នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់លោកគ្រូ អ្នកគ្រូ ដែលបច្ចុប្បន្នគឺជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេស ឬសម្រាប់អ្នកដែលចង់ពង្រឹងសមត្ថភាពបន្ថែមក្នុងការប្រើប្រាស់ភាសាអង់គ្លេសឱកាសល្អបានមកដល់ហើយ ខណៈពេលនេះស្ថានទូតអាមេរិកប្រចាំកម្ពុជាកំពុងតែប្រកាសផ្តល់អាហារូបករណ៍ហើយ។
ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយ U.S. Embassy Phnom Penh, Cambodia បានឱ្យដឹងថា ឱកាសពិសេសបានមកដល់ហើយស្ថានទូតអាមេរិកនឹងផ្តល់អាហារូបករណ៍សម្រាប់ការអភិវឌ្ឍជំនាញតាមប្រព័ន្ធអនឡាញ ជាមួយនឹងសាស្ត្រាចារ្យល្បីៗនៅក្នុងវិស័យនេះចាប់យកឱកាសនេះ ដើម្បីពង្រឹងជំនាញរបស់អ្នក ឱ្យកាន់តែប្រសើរ។
ដូច្នេះហើយ សម្រាប់អ្នកដែលកំពុងប្រកបអាជីពក្នុងវិស័យអប់រំផ្នែកភាសាអង់គ្លេសដែលកំពុងស្វែងរកឱកាស ដើម្បីពង្រឹងសមត្ថភាព និង ពង្រីកនូវបណ្តាញរបស់អ្នកអាចចុះឈ្មោះដើម្បីដាក់ពាក្យតាមលីង cognitoforms នេះបាន។ ផុតកំណត់ដាក់ពាក្យ ថ្ងៃទី 28 ខែ កក្កដា ឆ្នាំ 2025 ៕