និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប) បានប្រកាសថា អាជីវកម្ម/សហគ្រាស ចំនួន ២០ បានធ្វើអាជីវកម្មបញ្ចាំ និងប្រាតិភគដោយអនុប្បទានដោយគ្មានអាជ្ញាបណ្ណនោះទេ។ អាជីវកម្មចំនួន ២០ នោះមានដូចជា៖
១. សហគ្រាស ខេ-វត្តី អ៊ិនវេសម៉ិន មានទីតាំងស្ថិតនៅ ផ្ទះលេខ២១៣ ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
២. អាជីវកម្ម សាន្នីលក់គ្រឿងអលង្ការ មានទីតាំងនៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៣. អាជីវកម្ម អិល ឌី ហាងលក់ទូរស័ព្ទដៃទំនើប មានទីតាំងនៅ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៤. អាជីវកម្ម ម៉ាក់ ជីអ៊ុង លក់គ្រឿងអលង្កា និងទទួលបញ្ចាំ មានទីតាំងនៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៥. អាជីវកម្ម ម៉ាក់ អាម៉ី លក់គ្រឿងអលង្កា និងទទួលបញ្ចាំ មានទីតាំងនៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៦. អាជីវកម្ម ម៉ី ហ្វាង ហាងលក់ទូរស័ព្ទដៃទំនើប មានទីតាំងនៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៧. អាជីវកម្ម ប៊ុន សិទ្ធ ទទួលបញ្ចាំ មានទីតាំងនៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៨. អាជីវកម្ម ណា លី ទទួលបញ្ចាំ មានទីតាំងនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៩. អាជីវកម្ម អ៊ឹង ហាំងលាភ ជួសជុល និង បញ្ចាំទូរស័ព្ទ មានទីតាំងនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
១០. អាជីវកម្ម សុវណ្ណ ១៦៨ ហាងលក់ ទូរស័ព្ទដៃទំនើប មានទីតាំងនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
១១. អាជីវកម្ម សាក់ស៊ី ហាងលក់ទូរស័ព្ទដៃទំនើប មានទីតាំងនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
១២. អាជីវកម្ម ហាង វិរិយ៉ា គ្រឿងអលង្ការ មានទីតាំងនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
១៣. អាជីវកម្ម ណារិទ្ធ បញ្ញអលង្ការ មានទីតាំងនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
១៤. អាជីវកម្ម ម៉ាក់ លីហេង មានទីតាំងនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
១៥. អាជីវកម្ម ធី ខេ អេស ម៉ាន់នី ម.ក មានទីតាំងនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
១៦. អាជីវកម្ម ចែគឹម គ្រឿងអលង្ការ មានទីតាំងនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
១៧. អាជីវកម្ម ហៀង វុឌ្ឍថា មានទីតាំងនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
១៨. អាជីវកម្ម ថៃ សៀវម៉ី មានទីតាំងនៅផ្ទះលេខ១ ផ្លូវលេខ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
១៩. អាជីវកម្ម លី ណា មានទីតាំងនៅផ្ទះលេខ០៤៥G ផ្លូវលេខ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ
២០. អាជីវកម្ម ជាង ហួរ មានទីតាំងនៅ ផ្ទះលេខ០៤៧G ផ្លូវលេខ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ក៏បានបញ្ជាក់ថា សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ទ្ធជាមួយនឹងសហគ្រាស/អាជីវកម្មខាងលើដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕