នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល០៣ថ្ងៃ ដែលត្រូវនឹងថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ខេត្ត-ក្រុងដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេតាមរបាយការណ៍ស្ថិតិទេសចរណ៍ មានចំនួន៥ខេត្ត។ ខណៈនោះរាជធានីភ្នំពេញ ជាតំបន់លេខ១ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេបំផុត ចំនួន២.៨៦៣.៩២២ នាក់។
យោងតាមប្រភពក្រសួងទេសចរណ៍បានឱ្យបញ្ជាក់ថាខេត្ត-ក្រុង ដែលទទួលបានទេសចរច្រើនជាងគេទាំង៥ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល០៣ថ្ងៃ នៃឆ្នាំ២០២៥នេះ រួមមាន៖
− រាជធានីភ្នំពេញ ២.៨៦៣.៩២២ នាក់
− ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់
− ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់
− ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់
− ខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់
ចំពោះភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់និងភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់។
ក្នុងនោះតួលេខប្រចាំថ្ងៃចាប់ពីថ្ងៃទី១៤-១៦ខែមេសា រួមមាន៖
− ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៥.៦៨៥.២២៣ នាក់
− ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤ នាក់
− ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤ នាក់
គួរបញ្ជាក់ផងដែរថាការបូកសរុបស្ថិតិភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយ រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ៕