គម្រោងសាងសង់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ដែលពង្រីក ៤ គន្លង សម្រេចបានជិត ៣០ ភាគរយហើយ
Bunthoeun KoemJANUARY 8 202580 views

គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីតំបន់ស្គន់ រហូតទៅដល់ក្រុងកំពង់ចាម សម្រេចបានជិត ៣០ ភាគរយហើយ។

 

472383644 914569590854036 6343141010343934810 N

 

តាមការដកស្រង់ពីក្រសួងសាធារណការ​ និងដឹកជញ្ជូន កាលពីនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង និងជាប្រធានគ្រប់គ្រងគម្រោងមួយនេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ (CRBC) ចុះត្រួតពិនិត្យវឌ្ឍនភាព ការងារគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) នៅកំណាត់ទី១ ដែលមានប្រវែង ១៩ គីឡូម៉ែត្រ ដើម្បីពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ។

 

472593169 914570267520635 8879883709360462883 N

 

តាមការបញ្ជាក់គម្រោងពង្រីកផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃរហូត ដល់រង្វង់មូលស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ដែលមានប្រវែង ៤៥. ៤៨គ.ម ។ គិតត្រឹមដំណាច់ខែធ្នូ ២០២៤ នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង សម្រេចបាន ២៨,៧៦% ហើយ។

 

សូមរំលឹកថា គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមករា ឆ្នាំ២០២៣ និង  ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ គម្រោងនេះត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) ហើយប្រើរយៈពេលនៃការសាងសង់មានចំនួន ៤០ខែ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦៕

 

472713475 914569497520712 4596248700712445805 N

472618969 914569924187336 183468659284642525 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia