បច្ចុប្បន្ននេះមានក្រុមហ៊ុនបុរីជាច្រើនបានកំពុងសាងសង់ផ្ទះជាច្រើនប្រភេទដាក់លក់នៅឡើងទីតាំង ដែលមានចាប់តាំងពីតម្លៃទាបរហូតដល់តម្លៃរាប់លានដុល្លារ។ ខណៈការដាក់លក់គឺមានសេវាកបង់ដាច់ និងសេវាបង់រំលស់ផងដែរ។ មែនទែនទៅទិញផ្ទះគឺជាការចំណាយដ៏ធំមួយ ក្នុងជីវិត ដូច្នេះទាមទារឲ្យបងប្អូនត្រូវយកចិត្តទុកដាក់លើគម្រោងនីមួយៗ ដែលបងប្អូនគ្រោងទិញ បើទិញត្រូវហើយរស់នៅបានសុខសប្បាយចាត់ទុកថាបងប្អូនពូកែរដែលអាចរើសផ្ទះដែលសាកសមនិងខ្លួនឯង តែបើទិញខុសវិញគឺស្មើនិងបោះលុយចោល។
ទិញផ្ទះកុំទិញតាមអារម្មណ៍កុំទិញតាមចិត្តចង់ ហើយក៏កុំជឿតាមគេដែរ ព្រោះអ្នកផ្ទះដែលបងប្អូនទិញគឺសម្រាប់នៅខ្លួនឯង ដូច្នេះកុំជឿតាមគេទិញបុរី នេះល្អ ទិញបុរីនោះល្អ ។ ពិតណាស់គ្មានអ្នកណាចង់ឲ្យបងប្អូនទិញផ្ទះខុសនោះទេ តែបងប្អូនត្រូវដឹងថា ការគិតរបស់មនុស្សម្នាក់ៗគឺមុនដូចគ្នាទាំងស្រុងនោះទេ អ៊ីចឹងបងប្អូនគួរជឿលើខ្លួនក៏កុំជ្រួលជ្រើមតាមគេថា។ ហើយថ្ងៃនេះដែរយើងនឹងលើកពីកត្តាសំខាន់ៗចំនួន ៣ ដែលលោកអ្នកគួរពិនិត្យមើលមុនដកលុយទៅទិញផ្ទះនៅបុរី។
១. ឃើញគេបង់រំលស់ស្រួលចង់បង់ដែរ
បច្ចុប្បន្នតាមរយៈការផ្សព្វផ្សាយក៏ដូចជាយុទ្ធសាស្រ្តគម្រោងបង់រំលស់នីមួយៗ គេមិនបង្ហាញអំពីផលពិបាកក្នុងការបង់រំលស់នោះទេ។ ដោយយើងគិតថាការបង់រំលស់ប្រាកដជាមានភាពងាយស្រួលទៅតាមអ្វីដែលគេបានបង្ហាញ ព្រោះគេមានជម្រើសជាច្រើនក្នុងការបង់រំលស់។ ក៏ប៉ុន្តែតាមអ្វីដែលយើងបានឃើញថាស្រួលនោះគឺមិនបានស្រួលដូចក្នុងការគិតនោះទេ ពីព្រោះថាផ្ទះមួយតម្លៃ រាប់ម៉ឺនរាប់សែនដុល្លារឯណ្ណោះ អ៊ីចឹងបានន័យថាវាមិនស្រួលពេកទេ ហើយវាក៏ត្រូវការលក្ខខណ្ឌជាច្រើនក៏ដូចជាពាក់ពាន់ទៅនិងផ្នែកច្បាប់ក្នុងការបង់រំលស់ផ្ទះនីមួយៗ។ ចំពោះការបង់ផ្ទះជាមួយម្ចាស់គម្រោងដែលគាត់បោះទុនអភិវឌ្ឍន៍សុទ្ធ វាអាចមានភាពងាយស្រួល ព្រោះបើសិនយើងបានសិក្សាអំពីលំហូរសាច់ប្រាក់រាល់ខែដែលយើងមាន ហើយអាចមានលទ្ធភាពបង់បានគ្រប់គ្រាន់ទៅតាមអ្វីដែលម្ចាស់គម្រោងគេចង់បាន។
២. កុំទិញផ្ទះតាមគេ
បើសិនជាយើងជឿគេពេកស្តាប់គេពេក នោះអ្នកប្រាកដជាមិនដឹងថាអ្វីដែលអ្នកចង់បាននោះគឺជាអ្វី ព្រោះថាអ្នកលក់នីមួយៗតែងតែប្រាប់ដល់អតិតថិជនថារបស់គេល្អហើយ ជាហេតុពេលខ្លះយើងភ្លេចគិតថាអ្វីទៅជាអីដែលយើងចង់បានជាក់ស្តែង ចឹងហើយបើទោះបីគេអ្នកណែនាំមកយើងអ្វីក៏ដោយយើងគ្រាន់តែស្តាប់ហើយយកមកគិតថាគេនិយាយមកត្រូវនិងតម្រូវការដែលយើងចង់បានរឺអត់។
៣. ទិញលឿនពេក
ផ្ទះនីមួយៗតែងតែមានចំណុចល្អផ្សេងៗគ្នា ចឹងហើយយើងត្រូវចាប់យកគម្រោងផ្ទះ ៣ឬ៤ យកមកប្រៀបធៀបគ្នាថាផ្ទះមួយណាដែលជាចំណង់ចំណូលចិត្តរបស់អ្នក។ បន្ថែមពីនេះបច្ចុប្បន្នយើងមានភាពងាយស្រួលក្នុងការដើរមើលណាស់ពីព្រោះថាសព្វថ្ងៃនេះគ្រប់ក្រុមហ៊ុនលក់អចលនទ្រព្យជាច្រើនគឺតែងតែមានភ្នាក់ងារផ្តល់ព័ត៌មានចាំផ្តល់ជូននូវអ្វីដែលក្រុមហ៊ុនពួកគេមានទៅឲ្យអ្នកបានដឹង និងអាចពិភាក្សាអំពីអ្វីដែលអ្នកចង់បាន។ ម្យ៉ាងទៀតនោះបើយើងចង់ឲ្យកាន់តែមានភាពច្បាស់លាស់នោះ អ្នកអាចទៅមើលគម្រោងផ្ទះដោយផ្ទាល់តែម្តងក៏បានដោយមើលទៅតាមតំបន់ក៏ដូចជាទីតាំងភូមិសាស្រ្តដែលអាចជាតំបន់អភិវឌ្ឍន៍ ហេតុផលទាំងនេះអាចនឹងឱ្យអ្នកទទួលបានផងល្អ និងមិនស្តាយក្រោយក្នុងការទិញផ្ទះ៕