ធនាគារ អ៊ឹមប៊ី ខេមបូឌា ចាប់ដៃគូសហការជាមួយក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ដើម្បីផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ម្ចាស់លំនៅឋានថ្មីនៃគម្រោង មានជ័យ រ៉េស៊ីដិនស៍
Daneth MechJUNE 23 2025

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥, ធនាគារ អ៊ឹមប៊ី (ខេមបូឌា)​ ម.ក​ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក  ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អតិថិជនដែលមានបំណងក្នុងការទិញគេហដ្ឋានថ្មីនៅក្នុងគម្រោង មានជ័យ រ៉េស៊ីដិនស៍ ។

Photo 2025 06 23 14 16 48

ការចាប់ដៃគូសហការជាយុទ្ធសាស្រ្តនេះ​ បានធ្វើឡើងក្នុងគោលបំណងជួយសម្របសម្រួលក្នុងការក្លាយជាម្ចាស់លំនៅឋានរបស់អតិថិជនឲ្យកាន់តែងាយស្រួល និងប្រសើរជាងមុន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា រួមជាមួយការផ្តល់នូវប្រភេទលំនៅឋានដ៏ប្រណីតរបស់គម្រោង មានជ័យ រ៉េស៊ីដិនស៍។ អតិថិជននឹងទទួលបានជម្រើសហិរញ្ញវត្ថុកាន់តែសំបូរបែប ជាមួយអត្រាការប្រាក់ប្រកួតប្រជែង​ ថែមទាំងអាចទទួលបានកម្ចីរយៈពេលរហូតដល់ ៣០ឆ្នាំ និងការផ្តល់ជូនឥតបង់ប្រាក់ដើមសម្រាប់រយៈពេល ៣៦ខែ។

Photo 2025 06 23 14 16 44

លោក Nguyen Anh Khanh នាយកប្រតិបត្តិនៃធនាគារ អ៊ឹមប៊ី ខេមបូឌា បានមានប្រសាសន៍ថា យើងមានភាពរីករាយជាខ្លាំងក្នុងធ្វើជាដៃគូសហការជាមួយគម្រោង មានជ័យ រ៉េស៊ីដិនស៍ ដើម្បីជួយសម្រួលដល់ការក្លាយជាម្ចាស់លំនៅឋានរបស់អតិថិជនឲ្យកាន់តែប្រសើរនិងងាយស្រួលជាងមុន។ កិច្ចសហប្រតិបត្តិការនេះ ពិតជានិង  ផ្តល់ជូននូវអត្ថប្រយោជន៍ជាខ្លាំងដល់អតិថិជនតាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តរបស់យើង។  

ភាពជាដៃគូសហការនេះ បានស្តែងចេញឲ្យឃើញពីការប្តេជ្ញារបស់ភាគីទាំងពីរក្នុងការផ្តល់ជូននូវដំណោះស្រាយដ៏សំបូរបែបដោយផ្តោតលើតម្រូវការរបស់អតិថិជនជាសំខាន់។ ការផ្តល់ជូននេះក៏បានកើតឡើងស្របពេលជាមួយនឹងការ​កើនឡើងនៃតម្រូវការលំនៅឋានប្រកបដោយស្តង់ដារគុណភាព និងតំបន់ដែលមានសក្ដានុពលខ្ពស់។

Photo 2025 06 23 14 16 47

លោកជំទាវ លឹម លក្ម្សី អគ្គនាយិការង​នៃក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី​ ឌីវេឡុបម៉ិន និងជាតំណាងគម្រោង មានជ័យ រ៉េស៊ីដិនស៍​ បានមានប្រសាសន៍ថា កិច្ចសហការរវាងក្រុមហ៊ុនយើងទាំងពីរមានមូលដ្ឋានលើសេចក្ដីទុកចិត្ត និងការប្ដេជ្ញាចិត្តរួមគ្នាក្នុងចក្ខុវិស័យនៃការបង្កើតផលចំណេញសម្រាប់អតិថិជន​ និងបង្កើនវឌ្ឍនភាពនៅតំបន់ស្នូលនៃមហាវិថីសម្ដេច​ ហ៊ុន សែន។

ធនាគារ អ៊ឹមប៊ី ខេមបូឌា និងក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន បាននឹងកំពុងចូលរួមជាមួយប្រជាជនកម្ពុជាក្នុងការកសាងអនាគតឲ្យកាន់តែប្រសើរឡើង។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia