ចង់កើនចំណូលកុំមើលរំលង! បុគ្គលិកដែលតែងធ្វើរឿង៥នេះនៅកន្លែងការងារ ងាយឡើងតំណែង ចំណូលកើនទ្វេដង
Toeuy HongAPRIL 17 2025192 views

មិនថាអ្នកធ្វើការនៅក្រុមហ៊ុនតូចឬធំនោះគឺសុទ្ធតែចង់បានចំណូលច្រើនប្រាក់ខែច្រើន។ យ៉ាងណាមិញដើម្បីបានប្រាក់ខែច្រើននៅកន្លែងធ្វើការវាអាស្រ័យទៅនឹងរសមត្ថភាពបូកផ្សំនិងការខិតសំប្រឹងប្រែងធ្វើការរបស់អ្នកនៅកន្លែងការងារផងដែរ។

ជុំវិញការរកចំណូលបានច្រើននៅកន្លែងធ្វើការ ខាងក្រោមនេះគឺជារឿងសំខាន់ៗចំនួន៥ដែលអ្នកគួរគិតគូធ្វើបើចង់ឡើងតំណែងកាន់តែខ្ពស់ហើយអ្នកមានឱកាសរកចំណូលបានច្រើននៅកន្លែងធ្វើការ។

. មានមហិច្ឆិតាខ្ពស់

នេះគឺជារឿងដំបូងដែលអ្នកគួរធ្វើដើម្បីឲ្យខ្លួនឯងត្រូវបានគេដំឡើងតំណែងនៅកន្លែងធ្វើការហើយមានឱកាសឡើងប្រាក់ចំណូល។ ត្រង់នេះអ្នកត្រូវបង្កើតទស្សនៈវិស័យខ្លួនឯងថាចង់ធ្វើអ្វី មានមហិច្ឆិតាខ្ពស់ហើយផ្ដោតលើគោលដៅរបស់អ្នក។ អ្នកត្រូវជំនឿចិត្តលើខ្លួនព្រោះពេលអ្នកមានជំនឿចិត្តលើខ្លួនឯង មនុស្សជុំវិញខ្លួននឹងជឿលើអ្នកដូចគ្នា។

 ការស្រាវជ្រាវមួយនៅសាកលវិទ្យាល័យ Melbourne បានបង្ហាញថាពេលមនុស្សកាន់តែមានទំនុកចិត្តលើខ្លួនឯងពួកគាត់នឹងរីកចម្រើនយ៉ាងឆាប់រហ័សទៅរកតំណែងខ្ពស់មួយបើធៀបនឹងមនុស្សដែលមិនសូវមានទំនុកចិត្តលើខ្លួនឯង។

. ធ្វើការឲ្យល្អបំផុត

គន្លឹះមួយទៀតក្នុងការមានឱកាសឡើងតំណែងគឺធ្វើការងារឲ្យបានល្អនិងអស្ចារ្យបំផុត។ ប្រសិនបើអ្នកជាអ្នកចូលធ្វើការដំបូង អ្នកត្រូវអត់ធ្មត់និងចំណាយពេលរៀននៅកន្លែងធ្វើការដោយរៀននូវជំនាញសំខាន់ៗដែលទាងនឹងវប្បធម៌ការងារនៅក្រុមហ៊ុនដែលអ្នកកំពុងធ្វើការហើយបង្កើតទំនាក់ទំនងល្អនៅកន្លែងធ្វើការ។

នៅពេលដែលអ្នកប្រឹងប្រែងធ្វើការហើយធ្វើកិច្ចការតូចៗបានល្អបំផុតនោះមនុស្សជុំវិញខ្លួនងាយនឹងមើលឃើញពីសក្តានុពលរបស់អ្នក។ ក្រៅពីនេះអ្នកក៏ត្រូវមានវិន័យល្អនៅកន្លែងធ្វើការបូកផ្សំនឹងអត្តចរិត ការគ្រប់គ្រងអារម្មណ៍បានល្អផងដែរ ពោលគឺបើធ្វើរឿងទំាំងនេះបាននោះអាជីពការងារអ្នកនឹងរីកចម្រើនលឿន។

លើសពីនេះទៅទៀត អ្នកគួរធ្វើជាមនុស្សដែលតែងតែផ្ដួចផ្ដើមនិងលុតដុំខ្លួនថាតើត្រូវធ្វើអ្វីដើម្បីឲ្យក្រុមហ៊ុនកាន់តែប្រសើររកចំណូលបានច្រើន។

. រៀនសូត្រអភិវឌ្ឍនខ្លួនជានិច្ច

 ផ្លូវក្នុងការទទួលបានការឡើងតំណែកគឺអ្នកត្រូវរៀនសូត្រអភិវឌ្ឍនខ្លួនឲ្យបានច្រើនផ្លូវ ច្រើនរបៀប។ ស្ថាប័ននានាចង់ឃើញបុគ្គលិកដែលបង្ហាញស្នាដៃនៅពេលបច្ចុប្បន្នប៉ុន្ដែក៏ចង់ឃើញបុគ្គលិកបង្ហាញពីសក្តានុពលនាពេលអនាគតផងដែរ។ ដូច្នេះការរៀនសូត្រអភិវឌ្ឍនខ្លួននឹងធ្វើឲ្យថៅកែមើលឃើញពីសក្ដានុពលរបស់អ្នក។

 ចំពោះការរៀនសូត្រនេះអ្នកអាចរៀនពីដោយខ្លួនឯងនូវចំណេះជំនាញដែលអ្នកចង់រៀន រៀនពីមិត្តរួមការងារឬក៏ស្ម័គ្រចិត្តធ្វើការដើម្បីទទួលបានបទពិសោធន៍ចំណេះជំនាញ។

. បង្ហាញពីភាពជាអ្នកដឹកនាំរបស់អ្នក

មិនថាក្រុមហ៊ុនណានោះទេគឺសុទ្ធតែចង់បានមនុស្សដែលជាអ្នកដឹកនាំល្អ។ ត្រង់នេះអ្នកត្រូវចេះដោះស្រាយបញ្ហា ចេះចែករំលែគំនិតល្អ ជាពិសេសគឺចេះផ្ដួចផ្ដើមគំនិតនិងសកម្មភាពល្អដល់ក្រុមកាងារដើម្បីរីកចម្រើនទាំងអស់គ្នា។  លើសពីនេះការចូលរួមនិងជំរុញទឹកចិត្តអ្នកដទៃគឺជាសកម្មភាពដែលបង្ហាញថាអ្នកគឺមានសមត្ថភាពដឹកនាំ។

. ពង្រីកបណ្ដាញទំនាក់ទំនង

 ការបង្កើតទំនាក់ទំនងល្អនៅក្រុមហ៊ុនដែលអ្នកកំពុងធ្វើការគឺជាផ្នែកមួយជួយអ្នកឲ្យឡើងតំណែងផងដែរ។ ត្រង់នេះអ្នកត្រូវមានទំនាក់ទំនងជាមួយបុគ្គលិកណាដែលអាចជួយប្រឹក្សាបង្ហាញផ្លូវអ្នក ប៉ុន្ដែត្រូវរាប់អានដែលអ្នកគេចូលចិត្តនិងគាំទ្រអ្នកផងដែរ។ ត្រង់នេះអ្នកអាចមានបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកមកពីគ្រប់ផ្នែកខុសៗគ្នា។ កាលណាអ្នកមានទំនាក់ទំនងល្អហើយគេឃើញសមត្ថភាពរបស់អ្នកនោះពេលក្រុមហ៊ុនត្រូវជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពអ្នកនឹងត្រូវបានគេបោះឆ្នោតមុនគេ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia