ចង់ទៅអាមេរិកទេ? ស្ថានទូតប្រកាសរើសសិស្ស ទៅសិក្សាវគ្គខ្លីនៅអាមេរិក មិនគិ.តថ្លៃ ចំនួន៥សប្តាហ៍
Ping Chou EngJULY 15 20252.1 K views

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបើកកម្មវិធីផ្លាស់ប្តូរការសិក្សា Spring and Fall 2026 YSEALI Academic Fellows Program ជាផ្លូវការសម្រាប់ឆ្នាំ២០២៦ ដើម្បីស្វាគមន៍អ្នកដឹកនាំវ័យក្មេងកម្ពុជា ដែលមានអាយុចន្លោះពី១៨ដល់២៥​ឆ្នាំ​ដាក់ពាក្យចូលរួមកម្មវិធី ផ្លាស់ប្តូរការសិក្សារយៈពេល ៥សប្តាហ៍ទៅកាន់សហរដ្ឋអាមេរិក។​

ការផ្លាស់ប្តូរការសិក្សានេះនឹងជំរុញ​ឱ្យសិស្សនុសិស្ស ទទួលបានជំនាញភាពជាអ្នកដឹកនាំជាលក្ខណៈអន្តរជាតិ និងស្វែងយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាសកលសំខាន់ៗ និងការបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយនឹងបេក្ខជនដ៏ទៃទៀតមកពីសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍។

ឱកាសពិសេសនេះគឺសម្រាប់យុវជនដែលពុំធ្លាប់បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងជាយុវជនដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីអនុវត្តជំនាញភាពជាអ្នកដឹកនាំ និងការបណ្តុះបណ្តាល ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍ ប្រទេស ឬតំបន់របស់ពួកគេ។

ចំពោះបេក្ខជនដែលចាប់អារម្មណ៍និង​ចង់ដាក់ពាក្យ អាចស្វែងយល់ពីលក្ខណៈនិងស្នើសុំដាក់ពាក្យចូលរួម ចាប់ពីថ្ងៃនេះបាន តាមរយៈគេហទំព័រ ៖ https://www.ysealiafp.org/ ខណៈការដាក់ពាក្យនឹងផុតកំណត់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕

517690546 1147928027368277 1229208152476172844 N

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia