ចង់ចំណេញតាមដានផង! ហាងឆេងមាសបន្តធ្លាក់ថ្លៃថែមទៀតដោយសារមូលហេតុមួយនេះ
Toeuy HongAPRIL 7 202523.6 K views

 

បើទោះជាសេដ្ឋកិច្ចពិភពលោកកំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់ដោយសារបញ្ហាការដាក់ពន្ធនាំចូលរបស់សហរដ្ឋអាមេរិកនិងការព្រួយបារម្ភពីសង្រ្គាមពាណិជ្ជកម្មក៏ដោយ ប៉ុន្ដែប៉ុន្មានថ្ងៃចុងក្រោយនេះហាងមាសនៅទីផ្សារអន្តរជាតិបែរជាក់ធ្លាក់ចុះទៅវិញ។ ជាក់ស្ដែងកាលពីយប់មិញនេះហាងឆេងមាសបន្តធ្លាក់ថ្លៃខ្លាំង។ 

 

គិតត្រឹមម៉ោង៨ព្រឹកថ្ងៃអង្គារ៍នេះ ហាងឆេងមាសនៅទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃចំនួន៤៦ដុល្លារបន្ថែមទៀតមកត្រឹម២,៩៩០ដុល្លារក្នុងមួយអោន( ស្មើនឹង៣៥៩៦ដុល្លារក្នុងមួយតម្លឹង)។

 

ចំពោះមូលហេតុចម្បងដែលធ្វើឲ្យហាងឆេងមាសធ្លាក់ចុះដោយសារតែក្រុមអ្នកវិនិយោគបានបន្តលក់ចេញដើម្បីយកផលចំណេញនៅពេលដែលមាសបានហក់ឡើងខ្ពស់បំបែកកំណត់ត្រាតម្លៃដ៏ខ្ពស់បំផុតមួយ។ មួយវិញទៀតដោយសារតែផ្សារហ៊ុនធ្លាក់ចុះដូច្នេះហើយអ្នកវិនិយោគមួយចំនួនបានបញ្ចេញមាសដើម្បីបានសាច់លុយទូទាត់ជាមួយនឹងការខាតជាមួយភាគហ៊ុន។

 

សម្រាប់ហាងឆេងនៅក្នុងយើងវិញ មាសក៏ចាប់ផ្ដើមបន្តធ្លាក់ចុះបន្ថែមទៀតផងដែរ។ ជាក់ស្ដែងគិតត្រឹមព្រឹកនេះហាងឆេងមាសក្នុងស្រុកធ្លាក់ចុះមកត្រឹម៣៥៩ដុល្លារក្នុងជី

 

 គួរបញ្ជាក់ផងដែរថាមាសគឺត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាពដែលវាអាចរក្សាតម្លៃបានល្អ ដូច្នេះហើយពេលសេដ្ឋកិច្ចមានបញ្ហានិងពិភពលោកជួបវិបត្តិអតិផរណាមនុស្សមួយចំនួនតែងតែវិនិយោគលើមាសដើម្បីរក្សាទ្រព្យរបស់ពួកគាត់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia