទំនុកចិត្ត ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់កំណើនប្រកបដោយនិរន្តរភាព និងវិបុលភាពនៅកម្ពុជា។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ នេះ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធនាគារជាតិនៃកម្ពុជា (NBC) អគ្គនាយកដ្ឋានពន្ធដារ (GDT) និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក៏ដូចជាដៃគូអាជីវកម្មរបស់ធនាគារ និងអតិថិជនទាំងអស់៕
Chief Bank Embraces Trust, Professionalism and Ethics as Foundations for Growth in 2025
Chief Bank is entering 2025 with a renewed commitment to trust, ethics, and strong customer relationships as the key drivers for its continued success. Dr. Soeung Morarith, CEO of the bank, believes that these principles, central to its operations, will guide the bank through a dynamic financial landscape and enable further growth.
Dr. Soeung Morarith is confident that the bank's core values, and business approach will continue to strengthen the institution in the years ahead. "Trust and ethics are the pillars that have carried us through every phase of growth, and they will be the foundation for our success in 2025," he said. "We have a strong team, an innovative approach, and a business model that is perfectly suited to meet the needs of our customers, now and in the future."
The bank’s commitment to ethical practices is reflected in its strategic approach to business. As Dr. Morarith noted, Chief Bank is dedicated to placing integrity and long-term business strategies ahead of short-term profits. "We focus on building strong, sustainable relationships with our clients, and our ethical approach to business ensures that we continue to serve our customers effectively," he explained.
Growth and Expansion: A Strong Foundation for the Future
Chief Bank began its operations in December 2013. Fast forward to 2025, the bank’s total assets has grown significantly, with a steady increase in its workforce and customer base. Chief Bank has experienced substantial growth since its establishment, with the registered capital of USD 10 million, evolving from a specialized bank into a full-fledged commercial bank by 2018. This progression is marked by a significant increase in total deposits, surpassing $188 million, and total assets exceeding $278 million as of December 2024. Chief Bank Plc is effectively meeting its operational plans for 2024, and the financial years to come, driven by digital advancement, regulatory excellence, and strategic branding initiatives. Dr. Morarith attributes the bank's success to its corporate philosophy, “The Chief Way,” which prioritizes mutual trust and partnerships with customers. "Our focus is on building long-term relationships based on trust," he emphasized. "Our approach is rooted in professionalism and integrity, and we believe this is key to shared prosperity for both the bank and our clients."
In 2025, Chief Bank will continue its expansion with the opening of the new flagship development, our head quarter at Chief Tower, located in Preah Monivong Blvd corner Street 322, Commune of Beoung Keng Kang 1, District of Chamkarmon, Capital City of Phnom Phnom Penh, Cambodia. This new HQ building is set to be a key part of the bank’s strategic growth. Located in a prime commercial area, Chief Bank’s HQ at Chief Tower will provide increased accessibility for both customers and partners while enhancing the bank's presence in one of the city's most prominent business districts. Dr. Morarith highlighted the significance of this new development, saying, "Our new HQ is not just a symbol of our growth, but a testament to our commitment to innovation, trust and service excellence."
The bank’s ongoing focus on customer needs is evident in its range of services complementing its physical presence, including its flagship digital micro-lending platform, "Chief Easy", and partnerships with digital payment platforms like National Bank of Cambodia’s Bakong payment system, CSS, KHQR etc. Chief Easy app allows customers to apply for loans of up to $5,000, with no collateral required, accessible via their smartphones and receive a response within 24 hours on working days. This initiative supports financial inclusion by providing very convenient access to credit. An upgraded Chief Mobile 3.0 banking application designed to enhance users’ experience, offering a more intuitive interface for digital banking services.
Chief Bank Cambodia plans to continue expanding its branch network further in high-potential areas within Phnom Penh and major provincial towns. This strategy, combined with on-going digital transformation efforts, positions the bank to meet the evolving needs of its customers and reinforce its commitment to financial inclusion in Kingdom of Cambodia.
Staying True to Core Values Amid Challenges
Chief Bank’s resilience and steady growth are also due to its strong risk management policies. Dr. Morarith emphasized that the bank has always prioritized risk control and integrity, ensuring that every decision aligns with its long-term vision and with its mission to be a trusted financial partner in Kingdom of Cambodia, and in ASEAN. "We focus on managing risk carefully and in a way that supports sustainable growth for our customers and our business," he said. "This approach has helped us maintain stability in a rapidly evolving financial sector."
As Chief Bank moves into 2025, the institution’s continued focus on trust, ethics, and innovation positions it well for further growth. With the support of its loyal customers, dedicated staff, and strong regulatory backing from the National Bank of Cambodia, Dr. Morarith is confident that the bank will not only meet but exceed its goals in the year ahead. "We are entering 2025 with a clear vision: to continue being a trusted financial partner for our customers, uphold the highest ethical standards, and contribute to Cambodia’s financial and economic growth," he concluded.
With the opening of HQ at Chief Tower and its ongoing commitment to ethical business practices, Chief Bank is set for continued success in a competitive and ever-changing financial sector. The bank remains focused on building long-term relationships and fostering trust, the essential elements for sustainable growth and prosperity in Cambodia.
On the occasion of the New Year 2025, Dr. Morarith, Chief Executive Officer (CEO) of Chief Bank Cambodia, expressed his heartfelt gratitude to the support from the Royal Government of Cambodia, particularly the National Bank of Cambodia (NBC), GDT, and other related authorities at all levels, as well as the bank’s business partners and valued customers.