តស់! មកដឹងពីតម្លៃប្រេងសាំងរបស់ក្រុមហ៊ុន Caltex Total និង BVM ដែលកំពុងដាក់លក់ទូទាំងប្រទេស ចាប់ពីថ្ងៃនេះដល់ទី៣០ ខែមិថុនា
ធី ស្រីល័ក្ខJUNE 23 20254.9 K views

យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ ក្រុមហ៊ុន Caltex បានឱ្យដឹងថា សម្រាប់តម្លៃប្រេងឥន្ធនៈស្ថានីយ កាល់តិច ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានដាក់លក់ប្រេងម៉ាស៊ូត(EURO 5) ក្នុងតម្លៃ ៣៨០០រៀល, សាំងសុីលវើ (EURO 4) ៣៩៥០រៀល, សាំងហ្គូល (EURO 4) ៤៦០០រៀល។ ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខ 023 238 686 ។

36

ជាមួយគ្នានោះដែរ ចំពោះតម្លៃប្រេងឥន្ធនៈរបស់ តូតាល់អេនើជី ដែលដាក់លក់ចាប់ពីថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានដាក់លក់ប្រេងម៉ាស៊ូត(EURO 5) ក្នុងតម្លៃ ៣៨០០រៀល, សាំងធម្មតា (Euro 4) តម្លៃ ៣៩៥០, សាំងសែលលៀម (Euro 4) ៤៦០០រៀល។ គ្រប់តម្លៃប្រេងឥន្ធនៈ របស់តូតាល់អេនើជីត្រូវបានអនុម័តពីក្រសួង ពាណិជ្ជកម្មផ្ទាល់។ ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ផេកផ្លូវការរបស់ TotalEnergies។

38

យ៉ាងណាមិញ សម្រាប់តម្លៃប្រេងឥន្ធនៈដែលដាក់លក់នៅការ៉ាស់សាំង bvmptroleum ដែលដាក់លក់ចាប់ពីថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានដាក់លក់ប្រេងម៉ាស៊ូត(EURO 5) ក្នុងតម្លៃ ៣៨០០រៀល, សាំងធម្មតា (Euro 5) តម្លៃ ៣៩៥០, សាំងស៊ុបពែរ (Euro 5) ៤៥៥០រៀល។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខ 095 555 801៕ 

37

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia