អ្នកស្រី អ៊ឹង សុខគីម ចាយទុន២ពាន់ដុល្លារ ប្រឹងពុះពារជាមួយជំនួញ រហូតអាចបើកហាងកាបូបផ្តាច់មុខនាំមកពីឌូបៃ
ធី ស្រីល័ក្ខAPRIL 9 2025241 views

ដោយសារឆន្ទៈជាមនុស្សរហ័សរហួនស្រឡាញ់ការងាររកស៊ីតាំងពីវ័យក្មេងបានជម្រុញឱ្យ អ្នកស្រី អ៊ុង សុខគីម សុខចិត្តប្រឹងប្រែងតស៊ូចេញរកស៊ីទាំងដើមទុនតិចតួច ស្ទើរតែបាតដៃទទេ ជាមួយការលក់លុយបង្វិលដើមបន្តិចម្តងៗ ឆ្លងកាត់ការលំបាកជាច្រើនរាប់មិនអស់ក៏នៅតែជំនះមិនបោះបង់ ។ ផ្តើមពីការជួលតូបគេមករកស៊ីលក់រាយធម្មតាៗ រហូតអាចពង្រីកខ្លួនក្លាយជាម្ចាស់ម្ចាស់ហាងកាបូប នាំចូលផ្តាច់មុខនៅកាបូបល្បីឈ្មោះមកលក់នៅប្រទេសកម្ពុជា ដែលមានភ្ញៀវសម្រុកចូលទិញភ្លូកទឹកភ្លូកដីជារៀងរាល់ថ្ងៃ ។

 

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី អ៊ុង សុខគីម “ម្ចាស់ហាងកាបូប KBT Central នាំចូលកាបូប Original ម៉ាក SUSEN និង Chrisbella បានឱ្យដឹងថា ៖ អ្នកស្រីបានរកស៊ីរបរលក់ការបូបនេះអស់រយៈពេលជិត ២០ ឆ្នាំ មកហើយពោលគឺតាំងពីឆ្នាំ ២០០៣ មកម្លេះដែលជាបទពិសោធន៍ធ្វើអោយស្រីច្បាស់ ក្នុងមុខជំនួញ ទាំងលក់ ទាំងទិញ ពិសេសយុទ្ធសាស្រ្តទីផ្សារតែម្តង ។ ពេលចាប់ផ្តើមរកស៊ីដំបូងអ្នកស្រីមានដើមទុនប្រមាណជា ២ ពាន់ដុល្លារប៉ុណ្ណោះ ហើយកាលនោះអ្នកស្រីមានលទ្ធភាពត្រឹមជួលតូបគេនៅផ្សារអូឡាំពិកមករកស៊ីតែប៉ុណ្ណោះ លុះក្រោយមកទើបអ្នកស្រីនិងស្វាមីសម្រេចចិត្តថាទិញតូបនោះផ្តាច់តែម្តងដើម្បីងាយស្រួលសម្រាប់ការរកស៊ីបន្ថែមទៀត។

34

ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ អ្នកជំនួញជើងចាស់រូបនេះបានវិវត្តន៍ខ្លួនទៅមុខកាន់តែរីកចម្រើនបន្តិចម្តងៗ គឺយកតូបខ្លួនឯងឯផ្សារអូឡាំពិកនោះជួលអោយគេបន្តរ ហើយមកទិញផ្ទះមួយទល់មុខផ្សាអូឡាំពិកដើម្បីបើកជាហាងកាបូបមួយផ្ទាល់ខ្លួនតែម្តង ដែលមានស្លាកយីហោថា ហាងកាបូប KBT Central ។

 

គួររំលឹកដែរថា នៅមុនពេលអ្នកស្រី សុខគីម ចាប់យករបរជាអ្នកលក់កាបូបនេះ អ្នកស្រីធ្លាប់ឆ្លងកាត់នូវបទពិសោធន៍ជីវិតជាច្រើន ផ្នែកលក់អស់ជាច្រើនឆ្នាំថែមទៀតផង ក្នុងនោះអ្នកស្រីធ្លាប់ធ្វើការជាអ្នកលក់ថ្នាំពេទ្យជាមួយបងស្រីបង្កើតអស់រយៈ៨ឆ្នាំមកហើយ ពោលគឺលក់តាំងពីនៅលីវដល់រៀបអាពាហ៍ពិពាហ៍ជាមួយស្វាម៉ី។

31

ដោយហេតុថា មានដុងរកស៊ីនៅក្នុងខ្លួនស្រាប់បូករួមទាំងមានបទពិសោធន៍ទាក់ទងជាមួយការងារផ្នែកលក់ផងនោះ បានរុញច្រានឱ្យអ្នកស្រីសម្រេចចិត្តថាចេញរកស៊ីតែម្តងទៅក្នុងនោះអ្នកស្រីចាប់អារម្មណ៍មុខរបបរលក់កាបូប ផ្តើមពីអ្នកកាបូបពីរបីប៉ុណ្ណោះ លក់ដាច់ទើបទិញចូលបន្តរបន្ថែមទៀត ក្នុងលក្ខណៈជាការលក់យកលុយបង្វិលដើម។ដោយសារចិត្តអំណត់ព្យាយាមពីមួយថ្ងៃទៅមួយថ្ងៃ ទីបំផុតរបរលក់ការបូបដែលធ្លាប់តែលក់បង្វិលដើមទិញចូល ប្រែមុខមាត់ក្លាយជាអាជីវកម្មបោះដុំ និងលក់រាយ ហើយបច្ចុប្បន្នគឺជាម្ចាស់ហាងកាបូប KBT ដែលនាំចូលផ្តាច់មុខកាបូប Original ២ម៉ាកគឺ SUSEN និង Chrisbella ដែលជាម៉ាកកាបូបដែលមានគុណភាពល្អ ថែមទាំងមានតម្លៃសមរម្យទៅតាមកម្រិតជីវភាពរបស់ប្រជាជនខ្មែរផងដែរ។ ហើយបើលោកអ្នកចង់បានទាំងល្អ មានគុណភាព ជាមួយតម្លៃដ៍សមរម្យ អាចទំនាក់ទំនាក់ទំនងតាមហ្វេសប៊ុកផេក KBT Central ដោយផ្ទាល់បាន៕

32

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia