កម្ម៉ង់ទិញទំនិញអស់ថ្លៃសេវាកាន់តែតិចជាងមុន ខណៈពេលដែលមានកូនខ្មែរមួយរូបគឺលោក គីន សៅធូ បានបង្កើតអេបថ្មីមួយឈ្មោះថា Team Express ដែលជាអេបមួយបង្កើតឡើងក្នុងគោលបំណងផ្តល់ឱ្យអតិថិជនខ្មែរទាំងអស់អាចបញ្ជាទិញទំនិញពីប្រទេស ចិន កូរ៉េ និងជប៉ុន អស់ថ្លៃសេវាតិចបំផុតពោលគឺត្រឹមតែ ០,៨៥ ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
ជាក់ស្តែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារចាបក្រហមលោក គីន សៅធូ ជាអ្នកបង្កើតអេប Team Express បានឱ្យដឹងថា ចំពោះអតិថិជនដែលបានប្រើប្រាស់អេបរបស់លោកសម្រាប់ការបញ្ជាទិញទំនិញពីប្រទេសចិន កូរ៉េ និងជប៉ុន និងទទួលបានតម្លៃពិសេស ធូរថ្លៃជាងសេវាកម្មនៅអេបផ្សេងទៀត ។ មិនតែប៉ុណ្ណោះនៅពេលដែលអតិថិជនកម្ម៉ងរួចហើយពួកគាត់អាចតាមដានទំនិញរបស់គាត់បានទៀតថាទំនិញរបស់គាត់បានមកដល់ណាហើយថែមទៀតផង ហើយក្នុងករណីប្រសិនបើទំនិញខ្វះឬមិនត្រូវទៅតាមការចង់បានខាងលោកនិងមានការទទួលខុសត្រូវ ដោះស្រាយជូនភ្ញៀវវិញភ្លាមៗដោយការបញ្ជាទិញម្តងទៀត ឬជូនលុយភ្ញៀវវិញជាដើម។
លោកបន្តថា រាល់ការកម្ម៉ង់របស់អតិថិជនគឺខាង Team Express មានការយកចិត្តទុកដាក់យ៉ាងខ្លាំងជូនអតិថិជន ប្រសិនបើអតិថិជនត្រូវការកម្ម៉ង់ទំនិញបែបណាខាងក្រុមការងាររកនៅប្រទេសដែលជាដៃគូនឹងរកឱ្យអតិថិជនបានគ្រប់ប្រភេទមិនថាចង់ទិញជាការលក់បោះដុំឬរាយនោះទេសុទ្ធតែកម្ម៉ង់ទិញតាមអេប Team Express បានទាំងអស់មិនថា ចិន កូរ៉េ និង ជប៉ុននោះទេ។
គួរបញ្ជាក់ផងដែរថា ក្រៅពីការកម្ម៉ង់ទំនិញពីប្រទេស ចិន កូរ៉េ និង ជប៉ុន នៅពេលឆាប់ៗខាងមុខលោក គីន សៅធូ ក៏មានបំណងនឹងពង្រីកការបញ្ជាទិញដល់ប្រទេស ថៃ និងប្រទេសវៀតណាមថែមទៀតផង។ហេតុនេះសម្រាប់បងប្អូនដែលចង់កម្ម៉ងទំនិញអស់ថ្លៃសេវាតិចកុំភ្លេចអេបកូនខ្មែរ Team Express ដែលបងប្អូនអាចដោនឡូតអេប Team Express ឬ តាមរយៈលេខទំនាក់ទំនង 092 911 100។ ចំពោះករណីប្រសិនបើបងប្អូនមិនចេះកម្ម៉ង់ខាងក្រុមហ៊ុន Team Express ក៏មានជាវីដេអូបង្រៀនពីការទិញដោយឥតគិតថ្លៃផងដែរ៕