គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបានប្តកើនឡើងយ៉ាងគំហុកដោយសារព័ត៌មានចេញពីសហរដ្ឋអាមេរិក។ ជាក់ស្ដែងពេលនេះហាងឆេងមាសឡើងដល់៣២១៣ដុល្លារក្នុងមួយអោន( ស្មើនឹង៣៨៧១ដុល្លារក្នុងមួយតម្លឹង)
មូលហេតុដែលធ្វើឲ្យហាងឆេងមាសបន្តហក់ឡើងគឺដោយសារព័ត៌មាននៃអតិផរណាចេញពីសហរដ្ឋអាមេរិក។ បើយោងតាមទិន្នន័យបានបង្ហាញថាអតិផរណាកើនឡើងចំនួន២.៤%។ ការកើនឡើងនៃអតិផរណាវាបង្កើនហានិភ័យថាអាមេរិកអាចនឹងធ្វើនៅក្នុងវិបត្តិសេដ្ឋកិច្ច។ ដូច្នេះហើយព័ត៌មាននេះធ្វើឲ្យមាសមានភាពទាក់ទងនិងរុញតម្លៃមាសឲ្យកាន់តែហក់ឡើងខ្ពស់។
សម្រាប់ហាងឆេងមាសនៅក្នុងស្រុកយើងវិញក៏មានការប្រែប្រួលផងដែរ។ ជាក់ស្ដែងគិតត្រឹមយប់នេះហាងឆេងមាសក្នុងស្រុកឡើងដល់៣៨៧ដុល្លារក្នុងមួយជី។
គួរបញ្ជាក់ផងដែរថាមាសគឺត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាពដែលវាអាចរក្សាតម្លៃបានល្អ ដូច្នេះហើយពេលសេដ្ឋកិច្ចមានបញ្ហានិងពិភពលោកជួបវិបត្តិអតិផរណាមនុស្សមួយចំនួនតែងតែវិនិយោគលើមាសដើម្បីរក្សាទ្រព្យរបស់ពួកគាត់៕