ពេញនិយមណាស់លើ ChatGPT! មកស្គាល់បុរសវ័យ៨៤ឆ្នាំ ដែលជាវិចិត្រករនិងម្ចាស់គំនូរ Ghibli
Ping Chou EngAPRIL 7 2025387 views

បច្ចុប្បន្ននេះរូបភាពមនុស្សធម្មតា បំប្លែងទៅជាបែបតុក្កតាជប៉ុនមានស្ទីល Ghibli ជាដើមនោះ កំពុងមានការពេញនិយមយ៉ាងខ្លាំងនៅលើChatGPT ដែលជាAI របស់ក្រុមហ៊ុន OpenAI។

 

 

យ៉ាងណាមិញស្ទីលរូបភាពបែបជប៉ុន Ghibli ពេញនិយមខ្លាំងលើ AI បច្ចុប្បន្នគឺមាន ម្ចាស់ស្នាដៃដើម ជាវិចិត្រករជនជាតិជប៉ុន វ័យ៨៤ឆ្នាំ ដែលជាអ្នកគូររូបសម្រាប់ខ្សែភាពយន្តតុក្កតា​ Animeល្បីៗបំផុតលើនៅជប៉ុននិងជុំវិញពិភពលោក អាចរកចំណូលបានរាប់លានដុល្លារពីស្នាដៃសិល្បៈ និងមានទ្រព្យសម្បត្តិ៥០លានដុល្លារពីអាជីពមួយនេះ។

 

Director Hayao Miyazaki on the Wind Rises E1705092873395

 

3472

 

លោក Hayao Miyazaki កើតនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩២១ នៅទីក្រុង Tokyo ប្រទេសជប៉ុន។ លោកបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនិងសេដ្ឋកិច្ចពីសកលវិទ្យាល័យ Gakushuin ។ ជាមនុស្សដែលស្រឡាញ់ការគូររូបតាំងពីអាយុ១៣ឆ្នាំ លោកក៏បានចាប់ផ្តើមអាជីពដំបូងរបស់គាត់ជាអ្នកគំនូរជីវចលនៅឆ្នាំ១៩៦៣ នៅក្រុមហ៊ុនស្ទូឌីយ៉ូ Toei Douga ។

 

នៅក្នុងឆ្នាំ១៩៨៥ លោកចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនគឺ Studio Ghibli ជាមួយសហស្ថា​​បនិកម្នាក់ទៀតគឺលោក Suzuki  ខណៈក្រុមហ៊ុន Studio Ghibli នេះត្រូវបានគេស្គាល់និងល្បីបំផុតលំដាប់ពិភពលោកលើការផលិតខ្សែភាពយន្តដែលមានគុណភាពខ្ពស់ជាមួយនឹងការគូរគំនូរជីវចលដោយដៃពិតៗ ដើម្បីនិទានផលិតខ្សែរឿងដ៏សម្បូរបែប។

 

Is Hayao Miyazaki the Most Consistent Director of All Time V0 0jy358os042c1

 

ទន្ទឹមនឹងនេះនៅឆ្នាំ២០០៣ Studio Ghibli ក៏បានទទួលពានរង្វាន់ Oscar សម្រាប់គំនូរជីវចលរឿង Spirited Away ផងដែរ។ ដោយក្នុងនោះរឿងដែលល្បីៗអាចទាញអ្នកទស្សនាជុំវិញពិភពលោកនិងរកចំណូលបានច្រើនរួមមាន Neighbor Totoro, Spirited Away, Howl's Moving Castle, Kiki's Delivery Service និង Princess Mononoke ។

 

នៅឆ្នាំ២០០១ លោក​ Hayao Miyazaki  ក៏បានបង្កើតសារមន្ទីរ Ghibli បើកនៅទីក្រុង Mitaka ប្រទេសជប៉ុន អាចទាក់ទាញមនុស្សមកទស្សនា ពិពណ៌អំពីគំនូរជីវចល និងភាពយន្តខ្លីៗរបស់ Studio Ghibli។ នៅឆ្នាំ២០២៣ លោកក៏បានលក់ភាគហ៊ុន ក្រុមហ៊ុន Studio Ghibli ចំនួន៤៥% ឱ្យក្រុមហ៊ុនទូរទស្សន៍ ជប៉ុន Nippon Television Holding ដើម្បីជួយជំរុញ ការផលិត រក្សាុនិងស្វែងរកអ្នកបន្តវេន ត្បិតបច្ចុប្ប​ន្នលោកមានវ័យជ្រេទៅហើយ៕

 

Time 100 2024 Hayao Miyazaki

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia