ជារឿយៗនៅពេលយើងសរសេរសំណេរនិងប្រយោគជាភាសាអង់គ្លេស មានបងប្អូនខ្លះបារម្ភខ្លាចខុសវេយ្យករណ៍ ធ្វើឱ្យប្រាសចាកន័យដែលចង់សំដៅ។ ដើម្បីដោះស្រាយបញ្ហានេះយើងសូមណែនាំវេបសាយបរទេសមួយ មានសមត្ថភាពអាចកែសំណេរនិងសំណង់ប្រយោគភាសាអង់គ្លេស ដែលអ្នកសរសេរខុសវេយ្យាករណ៍ ឱ្យត្រឹមត្រូវតាមក្បួនខ្នាត ហើយអាចប្រើបានដោយសេរីឥតគិតថ្លៃ។
ដោយវេបសាយមួយនោះមានឈ្មោះថា quillbot.com វាគឺជាជំនួយការកែសំណេរអត្ថបទជាភាសាអង់គ្លេសក្នុងការងាររបស់លោកអ្នកឱ្យបានត្រឹមត្រូវ ១០០%។ សម្រាប់របៀបប្រើប្រាស់លោកអ្នកគ្រាន់តែសរសេរអត្ថបទជាភាសាអង់គ្លេសរួចហើយ Copy អត្ថបទនោះរួច Paste ទៅក្នុងប្រអប់លើវេបសាយ quillbot.com វានឹងកែប្រែហើយបញ្ជាក់ពីចំណុចខុសៗ ឱ្យយើងកែបានយ៉ាងច្បាស់។
ដូច្នេះសម្រាប់បងប្អូនដែលត្រូវការវាយអត្ថបទជាភាសាអង់គ្លេស ឬសិស្សានុសិស្សមួយចំនួនដែលធ្វើកិច្ចការជាភាសាអង់គ្លេស តែនៅភ័យខ្លាចខុសវេយ្យាករណ៍ទៀត បងប្អូនអាចប្រើវេបសាយ ខាងលើជាជំនួយបានតាមតម្រូវការនិងសិក្សាកំហុសភាសាអង់គ្លេសរបស់លោកអ្នកពីវេបសាយមួយនេះបាន៕