ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនៅយប់ថ្ងៃអង្គារនេះបានធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងគិតត្រឹមពេលនេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិធ្លាក់ថ្លៃចំនួន២៨ដុល្លារ មកត្រឹម៣៣២១ដុល្លារក្នុងមួយអោន( ស្មើនឹង៤០០១ដុល្លារក្នុងមួយតម្លឹង។ បើគិតហាងឆេងនៅខ្មែរពេលនេះមានធ្លាក់មកត្រឹម៤០០ដុល្លារក្នុងមួយជី។
ហាងឆេងមាសបានបន្តធ្លាក់ចុះមកវិញដោយសារប្រាក់ដុល្លារបានចុះខ្សោយមកវិញបន្តិចនៅថ្ងៃអង្គារនេះ។ លើសនេះ ហាងឆេងមាសធ្លាក់ចុះខណៈក្រុមអ្នកវិនិយោគកំពុងរងចាំទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកនៅអំឡុងខែមិថុនាឆ្នាំ២០២៥នេះ។
បើយោងតាមការលើកឡើងរបស់លោក Brandon Aversano នាយកប្រតិបត្តិនៃក្រុមហ៊ុន The Alloy Market បានឲ្យដឹងថា លោកមានទំនុកចិត្តថាមាសនឹងនៅតែបន្តរក្សាតម្លៃបានល្អនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៥នេះ។
លោកបន្តទៀតថាតាមការព្យាកររបស់លោកមាសនឹងមិនធ្វើចលនាធ្លាក់ខ្លាំងនោះទេ ហើយក៏មិនធ្វើចលនាឡើងខ្លាំងដែរ លុះត្រាតែមានព័ត៌មានពីហានិភ័យនៃសេដ្ឋកិច្ចសកលទើបធ្វើឲ្យហាងឆេងមាសប្រែប្រួលខ្លាំង៕