កុំទុកពេលទំនេរចោលទៀត! មករៀនភាសាចិន-អង់គ្លេស មិនអស់លុយ នៅក​ន្លែង៥នេះ
Ping Chou EngJUNE 23 2025657 views

ភាសាអង់គ្លេសនិងភាសាចិន ពិតជាមានប្រយោជន៍ណាស់ សម្រាប់ការរស់នៅ ការធ្វើការងារនិងអាជីវកម្មនៅសម័យបច្ចេកវិទ្យានេះ។​ ដូច្នេះយើងកុំទុកពេលទំនេរចោល ស្តាយពេល យកពេលមករៀនភាសាថ្មីៗវិញ។ យ៉ាងណាមិញយើងសូមណែនាំ ៥កន្លែង សម្រាប់រៀនភាសាចិន-អង់គ្លេស មិនអស់លុយ​ មានតែទូរស័ព្ទមួយទៅណាក៏រៀនបាន៖

. HelloChinese គឺជាApp លេខមួយសម្រាប់រៀនភាសាចិននៅតាមអនឡាញ។ App នេះអ្នកអាចរៀនភាសាចិនបានច្រើនទម្រង់ដូចជា រៀនអាន រៀនសរសេរ រៀននិយាយ រៀនពាក្យនិងរៀនវេយ្យករណ៍ជាដើម។

. ChinesePod វេបសាយមួយនេះដែរ គឺល្អបំផុតសម្រាប់បងប្អូនដែលធ្លាប់ចេះចិនខ្លះៗហើយ ប៉ុន្តែចង់រៀនបន្ថែមទៀតនៅផ្ទះដោយខ្លួនឯងគឺអាចរៀនបាន ព្រោះវេបសាយនេះផ្តោតខ្លាំងទៅលើការស្តាប់ និងការសន្ទនាផងដែរ។

. Yoyo Chinese ចំពោះវេបសាយនេះ គឺមានមេរៀនវីដេអូដ៏ច្រើន សម្រាប់អ្នកចង់ចាប់ផ្តើមរៀនចិនជាលើកដំបូង និងអ្នកដែលចង់សិក្សាកម្រិតមធ្យមអាចរៀនតាមរយៈវេបសាយមួយនេះបានព្រោះមានបង្រៀនផ្តោតលើភាសាចិន និងការលើកដាក់សម្លេងផងដែរ។

. grammarly.com មិនខុសអ្វីពីវេបសាយខាងលើប៉ុន្មានទេ! វេបសាយ Grammarly មានសមត្ថភាពឆែកនូវរាល់កំហុងឆ្គង ក្នុងការប្រើពាក្យពេចន៍ជាភាសាអង់គ្លេសរបស់អ្នក មិនថាអត្ថបទប្រយោគ ឬអត្ថបទវែងៗនោះទេ។

. . quillbot.com នេះគឺជាវេបសាយមួយ ដែលមនុស្សជុំវិញពិភពលោកប្រើប្រាស់ សម្រាប់ការពិនិត្យវេយក្យករណ៍ភាសាអង់គ្លេស ដែលគេបានសរសេរ។ វេបសាយនេះមានសមត្ថភាព អាចឆែកនូវរាល់កំហុសឆ្គង លើឃ្លោងឃ្លាភាសាអង់គ្លេសដែលអ្នកបានសរសេរ។

ជាការពិតណាស់មិនថាភាសាណាទេ ទោះយើងរៀនមួយជីវិតក៏ចេះមិនអស់ដែរ។ ប៉ុន្តែយើងអាចពង្រឹងភាពខ្លាំងរបស់ខ្លួនឯងលើផ្នែកណាមួយ ដោយផ្តោតខ្លាំងឬមានចំណូលចិត្តខ្ពស់លើការរៀនវាបាន។ ឧទាហរណ៍ ពូកែផ្នែកពាក្យ ពូកែផ្នែកអំណាន ពូកែវេយ្យករណ៍ ពូកែស្ដាប់ ឬពូកែនិយាយជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia