ទិញនំខេក ថែមបទពិសោធន៍ដេគ័រនំ ដោយឥតគិតថ្លៃ! នេះគឺជាគំនិតច្នៃប្រឌិតថ្មីដំបូងគេនៅកម្ពុជាដែលបង្កើតឡើងដោយ ម្ចាស់ហាង PhumCAKE - ភូមិខេក បើកឲ្យភ្ញៀវគ្រប់រូបអាចច្នៃនំខេកតាមចិត្តប្រាថ្នាចង់បាន ជាមួយមនុស្សដែលខ្លួនស្រលាញ់ ដើម្បីបន្សល់ទុកការចងចាំល្អៗ។
ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ឈុយ សុងហួរ ដែលជាស្ថាបនិក PhumCAKE - ភូមិខេក បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងជាហាងទីមួយដែលអនុញ្ញាតឲ្យភ្ញៀវមកដេគ័រនំដោយខ្លួនឯង។ ចំណុចខុសប្លែកគេនេះ អាចទាញចិត្តអតិថិជនគ្រប់វ័យឲ្យអញ្ជើញមកគាំទ្រដល់ហាងផ្ទាល់តែម្តង និងជាកម្លាំងជំរុញជួយឲ្យ PhumCAKE - ភូមិខេក អាចឈរជើងលើទីផ្សាររហូតដល់បច្ចុប្បន្ន»។
ក្នុងនោះលោកក៏បានបន្ថែមទៀតថា៖ «មនុស្សកើតជារៀងរាល់ថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំគាត់អាចមកភ្លក់បទពិសោធន៍ពិសេសនេះម្តង ទុកជាអនុស្សាវរីយ៍ និងជាការចងចាំដ៏ល្អ។ លុះពេលបានភ្លក់រួច គាត់នឹងចែករំលែកវាបន្តទៅកាន់មនុស្សជុំវិញខ្លួន តាមរយៈការថតរូបពីសកម្មភាពផ្សេងៗពេលកំពុងធ្វើនំជាមួយអារម្មណ៍រំភើបរីករាយ ទៅកាន់មិត្តក្នុងបណ្តាញសង្គម។ ការផ្សព្វផ្សាយពីអតិថិជនចាស់ ទៅកាន់អតិថិជនថ្មីនេះហើយ ប្រៀបដូចជាការធ្វើទីផ្សារ 0$ យ៉ាងដូច្នេះដែរ»។
គួរជម្រាបផងដែរថា លើសពីបទពិសោធន៍ដេគ័រនំដោយខ្លួនឯង គ្រប់អតិថិជន PhumCAKE - ភូមិខេក អាចទទួលបានចំណេះដឹងថ្មីៗដូចជា ការបៀកនំ របៀបបាញ់ផ្កាជាដើម ក្នុងតម្លៃធូរថ្លៃបំផុតត្រឹម ២០ដុល្លារប៉ុណ្ណោះ ទាំងនំខេក និងការដេគ័រ រួមទាំងអាចធ្វើបានគ្នាចំនួន២នាក់ថែមទៀតផង។
ប្រសិនបើបងប្អូនចង់សាកបទពិសោធន៍ថ្មី ឬចង់ដេគ័រនំសម្រាប់មនុស្សជាទីស្រលាញ់ក្នុងថ្ងៃពិសេសដោយខ្លួនឯង ឬចង់កម្មង់នំខេកដែលមានឱជារសឈ្ងុយឆ្ងាញ់ក្នុងតម្លៃសមរម្យ អាចធ្វើការទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ 015 23 66 83 ឬទំព័រ Facebook Page PhumCAKE - ភូមិខេក ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៧:៣០នាទីយប់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook