សញ្ញាល្អ! ក្រុមហ៊ុនវិនិយោគដ៏ធំ១ របស់សិង្ហបុរី សម្លឹងឃើញកម្ពុជា ជាគោលដៅរកស៊ី នៅអាស៊ាន
Ping Chou EngJANUARY 18 2024134 views

ក្រុមហ៊ុន Temasek Holdings ដែលជាក្រុមហ៊ុនវិនិយោគលំដាប់ធំមួយរបស់សិង្ហបុរីបានបង្ហាញអំពីបំណងក្នុងការជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគទី១នៅក្នុងតំប​ន់អាស៊ាន។ នេះយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

 

សញ្ញានៃការពង្រីកទីផ្សារវិនិយោគរបស់ក្រុមហ៊ុនសិង្ហបុរីនេះដែរធ្វើឡើងនៅក្នុងឱកាសជំនួបរវាង សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings ដែលធ្វើឡើងនៅទីក្រុងដាវ៉ូស សហព័ន្ធសី្វស នាវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤។

 

ក្នុងនោះលោក​ Lim Boon បានជម្រាបជូនសម្តេចធិបតីថា​ ក្រុមហ៊ុនមានមូលដ្ឋាននៅសិង្ហបុរីបាននឹងកំពុងមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក ដោយផ្ដោតលើលើវិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន ទូរគមនាគមន៍ បច្ចេកវិទ្យា និងការផ្សព្វផ្សាយ និង អចលនទ្រព្យ។

 

ទន្ទឹមនឹងនេះក្រុមហ៊ុនមានគោលដៅពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់អាស៊ា​ន ដែលក្នុងនោះកម្ពុជាក៏ជាគោលដៅអាទិភាពមួយផងដែរ ដោយក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុន Temasek Holdings មានគោលបំណងពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជាលើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀត។

 

ជាការឆ្លើយតប សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍គាំទ្រចំពោះក្រុមហ៊ុន Temasek Holdings លើគោលបំណងវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលទាំងនេះដោយ សម្តេចនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺយកចិត្តទុកដាក់និងបង្កើតបរិស្ថានគាំទ្ររឹងមាំសម្រាប់ការវិនិយោគលើគ្រប់វិស័យ ប្រកបដោយចីរភាពនៅកម្ពុជា ហើយកម្ពុជាបានបើកចំហនិងលើកទឹកចិត្តចំពោះវិនិយោគិនមកពីគ្រប់ប្រទេសទាំងអស់។

 

ជាពិសេសការវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មដោយផ្តោតលើឧស្សាហកម្មជាក់លាក់ ឬភាពជាក់ស្តែងនៃប្រទេសនីមួយៗ។

 

គួរជម្រាបផងដែរថាក្រុមហ៊ុន Temasek Holdings គឺជាក្រុមហ៊ុនវិនិយោគសកលដែលគ្រប់គ្រងដោយរដ្ឋាភិបាលសិង្ហបុរីដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៤ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះមានតម្លៃចំនួន ២៨៧ ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ ២០២៣ និងមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ដោយមានការិយាល័យចំនួន១៣ នៅក្នុងប្រទេសចំនួនជុំវិញពិភពលោក៕

 

 

Img 20240117 184909 483

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

សិក្ខាសាលា «ដោះចិត្តមុនដោះបំណុល» 👉កម្មវីធី៖ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ 📍ទីតាំង៖ CKCC ម៉ោង៖ 8ព្រឹក ដល់ 12ថ្ងៃត្រង់ 🥰ដើម្បីជាការចូលរួមចំណែកលើកកម្ពស់ការចែករំលែក ពួកយើងសូមផ្ដល់តម្លៃពិសេសជូន៖ 😍បងប្អូនមានគ្នាចាប់ពី៥នាក់ឡើងទៅ គិតតម្លៃចូលរួមត្រឹម 12$ ប៉ុណ្ណោះ 😍បងប្អូនមានគ្នាចាប់ពី១០នាក់ឡើងទៅ គិតតម្លៃចូលរួមត្រឹម 10$ ប៉ុណ្ណោះ ☎សូមចុះឈ្មោះតាមតេឡេក្រាម https://t.me/hangchhengH24 (070 524 424) តម្លៃសំបុត្រពេញ 15$

 

29f0a522 E462 4228 A839 D742f4c88f5a

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia