បើនិយាយពីរឿងលុយកាក់មនុស្សមួយចំនួនតែងតែនិយាយថាចំណូលតិចមានតម្រូវការច្រើនដូច្នេះហើយពួកគាត់ពិបាកចាត់ចែងឲ្យសល់លុយប៉ុន្ដែមានមនុស្សមួយចំនួនរកចំណូលបានច្រើន ប្រាក់ខែច្រើនប៉ុន្ដែនៅតែចាយមិនគ្រាន់ហើយគ្មានសល់លុយជាដុំកំភួន។
បើអ្នកកំពុងជួបបញ្ហារកចំណូលបានច្រើនប៉ុន្ដែចាយមិនគ្រាន់ហើយមិនដែលសល់លុយសូមប្រញាប់កែទម្លាប់ដូចខាងក្រោមនេះភ្លាមនោះអ្នកនឹងឃើញលុយសល់ហើយ។
១. មិនតាមដានចំណាយ
មនុស្សមិនតិចទេដែលតែងតែងសួរខ្លួនឯងថា”តើលុយខ្ញុំទៅណាខ្លះ? អ្នកដែលសួរខ្លួនឯងបែបនេះភាគច្រើនគឺសុទ្ធតែជាអ្នកដែលមិនបានតាមដានចំណូលចំណាយប្រចាំថ្ងៃនិងប្រចាំខែរបស់ខ្លួនពោលគឺរកលុយបានគិតតែពីចាយមិនខ្វល់ខ្វាយរឿងតាមដានការចំណាយនិងចាត់ចែងលុយឡើយ។
ការមិនតាមដានចំណាយគឺជាកត្តាធំធ្វើឲ្យអ្នកចាយលុយអស់ច្រើនទាំងមិនដឹងខ្លួន ចាយលុយលើសមាឌ លើសលទ្ធភាពរហូតជួបបញ្ហាលុយកាក់ដូចជាបញ្ហាបំណុលជាដើម។ សាកគិតទៅមើល រាល់ថ្ងៃអ្នកចំណាយលើរបស់កំប៉ិកកំប៉ុក ហើយគិតថាជាការចំណាយតិចតួច។ យ៉ាងណាមិញការចាយលើរបស់កំប៉ុកកំប៉ុកនេះបើយក១ថ្ងៃទៅគុណនឹង៣០ថ្ងៃទើបឃើញថាអស់ច្រើនប៉ុនណា។ ឧទាហរណ៍បើអ្នកចាយលើភេសជ្ជៈឬចំណីចំណុកផ្សេងៗមួយថ្ងៃអស់២ដុល្លារនោះមួយខែអ្នកចាយអស់៦០ដុល្លារហើយមួយឆ្នាំចាយអស់៧២០ដុល្លារ។
ដូច្នេះបើចង់សល់លុយហើយចាយគ្រប់គ្រាន់អ្នកគួរធ្វើការកត់ត្រាចំណាយប្រចាំថ្ងៃ នោះអ្នកនឹងដឹងថាមួយថ្ងៃៗអ្នកចំណាយលើអ្វីខ្លះ។ ពេលអ្នកតាមដានចំណាយអ្នករកឃើញចំណាយមិនបាច់ហើយអ្នកអាចកាត់បន្ថយចំណាយមិនចាំបាច់ដែលធ្វើឲ្យអ្នកសល់លុយជាមិនខាន។
២. មិនធ្វើផែនការចំណាយប្រចាំខែ
ការមិនបានធ្វើផែនការចំណាយប្រចាំខែនិងមិនកំណត់ខ្ទង់ចំណាយប្រចាំខែងាយនឹងធ្វើឲ្យអ្នកចាយលុយអស់ច្រើនពោលគឺរកបានប៉ុនណាចាយប៉ុណ្ណឹងគ្មានសល់លុយឡើយ។ ពេលអ្នកធ្វើផែនការចំណាយអ្នកនឹងដឹងច្បាស់ថាការរស់នៅរបស់អ្នកចំណាយចាំបាច់អស់ប៉ុន្មានក្នុងមួយខែ។ ឧទាហរណ៍អ្នកមានប្រាក់ខែ៧០០ដុល្លារហើយចាយមិនសល់លុយ។ ប៉ុន្ដែបន្ទាប់ពីបានធ្វើផែនការចំណាយប្រចាំខែឃើញថាក្នុងការរស់នៅរបស់អ្នកជាមធ្យមក្នុងមួយចំណាយអស់តែ៥០០ដុល្លារប៉ុណ្ណោះ។ ដូច្នេះអ្នកសល់លុយ២០០ដុល្លារក្នុងមួយខែបន្ទាប់ពីបានធ្វើផែនការចំណាយ។ បើចង់ដឹងកាន់តែច្បាស់ពីរបៀបធ្វើផែនការចំណាយអាចសាកអានសៀវភៅលុយពិត។ ទាក់ទងទិញតាមតេគេក្រាម https://t.me/BusinessCambodiaBook