ចិនកំដរដល់ទីបញ្ចប់! នេះជាអត្រាពន្ធដែលចិនដាក់បកទៅវិញក្រោយអាមេរិកដាក់ពន្ធដល់ទៅ១០៤ភាគរយ
Toeuy HongAPRIL 9 202511 K views

ក្រោយពីតបជាពាក្យសម្ដីតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ចិនថានឹងកំដរអាមេរិកដល់ទីបញ្ចប់បើអាមេរិកនៅតែបង្ហាញអាកប្បកិរិយាមិនត្រឹមត្រូវលើការធ្វើពាណិជ្ជកម្មតាមរយៈពេលដំឡើងពន្ធនាំចូលចិនដល់ទៅ១០៤% ពេលនេះចិនចាប់ផ្ដើមដំឡើងពន្ធនាំចូលអាមរិកមកចិនដូចគ្នា។

 

បើយោងតាមការចុះផ្សាយបស់CNBC បានឲ្យដឹងថាចិនបានសម្រេចវាយបកទៅអាមេរិកវិញដោយសម្រេចដំឡើងពន្ធនាំចូលអាមេរិកទៅកាន់ប្រទេសចិនចំនួន៨៤%ដែលនឹងអនុវត្តជាធរមានចាប់ពីថ្ងៃទី១០ខែមេសាឆ្នាំ២០២៥នេះតទៅ

 

 គួរបញ្ជាក់ផងដែរ សហរដ្ឋាអាមេរិកតាមរយៈលោក Donald Trump បានប្រកាសដំឡើងពន្ធនាំចូលថ្មីទៅកាន់ប្រទេសជាច្រើនហើយថែមទាំងព្រមានមិនឲ្យប្រទេសដែលជាដៃគូរបស់ខ្លួនដាក់ពន្ធវាយបកវិញឡើយ។ ក្នុងនោះអាមេរិកដាក់ពន្ធនាំចូលចិនចំនួន៣៤%។

 

ក្រោយពីទទួលបានដំណឹងថាអាមេរិកដាក់ពន្ធលើខ្លួនចំនួន៣៤ ចិនក៏សម្រេចចិត្តដាក់ពន្ធវាយបកទៅអាមេរិកវិញចំនួន៣៤%ដូចគ្នា។ ដោយសារតែចិនដាក់ពន្ធវាយបកមកវិញ ទើបអាមេរិកសម្រេចដំឡើងពន្ធនាំចូលរបស់ចិនចំនួន៥០%ដែលធ្វើឲ្យពន្ធនាំចូលរបស់ចិនទៅកាន់អាមេរិកឡើងដល់ទៅ១០៤%៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia