នេះជាទំហំពាណិជ្ជកម្មកម្ពុជានិងចិន សម្រេចបាននៅត្រីមាសទី១ ឆ្នាំ២០២៥
Bunthoeun KoemAPRIL 17 2025394 views

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កន្លងទៅនេះទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិងប្រទេសចិន បានសម្រេចក្នុងទំហំជាង៤ពាន់លាន​ដុល្លារ ពោលគឺមានការកើនឡើង​ជាង២៦ភាគរយ បើធៀបនឹង​ឆ្នាំ២០២៤។ ក្នុងរយៈពេលដដែលនេះកម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​ចំនួន១៧២ ជាមួយទុនវិនិយោគប្រមាណ២,៥ពាន់​លានដុល្លារអាម៉េរិក ដែលភាគច្រើន​ជាការវិនិយោគ​របស់ចិន។

 

Photo 2025 04 17 13 32 47

 

យោងតាមទិន្នន័យ​របស់​​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) បានឱ្យ​ដឹង​ថា ក្នុងត្រីមាស​ទី​១ ឆ្នាំ​២០២៥ ​ការ​នាំ​ចូល នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​​ចិនមាន​ទឹក​ប្រាក់​សរុប ៤ ០៦៨,៦ លាន​ដុល្លារ គឺកើន​ឡើង ២៦,៧ ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៤ ដែល​មាន​ចំនួន ៣ ២១០,២៣ ​លាន​ដុល្លារ​។

 

សូមជម្រាបថា ចំនួន​ទឹក​ប្រាក់​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ចិន ​បាន​គ្របដណ្តប់​​ជិត៣០​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ​២០២៥ ដែលមាន​ទឹក​ប្រាក់ ១៤ ៤៤៩,១៦លាន​ដុល្លារ​។​​ក្នុង​ចំនួន​នេះ គឺ​ទំនិញ​​​​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន​ ៣៤៨,១៩ ​លាន​ដុល្លារ ថយចុះ ៤,៩ ភាគរយ ចំណែកទំនិញ​ចិន​នាំ​ចូល​ ៣ ៧២០,៤១ ​លាន​ដុល្លារ កើន ៣០,៨ ភាគរយ៕ 

 

484117158 1029251382582540 8073762180946873057 N

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia